» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1274 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767340 នាក់

រដ្ឋមន្ត្រី​ការពារជាតិ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អះអាងថា វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ចិន​មាន​គុណភាព​និង​ប្រសិទ្ធ​ភាពល្អ



​ភ្នំពេញ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​ចាក់​វ៉ាកសាំង​ប្រឆាំង​កូ​វីត​១៩​ស្ងាត់ៗ​មុន​វ៉ាកសាំង​ជំនួយមកដល់​ស្រុក​ខ្មែរ​ទៀត​នោះ​នៅ​ព្រឹក​ថ្ងៃ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​អះអាងថា​វ៉ាកសាំង​ប្រឆាំង​កូ​វិត​ដែលជា​ជំនួយ​របស់​ចិន​នេះ​មានគុណ​ភាព​និង​ប្រសិទ្ធភាព​មិនមាន​បញ្ហា​អី​ទេ​!​។​a banh vacin 

ការបញ្ជាក់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​នា​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ខណៈពេលដែល​សម្ដេច​អញ្ជើញ​ចុះទៅពិនិត្យ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​19 ជូន​ដល់​មន្ត្រី​ឥស្សរជន​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​។​សម្ដេច​ពិជ័យ​សេនាដែលមានអាយុលើសពី៥០ឆ្នាំខុសលក្ខន្ធ័ថ្នាំតម្រូវ បាន​បង្ហើប​អំពី​រឿង​ដែល​សម្តេច​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម (Sinopharm) របស់​ចិន កាលពី​២០​ថ្ងៃមុន​។

សម្តេច​បាន​អះអាងថា រយៈពេល​ជាង​២០​ថ្ងៃ​មក នេះ សម្តេច​មាន​សុខភាព​ល្អជា​ធម្មតា មិនមាន​អ្វី​ប្រែប្រួល​គួរឱ្យកត់សម្គាល់​ឡើយ ដោយ​សម្តេច​បាន​អះអាងថា សម្តេច​បាន​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​នេះ​តែម្តង ហើយ​វេជ្ជបណ្ឌិត​របស់​ចិន ជា​អ្នក​ចាក់ឱ្យ​សម្តេច​ដោយផ្ទាល់​។​
សម្ដេច​ពិជ័យ​សេនា ទៀ​បាញ់ ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​បាន​ឲ្យ​ដឹងថា​មុន​ពេលដែល​សម្ដេច​ចាក់​វ៉ាក់សាំង​ការពារ​នេះ​ក៏មាន​អ្នកមួយ​ចំនួន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​មុន​សម្ដេច​ផងដែរ ។ ចំណែក​មនុស្ស​មួយចំនួន​ដែល​នៅ​ជុំវិញខ្លួន​សម្ដេច​ក៏បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នេះហើយ​ដែរ ។

ចំពោះ​សម្ដេច​និង​មនុស្ស​នៅ​ជុំវិញខ្លួន​សម្ដេច​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​គឺ​ឃើញថា​មានគុណ​ភាព​និង​ប្រសិទ្ធ​ភាពល្អ នឹង​មិនមាន​បញ្ហា​អ្វី​ទាំងអស់ ។​គេ​មិ​ដឹងថា​ហេតុ​អី​បានជា​ចិន​នាំ​វ៉ាកសាំង​មកចាក់​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​ខ្មែរ​ដែលមានអាយុលើសពី៦០ឆ្នាំស្ងាត់ៗ​ដូច្នោះ​ឡើយ​?​។​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា នៅថ្ងៃនេះ​ដែលជា​ថ្ងៃ​យុទ្ធនាការ​ដំបូង​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​។​ការចាក់​នេះ​គឺជា​ការការពារ​ខ្លួន​មួយកម្រិត​ទៀតផង​ដែរ ។

​សម្ដេច​ពិជ័យ​សេនា ទៀ​បាញ់ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ដែល​បានផ្ដល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ចាក់​ជូន​កងកម្លាំងប្រដាប់អាវុធ ឥស្សរជន​ជាន់ខ្ពស់ និង​ប្រជាពលរដ្ឋ​កម្ពុជា​ដើម្បី​ការពារ​កុំអោយ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕a banh vacina