» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 194 នាក់

ម្សិលមិញ 4835 នាក់

សរុប 17796670 នាក់

របៀប​ធ្វើការ​និង​តម្លៃ​សេវា​រត់​ឯកសារ​ក្រោម​តុ​នៅ​គយ  ព្រលាន​អន្តរជាតិ​ភ្នំពេញ​មិន​ប្រែប្រួល​ទេ​បើ​ទោះ​ដូរ​មេ​គយ​ក៏ដោយ​លោកគុណញឹមអត់ហ៊ានក្អកព្រោះខ្លាច!

 

​រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​រត់ការ ទំនិញ​វិ​និ​ញ​បាន​ឲ្យ​ដឹងថា​របៀប​ធ្វើការ​ដើម្បី​គោះ​លុយ​តម្លៃបន្ថែម សេវា​រត់​ឯកសារ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​មិនមាន​ការប្រែប្រួល​ទេ​តាំង​ពីស​ម៏​យ​លោក​ជា​ខៀវ​សំអាន​គយ​ដុះ​ស្លែ​ចូល​ដ​ល់ម័យ​លោក​ហី​វ​ធា​រិ​ទ្ធ​និង​ចូលដល់​មេ​គយ​ថ្មី​គឺ​លោក លាង ហៃ​ក៏ដោយ​។​custom leang hay 

ប្រភព​បាន​ឲ្យ​ដឹងថា​៖​សេវា​ក្រោម​តុ​ឲ្យ​មន្ត្រី​គយ​ដោយ​មិនមាន​វិ​ក័យ​ប​ត្រ័​គឺ យ៉ាងតិច​ចាប់ពី​៣៥​ដល់​៧៥​ដុល្លារ​អាមេរិក​ក្នុង​១​ឯកសារ​ទោះបី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បន្ថែម​អភិក្រម​កែទម្រង់រដ្ឋបាល​សាធារណៈ​ដាក់​កម្មវិធី​វះកាត់​មួយទៀត​ចូល​ក៏ដោយ​។​

ទង្វើ​ពុករលួយ​បង្កឡើង​ដោយ​មន្ត្រី​គយ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​គឺក្រោមរូបភាព​ធ្វើការ​ឡះ​ឡោះ​អូសបន្លាយ​ពេល​ដើម្បី​ធ្វើការ​បន្ថែម​ម៉ោង​ហើយ​គោះ​លុយ​អ្នករត់​ឯកសារ​នាំ​ទំនិញ​ចេញចូល​ដោយុំិនចេញវិក័យបត្រ័នោះ​មិន​ត្រូវបាន​មេ​គយ​ធំ​លោក​គុណ​ញឹម​ទទួលដោះស្រាយ​ឡើយ​ក្នុង​កិច្ចប្រជុំ​ជាមួយ​វ​ស័​យ​ឯកជន​ដឹកនាំ​ដោយ​ឧកញ៉ា​គិត​ម៉េង​ប្រធានសភា​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​១២​ធ្នូ​ឆ្នាំ​២០៩១៨​កន្លងមកនេះ​បើទោះបី​ជាមាន​សំណូមពរ​ពី​ភា​គិ​វិស័យ​ឯកជន​ស្នើសុំ​ថាបើ​ទាក​ម្រៃ​ក្រៅ​ក៏បាន​ឲ្យ​តែ​ចេញ​វិ​ក័យ​ប​ត្រ័​មកវិញ ក៏ដោយ​។​នេះ​បើតាម​ប្រភពពី​ពាណិជ្ជករ​ដែល​សុំ​មិ​ម​បញ្ចេញ​ឈ្មោះ​។​a custom kit 

សូមបញ្ជាក់ថា​កាលពី​ខែធ្នូ​ឆ្នាំ​២០១៣​ដើម​អាណត្តិ​ទី​៥​តេ​ជោ​ហ៊ុនសែន​ពេល​ប្រកាស​ចូលកាន់​តំណែង​បាន​ដាក់ចេញ​អភិក្រម​៤​មាន​ងូតទឹក​ឆ្លុះកញ្ចក់​ព្យាបាល​សម្រាប់​កម្មវិធី​កែ​តម្រង់​មន្ត្រីរាជការ​លុបបំបាត់​អំពើរ​ពុករលួយ​អសកម្ម​នានា​នា​។​ក្រោយមក​ថែម​មួយទៀត​គឺ​វះកាត់​តែ​គ្មាន​មន្ត្រី​គយ​ណា​យក​ត្រចៀក​ស្តាប់​ឡើយ​?!​។

អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​ត្រូវបាន​បង្គាប់​ឱ្យ​អ្នក បង់ប្រាក់ សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង មួយ​ឯកសារៗ ចាប់ពី ៣៥​ដុល្លារ ទៅ ៧៥​ដុល្លារ អាំ​មេ​រិ​ក​។​នេះ​គិត​សម្រាប់តែ ឯកសារ ដែល​គ្មាន​កំហុស គេ​មិនទាន់​គិតដល់ ទំនិញ​មួយ ចំនួន​ឯកសារ​មាន​កំហុស​តិចតួច​លើ​ឯកសា​រកសារ ឬ​ទំនិញ​ដែល មានតម្លៃ​បង់ពន្ធ​មិន​គ្រប់ ដែល ឈ្មួញ​នាំចូល​តាម​ច្រក​នេះ ឡើយ​។​សូម​បញ្ជាក់ដែរថា​៖​ចាប់តាំងពី​កាន់តំណែង​នេះ​មក គេ​មិនដែល​ឃើញ​លោក លាង ហៃ បង្ក្រាប​ទំនិញ​ខុស ច្បាប់​តាម​ច្រក​ព្រលានយន្តហោះ បាន មួយ​ករណី​នៅឡើយ​នោះទេ​។​

មានការ​បញ្ជាក់​ពី​អ្នករត់​ការ​ថា​៖ ការបង់​នៅ​ផ្នែក​នីមួយៗ ដូច ខាងក្រោម ៖ ទី​១-​ត្រូវ​បង់​ចំនួន ៥​ដុល្លារ សម្រាប់​មន្ត្រី​គយ ទទួល ផែន​ផ្នែក​ចុះ​លេខ ឈ្មោះ ។ ទី​២-​បង់ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​គណនេយ្យ ។ ទី​៣​បង់ប្រាក់​ចំនួន ១០​ដុល្លារ សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ និង​ចំនួន ១០​ដុល្លារ ទៀត​ផ្នែក កូនចៅ មន្ត្រី​គយ​ខាង​ពិនិត្យ​។ ទី​៤-​បង់ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់ មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ ឯក សារ និង​ទី​៥ ត្រូវ​បង់​ឲ្យ អនុប្រធាន ការិយាល័យ ជា​កិច្ច​បង្ហើយ​ឯកសារ ចំនួន ៥​ដុល្លារ ។ ដោយឡែក​ចំពោះ ទំនិញ​វិនិយោគ​នាំចេញ ក្នុង​មួយ ឯកសារ ក៏ត្រូវ​បង់​ចំនួន ៣៥​ដុល្លារ បើ​ករណី​នាំចេញ​ទំនិញ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​លោក​គយ​គិត​អូ​ធី​(OT) ស្មើ​៧៥​ដុល្លារ ១​ឯកសារ​។

សង្កេតឃើញ ក្នុង​មួយថ្ងៃៗ មាន ឯកសារ​រាប់រយ​ដែល​ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​ទារលុយ​នៅ​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ​នេះ​។ ទាក់ទង​នឹង ករណីនេះ​មាន​មន្ត្រី​នៅ​នគរបាល​ព្រលាន​និយាយ​លេង​ថា​គយ​បើ​មិន​ចង់ទុក​សម្រាប់​រក​ចំណូល​បង់​ចូល​កាកបាទក្រហម​ឬ​ថ្នាក់លើ​ទេ​គឺ​សុំ​ឲ្យ​ឱ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ មេត្តាជួយ​ពិនិត្យ មើល​ប៉ុស្តិ៍​ខ្លាញ់ លេខ ១​នេះ​ផង​។ ដោយឡែក លេខ​ទូរ​សព្ទ 092 900 700 ដែល​គេ​ថា លោក លាង ហៃ ប្រើ តេ​ទៅសុំ​ការពន្យល់​មិនមាន​ការឆ្លើយតប​នោះទេ ។​

សូមបញ្ជាក់ថា​បើតាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ​បទល្មើស​ស៊ីសំណូក​របៀបជម្រឹតចឹងចាប់ពី​៥​ដុល្លារ​ឬ​ហៅថាបទល្មើស​វិ​តិ​ក្រម​(​ប្រើ​អំណាច​រដ្ឋ​គោះ​លុយ​)​សុទ្ធតែ​ជាប់គុក​ទាំងអស់​បើសិន​គេ​អនុវត្តន៍​៕a custom kit2 custom airport PP