» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6922 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697093 នាក់

ក្រៅពី​រកស៊ី​ចី​ន​ចូលមក​ស្រុក​ខ្មែរ​២​នាក់់​ត្រូវ​ចាប់ខ្លួន​រឿង​លួច​ម៉ូតូ​!

 

​ខេត្តសៀមរាប ៖ ជនជាតិ​ចិន ២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បាន​នា​រសៀល ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​បន្ទាប់ពី​បានធ្វើ​សកម្មភាព​កាច់ សោ​ម៉ូតូ​នៅ​កណ្តាល​ក្រុង​សៀមរាប បានសម្រេច​រួច​ជិះ​ជិត​ដល់​ភ្នំពេញ ។ a china moto2 

​លោក​វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌ កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នា រសៀល​ថ្ងៃទី ១៨​នេះ​ថា ប្រតិបត្តិការ​នេះ​ជោគជ័យ​ទៅបាន​គឺ​ដោយសារ​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​យ៉ាង​ល្អ ។ លោក​បន្តថា​ករណី​អំពើ​លួច​យក​ម៉ូតូ ០១ គ្រឿង ម៉ាក​ហុងដា​ឃ្លី​ក កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​ចំណុច​បាយ័ន​ប៊ូ​ទិ​ក អូ​តែ​ល​ស្ថិតនៅ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង / ខេត្តសៀមរាប ។

​សូមបញ្ជាក់ថា​កាលពី ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ពេលព្រឹក ពុំ​ចាំ​ម៉ោង​មាន បុរស​ជនជាតិ ថៃ​ម្នាក់ បានមក​ជួល​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឃ្លី​ក ស៊េរី ឆ្នាំ ២០១២ ពណ៌​ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១L-៩៣៤៣ ចំនួន​ពីរ​ថ្ងៃ​ក្នុង​មួយថ្ងៃ​តម្លៃ​១០ ដុល្លារ ពី​ក្រុមហ៊ុន វិមាន​ណេ​រ​ទួ​រ ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលា ម៉ោង​១០ និង ០០ នាទី​ព្រឹក​បុរស​ជនជាតិ​ថៃ​ខាងលើ​បានខ​ល​មក​ប្រាប់ ម្ចាស់​ក្រុមហ៊ុន​ថា ម៉ូតូ​ដែល​បាន​ជួល​ត្រូវបាន​បាត់ ទើប​ម្ចាស់​ក្រុមហ៊ុន ទួ រ បាន​ពិនិត្យមើល GPS ដែល​ចាប់​ជាប់ និង​ម៉ូតូ​ឃើញថា កំពុងធ្វើដំណើរ នៅ​ភ្នំពេញ​ទើប​ប្តឹង រាយការណ៍​មក​សមត្ថកិច្ច​តែម្តង ។

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​កម្លាំង​នគរបាល​ខេត្តសៀមរាប​បាន​ទំនាក់ទំនង សហការ ជាមួយ លោក វរសេនីយ៍ឯក ខេង ម៉េង ឈាង ប្រធានការិយាល័យ​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំ​ចាត់ចែង​ភ្លាមៗ​ធ្វើការ​ប្រ​ម៉ាញ់ តាម​ចាប់បាន​ជនសង្ស័យ​២ នាក់​ជនជាតិ​ចិន ( មិនទាន់​ស្គាល់ ឈ្មោះ​ទេ ) និង​ម៉ូតូ​ជា​វត្ថុតាង​រួមទាំង​សម្ភារៈ​ជា​វត្ថុតាង​មួយ ចំនួន​ទៀត ។ បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ​ខេត្តសៀមរាប​កំពុង ឡើង​ទៅយក​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដើម្បី កសាង​សំណុំរឿង ចាត់​តាមច្បាប់ ៕a china moto a china moto1 

​