» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 360 នាក់

ម្សិលមិញ 5744 នាក់

សរុប 16653936 នាក់

នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​រក​ចំណូល​ប្រចាំខែ​បាន​គ្រប់មុខ ?


​ខេត្តបន្ទាយមានជ័យ​:(​វគ្គ 1) ប្រជាពលរដ្ឋ និង​កម្មករ​រកស៊ី​អូ​សរ​ទេះ អ្នករត់ម៉ូតូឌុប រត់​កង់​បី​នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​រាយការណ៍ មក​អង្គភាព​សារព័ត៌មាន គេហទំព័រ មាតុភូមិ អោយដឹងថា​:​សព្វថ្ងៃនេះ​នៅ​ចំណុច​មុខមាត់​ច្រកទ្វារ​អន្តរ ជាតិ​ប៉ោយប៉ែត​ស្ថិតក្នុង​ស៊ិ​ច​ទ័​រ​ប៉ុស្តិនគរបាល​អន្តោ ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរ ជាតិ​ប៉ោយប៉ែត មាន​អ្នកលក់ ដូរ​គ្រឿង​ហូបចុក​ចំនួន​៩​តូប ដាក់​តាំ​ទំនិញ​លក់ដូរ​ប្រ​ច្រៀ​ត​គ្នា​ជាប់​នឹង​ទីស្នាក់ការ​ពេទ្យ​ចក្រ​តា​ឡី​ស័ក មើលទៅ​ដូច​មិន​សម​ទំនង​សោះ​ព្រោះ​ជាទី​កន្លែង​សមត្ថកិច្ច​ធ្វើ​ការងារ នៅ​ច្រកទ្វារ​អន្តរជាតិ​ដែលមាន​ភ្ញៀវទេសចរ​បរទេស​ចេញ​-​ចូល ជាប្រចាំ ។a police pet 

ប្រភពព័ត៌មាន​បញ្ជាក់​ថា : អ្នកលក់ដូរ​ទាំងនោះ​សុទ្ធតែជា​សាច់ញាតិ និង​ខ្សែស្រឡាយ​មន្ត្រី​ថ្នាក់​ធំៗ ឬ​ជា​ប្រពន្ធ ប៉ូលីស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទើប​អាច​លក់ដូរ​នៅទីនេះ​បាន បើ​គ្មាន​ខ្សែស្រឡាយ​ប៉ី​លិ​ស​ទេ​គឺ​មិនអាច​ចូល​លក់ ដូរ​បានទេ ។ ប្រភពពី​អាជីវករ​ម្នាក់​បាន​លួច ប្រាប់ថា : តូប​លក់ដូរ​នីមួយៗ​ត្រូវ​ចំណាយលុយ​បង់​ទៅអោយ​ប៉ូលីស​រាប់ម៉ឺន​បាត​(​ប្រាក់​ថៃ​) ក្នុង​១​ខែៗ ។ ដោយឡែក សំរាប់​ភ្ញៀវទេសចរ​ជនជាតិ​ថៃ​ដែល​ចូលមក​លេងល្បែង​ក្នុង កាស៊ីណូ​នៅក្នុង​ដី​ខ្មែរ រួច​ត្រឡប់ ទៅវិញ គឺ​ត្រូវ​ចំណាយលុយ​បង់​អោយទៅ​ក្រុមការងារ​របស់​ប៉ូលីស​អន្តោប្រវេសន៍ ដែលមាន​គ្នា​ប្រហែល ១០​នាក់ ជា​អ្នកចាត់ចែង​រៀបចំ​វ៉ៃ​ត្រា​លើ​លិខិតឆ្លងដែន VIP ក្នុង​១​នាក់​ត្រូវ​បង់អោ​យ​ប៉ូលីស​១០០​បាត និង ៥០​បាត សំរាប់​ពួកគេ​ចែកគ្នា ក្នុង​១​ថ្ងៃៗ​ភ្ញៀវ​ថៃ​ចេញ​-​ចូល​រាប់រយ​នាក់ ។

ក្រៅពី​ការរកចំណូល​ពី​អ្នកលក់ដូរ​ទាំង​៩​តូប និង​ចំណូល​លុយ​នៃ​ការ​វ៉ៃ​ត្រា​លើ​លិខិតឆ្លងដែន VIP​សំរាប់​ជនជាតិ​ថៃ​មកលេង​ល្បែង​សុ​ី​សង​ក្នុង កាស៊ីណូ​ជា​រៀងរាល់ថ្ងៃ ប៉ូលីស​អន្តោ ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែលមាន​លោក អ៊ី ចំរើន ជា​មេ​ប៉ុស្តិ៍ អាច​ប្រមូល​លុយ​ពី​ក្រុម​អ្នករត់ម៉ូតូឌុប និង​រត់​កង់​បី​បង់​ជា​ប្រចាំខែ​ថែមទៀត បើសិនជា​អ្នករត់​កង់​បី ឬ​ម៉ូតូឌុប​ណា​មិន​បង់លុយ អោយ​ប៉ូលីស​ទេ​គឺ​មិនអាច​រកស៊ី ក្នុង​ស៊ិ​ច​ទ័​រ​របស់​ប៉ូលីស​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរ ជាតិ​ប៉ោយប៉ែត​បានទេ ។

ករណីនេះ មិនដឹងថា : ថ្នាក់ដឹកនាំ​ស្ថាប័ន​ខាងលើ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ និង​ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ ពិសេស​លោក​អ៊ុំ​ម​រាត្រី​ចៅហ្វាយខេត្ត បាន​ជ្រាប ឬ​បាន​សើម​មាត់ សើម ក លាភ​សក្ការ​:​ពី​មេប៉ូលីស​អន្តោ ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ដែរ ឬ​អត់​ទេ ? ។ ជុំវិញ សេចក្តីរាយការណ៍ ខាងលើនេះ អង្គភាព គេហទំព័រ មាតុភូមិ មិនអាច​ទំនាក់ទំនង សុំ​ការបំភ្លឺ​ពី​លោក អ៊ី ចំរើន មេ​ប៉ុស្តិ នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានទេ​ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ ៕ អង្គភាព​សារព័ត៌មាន​គេហទំព័រ មាតុភូមិ រង់ចាំ​ការបំភ្លឺ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​រៀងរាល់ ម៉ោង​ធ្វើ​ការងារ តាមរយ​:​លេខ​ទូរស័ព្ទ 012 953 824 / 016953 222 / 088 55 34 100/060.980.981/a police pet1 a police pet2 a police pet3 a police pet4