» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9922 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700093 នាក់

​ផ្ទុះអាវុធ​មួយ​ប្រាវ​នៅ វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្លាប់​នគរបាល​៣​នាក់​


​ឧ​ត្ត​រ​មានជ័យ​៖ មន្ត្រីនគរបាល​៣​នាក់ នៅ​ប៉ុស្តិ៍នគរបាល​ចុង​ព្រិច នៃ​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ស្លាប់​ភ្លាមៗ ក្រោយ​ផ្ទុះអាវុធ​មួយ​ប្រា​វនា​ល្ងាច​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។ a po kill 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​អោយដឹងថា ៖ នគរបាល​ដែល​បាន​ស្លាប់​៣​នាក់​នេះ រួមមាន​៖
​ទី​១៖ អនុសេនីយ៍ឯក អុំ ឈ​យ ជា​នាយរង​ប៉ុស្តិ៍​ចុង​ព្រិច ​ទី​២៖ អនុសេនីយ៍ឯក ហ៊ុន ប៊ី ជា​នាយប៉ុស្តិ៍​ចុង​ព្រិច​។​​ទី​៣៖​អនុសេនីយ៍ឯក ស្រេង រាសី ជា​នាយផ្នែក​ស៊ើប​ការ​ណ៍។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី បានបញ្ជាក់​ពី​អង្គ​ហេតុថា ៖​ករណីនេះ លោក​អនុសេនីយ៍ឯក អុំ ឈ​យ ដែល​នាយរង​ប៉ុស្តិ​ចុង​ព្រិច បាន​យក​អាវុធ​ប្រភេទ Ak 47 បាញ់​ទៅលើ លោក​អនុសេនីយ៍ឯក ហ៊ុន ប៊ី ដែលជា នាយប៉ុស្តិ៍​ចុង​ព្រិច និង អនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែក​ស៊ើប​ការ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ នៅ​ចំណុច​លើផ្លូវ​យុទ្ធសាស្ត្រ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​ជនបង្ក គឺ​លោក​អនុសេនីយ៍ឯក អុំ ឈ​យ​ក៏ បានធ្វើ​អត្តឃាត​ដោយ​បាញ់សម្លាប់​ខ្លួនឯង​ស្លាប់​នៅ​ហ្នឹង​កន្លែង​តាម​ក្រោយ​តែម្តង​។ ចំពោះ​មូលហេតុ មិនទាន់​ដឹង​ច្បាស់​នៅឡើយ​?៕a po kill1 a po kill2 a po kill3 a po kill4 

​