» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7784 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697955 នាក់

សូម្បីតែឃ្លាំង នៅក្នុង​បរិវេណវត្ត​តេជ​សុវណ្ណ​ភូមិ ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំក៏ភ្លើងឆេះដែរ


​ខេត្ត​ត្បូងឃ្មុំ ៖ សូម្បី​នៅក្នុង​វត្ត​ក៏​អគ្គិភ័យ​បាន​បំផ្លាញ​ឃ្លាំង​សាងសង់​អំពី​ដែក​ប្រក់​ស័ង្កសី​ជញ្ជាំង​ក៏​បាំង​ដែក​ស័ង្កសី ស្ថិតនៅក្នុង​បរិវេន​វត្ត​តេជ​សុវណ្ណ​ភូមិ ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​នៅវេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​៤ កក្កដា​ឆ្នាំ​២០២៤ ធ្វើ​ឲ្យ​សម្ភារៈ​បានក្លាយ​ជា​ចំណី​ព្រះ​អគ្គី រួមមាន​ទូ​ឈើ គ្រែឈើ ព្រមទាំង​សម្ភារៈ​មួយ ចំនួន​ទៀត​គិត​ជា​ទឹកប្រាក់​រាប់ពាន់​ដុល្លារ​ដែល​បានមកពី​ពុទ្ធ​បរិ​ស​ទ័​។​a fire pagoda1 

​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​ដំបូង​គេ​បានឃើញ​ភ្លើង​ហុយផ្សែង​ចេញពី​ឃ្លាំង​ដាក់​សម្ភារៈ​ចានឆ្នាំង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ​ក្នុង​ទី​អារាម​។ ព្រះសង្ឃ​ជាច្រើន​អង្គ​នាំគ្នា​ដងទឹក​ជះ​ពន្លត់​ចូលទៅក្នុង​ឃ្លាំង​និង​ខ្លះទៀត​ប្រើ​ទៅយក​ទឹក​បាញ់​ពន្លត់​មិនបាន​ប៉ុន្មាន​ផង​ភ្លើង​ក៏​រលត់ទៅវិញ​តែ​ខូចខាត​ស​ម្ផា​រៈ​។​​សូមបញ្ជាក់ថា​ពេល​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ព្រះចៅអធិការ​វត្ត​មិនបាន​រាយការណ៍​មក​ប្រាប់​សមត្ថកិច្ច​ភ្លាមៗ​នោះទេ​ទាល់តែ​មានការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទើប​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ដឹង​នាពេល​រសៀល​ចុះទៅ​សួរនាំ​។​

​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្តថា អគ្គីភ័យ​ឆាបឆេះ​ឃ្លាំង​ដាក់​សម្ភារ​:​ចំណុច​វត្ត​តេជ​សុវណ្ណ​ភូមិ ស្ថិតនៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​​បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី​(​ទុ​ស​សេ​ខ្សែភ្លើង​) បណ្ដាល​ឲ្យ​ខូចខាត​ដូចខាងក្រោម​÷១-​រោង​សង់​អំពី​ដែក​សង្ក​សី​ទំហំ ៥​ម៉ែត្រ​x១៥​មែត្រ ជ​ព្ជាំ​ង​ដែក​សង្ក​សី​ឆេះ​រោល ។ ២-​កា​ធុន​ជ័រ​ចំនួន​៥០ ។ ៣-​ស្លាបព្រា​ដែក​២០០០​រោល ៤-​កំសៀវ​ចំនួន​៥០ ។ ៥-​បាត្រ​ចំនួន​៥០ ។ ៦-​ចានស្រាក់​ចំនួន​៦០ ។ ៧-​បំពង់​ទឹក​ក្ដៅ​ចំនួន​២០ ។ ៨-​ថាស់​ដែក​តូច​ចំនួន​៣៥ ។ ៩-​វែក​តូច​ចំនួន​៥០ ។ ១០-​វែក​ធំ​ចុងភៅ​ចំនួន​០៦ ។ ១១-​ធុង​ហ្គាស​ចំនួន​០២ ។ ១៣-​អំពូល​ភ្លើង​ចំនួន​១០ ។ ១៤-​សូ​ឡា​ចំនួន​០៦​ផ្ទាំង ។ ១៥-​កន្ត្រក​ចាន​ចំនួន​៣០ ។ ១៧-​ឆ្នាំង​ស៊ុប​ចំនួន​៣០ ។ ១៨-​អង្ករ​ចំនួន​២០​បេ ។​

១៩-​ថាស​ដែក​ធំ​ចំនួន​៤៥ ។ ២០-​ឆ្នាំង​ក្បាច់​ចំនួន​៤០ ។ ២១-​សៀវភៅ​ចំនួន​៥០០ ។ ២២-​គ្រែឈើ​ចំនួន​៤ និង​២៣-​គ្រឿង​សំរាប់​ស្ល ទឹក​ស៊ី​អ៉ី​វ ទឹកត្រី ស្កសរ មួយចំនួនធំ​។ សរុប​ជា​ទឹកប្រាក់​ប្រហែល​៦០០០​ដុល្លា​។ សម្រាប់​សម្ភារៈ​ទាំងនេះ​បានមកពី​ពុទ្ធបរិស័ទ​ចំណុះ​ជាង​វត្ត​និង​ជិត​ឆ្ងាយ​ប្រគេន​ព្រះសង្ឃ​ហើយ​និង​មួយផ្នែក​ព្រះចៅអធិការ​ទិញ​ទុក្ខ​សម្រាប់​ប្រើប្រាស់​ពេល​មាន​រដូវ​បន្ទាន់ ។ ពេលខ្លះ​អ្នកស្រុក​អ្នកភូមិ​មាន​ជីវភាព​ខ្វះខាត​ព្រះចៅអធិការ​វត្ត​តែងតែ​យក​សម្ភារៈ​ច្រើន​ឆ្នាំង សម្រាប់​បម្រើ​ឲ្យ​ផ្ទះបាយ​ចែកជូន​ដល់​បងប្អូន​ពលរដ្ឋ​ដែល​ខ្វះខាត​ជា​បន្តបន្ទាប់ នេះ​គឺជា​កាយវិការ​បង្ហាញ​ពី​ព្រះចៅអធិការ​វត្ត​ស្រឡាញ់​បងប្អូន​ពលរដ្ឋ​និង​ជាការ​លើកមុខ​មាត់ ព្រះពុទ្ធសាសនា​ឲ្យ​កាន់​តែមាន​ជំនឿ​ពី​សំណាក់​ពុទ្ធបរិស័ទ ៕a fire pagoda 

​