» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5141 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695312 នាក់

ចេញទៅ​ធ្វើការ​រកលុយ​មកវិញ​ប្តី​ស្លាប់​និង​មកវិញ​ម្តាយ​ស្លាប់បាត់​

​ភ្នំពេញ​៖​ប្រពន្ធ​ចេញទៅ​ធ្វើ​ការបាត់​ទុក​កូនស្រី​អាយុ​៨​ខែ​ឱ្យ​ប្តី​មើល​តែ​ពេល​ចេញមក​ដល់ផ្ទះ​វិញ​ឃើញ​ប្តី​ដេកស្លាប់​ឱប​កូន​បង្ក​ការភ្ញាក់ផ្អើល​នឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​កាលពី​ព្រលឹម​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២៣ ស្ថិតនៅក្នុង​បន្ទប់​ជួល​លេខ​២២ ជាន់​ទី​១ តាមផ្លូវ​បេតុង ក្រុមទី​៤ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​a die room 

​សព​បុរស​ខាងលើ ឈ្មោះ មឿ​ន ទិញ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គ​កែវ ឃុំ​អង្គ​កែវ ស្រុក​ទ្រាំង ខេត្តតាកែវ មាន​ប្រពន្ធ​ឈ្មោះ ស្រស់ សេងហុង អាយុ​២៦​ឆ្នាំ មុខរបរ បុគ្គលិក​ហាង មាន​ស្រុកកំណើត ភូមិ​ឈើទាល ឃុំ​ព្រៃ​ទឹង ស្រុក​សុ​ី​ធរ​កណ្តាល ខេត្តព្រៃវែង មានកូន​ស្រី​២​នាក់ ស្នាក់នៅ​បន្ទប់​ជួល​ចំណុចកើតហេតុ ។​​ស្ត្រី​ឈ្មោះ ស្រស់ សេងហុង​ជា​ភរិយា​របស់​សព បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​មាន​ជម្ងឺ​លើស​ជាតិ​អាស៊ីត ហើមជើង​២​ថ្ងៃ​មកហើយ រាល់​យប់​ឲ្យ​ជួយ​មើល​កូន ចំណែក​គាត់​ទៅធ្វើ​ការងារ​។​នៅ​យប់​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៣ គ្រា​ដែល​គាត់​ចេញទៅ​ធ្វើការ​ងារ​នៅ​ហាង ទុក​កូនស្រី​អាយុ​៨​ខែ​ឲ្យ​នៅ​ដេក​ជាមួយ​ប្តី រហូតដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ចូល​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២៣​នេះ ប្រញាប់ប្រញាល់​សុំ​ចេញ​មុន​ម៉ោង មកដល់​បន្ទប់ គ្រាន់តែ​រុញ​ទ្វារ​ចូល ប្រទះឃើញ​ប្តី​ដេកស្លាប់​ឱប​កូនស្រី ។​

កម្លាំង​សមត្ថកិច្ច​ស្នងការ​ក្រុងភ្នំពេញ មូលដ្ឋាន អាជ្ញាធរ ចុះទៅពិនិត្យ​ជាក់ស្តែង ឃើញថា​ស្លាប់​ដោយ​គាំងបេះដូង រួច​ប្រគល់ជូន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ខេត្តព្រៃវែង​។​ដោយឡែក​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៣ នៅ​បន្ទប់​ជួល​លេខ​១៩ ផ្លូវ​បេតុង ក្រុមទី​៦ ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ផងដែរ កូនស្រី​២​នាក់​បាន​ត្រឹម​សម្រក់​ទឹកភ្នែក​ព្រោះតែ​មិនទាន់​ដ​ង្ងើ​ម​ម្តាយ ខណៈដែល​ចេញពី​ធ្វើការ​រោងចក្រ​ពេល​ត្រឡប់​មិ​វិញ​ឃើញ​ម្តាយ​គាំងបេះដូង​ស្លាប់​បាត់ទៅហើយ មិនដឹងថា​តាំងពី​ពេលណា​នោះទេ​។ សព​ស្ត្រី​ខាងលើ​មានឈ្មោះ សៅ សៀន អាយុ​៦២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​ស្រី​ចំនួន​២​នាក់ ស្នាក់នៅ​បន្ទប់​ជួល​ចំណុចកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​ពពារ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។​

បើតាម​កូនស្រី​សព​ឲ្យ​ដឹង ថា នៅ​ស្រុក​គ្មាន​អ្នក​មើលថែ ខំ​យក​ម្តា​យមក​ស្នាក់នៅ​ជាមួយ ហើយ​នៅវេលា​ថ្ងៃត្រង់​បាយ​ជុំគ្នា​សោះ ក៏​នាំគ្នា​ទៅធ្វើ​ការ​វិញ​ទុកឱ្យ​ម្តាយ​នៅចាំ​បន្ទប់ ស្រាប់តែ​ពេល​វិលត្រឡប់​មកពី​រោងចក្រ​វិញ​គ្រាន់តែ​កូនៗ​មកដល់​បន្ទប់​រុញ​ទ្វារ​ឃើញ​ហើយ​ស្លុតចិត្ត​ស្ទើរ​ទន់ជង្គង់ មិនទាន់​ដង្ហើម​ម្តាយ មិនដឹងថា​ស្លាប់​តាំងពី​ពេលណា ស្រែក​ឆោឡោ ផ្អើល​អ្នក​ក្បែរ​ខាងកើត​ក្តី​សង្វេគ​និង​អាណិត​ខ្លោចចិត្ត ។​អាជ្ញាធរ សមត្ថកិច្ច​បាន​ចុះទៅ​សាកសួរ ពិនិត្យ ក៏ប៉ុន្តែ ក្រុមគ្រួសារ​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ឱ្យជួយ​ធ្វើឯកសារ​មរណភាព​ដើម្បី​យកទៅ​ធ្វើបុណ្យ​។a die room1 a die room2 a die room3 

​