» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11015 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701186 នាក់

ឈ្មួញ​លៀស​ត្រូវប៉ាន់​នាំ​ចេញទៅ​ស្រុក​យួន​សម​ត្ត​កិច្ច​សើម​មាត់​?

 

​ខេត្តកំពង់ឆ្នាំង​មុខរបរ​ជួញ​លៀស​នៅតែ​ត្រួវ​ប៉ាន់​ដោយ​នាំ​ចេញទៅ​ស្រុក​យួន​ថែមទៀត​។​ជាក់ស្តែង​កាលពី យប់​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២២ មាន​រថយន្ត​មួយគ្រឿង ស្លាក​លេខ​ភ្នំពេញ 3F-1785 ដែល​ធ្លាប់​ត្រូវបាន​សម​ត្ត​កិច្ច​បង្ក្រាប​រឿង​ដឹកជញ្ជូន​លៀស​បានមក​ដឹក​លៀស​នៅ​ចំណុច​មាត់បឹង​ស្គុន​ក្តី ខ្លះ​ហៅ​បឹង​កូនក្តី​ស្ថិត​ក្នុងភូមិ ថ្នល់​តា​សែង ឃុំ​ស្វាយជ្រុំ និង​ចំណុច កំពង់​យាយ​សុខ ជិត​បឹង​តំរែក ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​a leas meas 

​កាលពី​ពាក់​កណ្តាលខែ​មិនា ឆ្នាំ​២០២២ រថយន្ត​ចំនួន​០២​គ្រឿង​ស្លាក​លេខ កំពង់ឆ្នាំង​3A-1645 និង ស្លាក​លេខ​ភ្នំពេញ 3F-1785 ត្រូវបាន​កម្លាំង​មន្ត្រី ខេត្តកំពង់ឆ្នាំង ចាប់​ម្តង​រួចមកហើយ ដោយ មាន ការបញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធិ អោយ​លោក សេង វិចិត្រ តួនាទី​អភិបាល រង​ស្តីទី ស្រុក​រលាប្អៀរ ជា​អ្នកដឹកនាំ​កម្លាំង ចុះបង្ក្រាប​ផ្ទាល់​។​​ពលរដ្ឋ​មានការ​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​ម្ចាស់​រថយន្ត​ស្លាក​លេខ ភ្នំពេញ 3F-1785 ធ្លាប់​ត្រូវបាន ចាប់​បង្ក្រាប ម្ដង​រួចមកហើយ​នៅតែ​ព្រហើន ហ៊ាន​យក​រថយន្ត មក​ដឹក​បទ ល្មើស​នេសាទ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ដដែលៗ​ទៀត​។​

​តែ​កុង​រថយន្ត បា​នបង្ហាញ​ច្បាប់​ដឹកជញ្ជូន​លៀស​ដែរ​តែ​ទីតាំង​កន្លែង​លើក​គឺ​អនុញ្ញាត​ឲ្យ​លើក នៅ​ចំណុច ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង តែ​ដោយ ឡែក រថយន្ត នេះ​មកលើ​កនៅ​ចំណុច​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ទៅវិញ ។​​ថ្ងៃ​ដឹកជញ្ជូន គឺ​គេ​អនុញ្ញាត​ឲ្យ​ដឹក​ថ្ងៃទី 1 និង​ថ្ងៃទី 4 ហេតុអ្វី​រថយន្ត​នេះ​មក​ដឹក​ថ្ងៃទី 2 ទៅវិញ ហើយ​ចំនួន​ផ្ទុក គឺ​អនុញ្ញាតអោយ​ផ្ទុក​ត្រឹមតែ 15000​គីឡូក្រាម តែ ប៉ុណ្ណោះ តែ​រថយន្ត​នេះ​ផ្ទុក​ជាក់ស្ដែង យោងតាម​ការសន្និដ្ឋាន​គឺ​លើស​ទំងន់​ផ្ទុក​។​សម្រាប់​គោលដៅ ដឹកជញ្ជូន គឺ​ឆ្ពោះទៅ​ប្រទេស​វៀតណាម រត់​លើផ្លូវ​ជាតិ​លេខ​1;5;6 និង​លេខ 8 ចេញ​តាម​ច្រក ក្អម​សំណរ ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្ដាល​។​a leas meas1 a leas meas2 a leas meas3 a leas meas4 

​