» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9527 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699698 នាក់

ខ្លាចប្ដីខឹងរឿងយកលុយជួយគ្រួសាររបស់ខ្លួនស្ត្រីម្នាក់នៅស្ទឹងត្រែង បានប្រឌិតរឿងថាមានចោរប្លន់គ្រឿងអលង្ការនិងលុយ

 

 

 

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរនិងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង មានការហួសចិត្តក្រោយពីបានបើកការស៊ើបអង្កេតយ៉ាងសកម្មលើករណី “ចោរប្លន់ប្រដាប់អាវុធ” មួយ ចុងក្រោយរកឃើញថាស្ត្រីជាប្រពន្ធជាអ្នកប្រឌិតឡើង ដើម្បីបិទបាំងការយកទ្រព្យសម្បត្តិរបស់ខ្លួន ទៅជួយគ្រួសារខាងខ្លួន(ស្ត្រីដែលជាប្រពន្ធ)។a houy steung  

 កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញសង្គម ក្រោយគណនីហ្វេសប៊ុកឈ្មោះ “Bong Leang” បានបង្ហោះសារថាមានចោរប្លន់ផ្ជុងកាំភ្លើងខ្លីដល់ក្នុងបន្ទប់ និងប្រមូលយកលុយកាក់អស់ពីខ្លួន រហូតគ្មានលុយមើលជំងឺកូន។សារនោះបានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងមានការភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង។

ក្រោយក្រោយពីទទួលបានព័ត៌មានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានស្រាវជ្រាវយ៉ាងដិតដល់និងយកចិត្តទុកដាក់បំផុត និងទទួលបានជាលទ្ធផល ស្ត្រីដែលមានឈ្មោះ ហាក់ គឹមហួយ អាយុ ២៥ ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានប្រឌិតសាច់រឿងនេះឡើងដើម្បីភូតកុហកស្វាមីពិតប្រាកដមែន ព្រោះតែខ្លាចប្ដីខឹងនឹងខ្លួនទើប្រឌិតរឿងថាមានចោរប្លង់បែបនេះ។

ស្ត្រីហាក់ គឹមហួយ បានរៀបរាប់ឲ្យដឹងថា ទ្រព្យសម្បត្តិដែលដែលខ្លួនបានប្រឌិតថាមានចោរប្លន់ខាងលើនោះ បានប្រាប់ប្តីថាបាត់បង់រួមមានមាស ១ តម្លឹង ៣ ជីគ្រឿងអលង្កាប្លាទីន តម្លៃប្រមាណ ៣ លានរៀលប្រាក់សុទ្ធចំនួន ៧ លានរៀល ស្ត្រីរូបនេះបានរៀបរាប់ដោយសារភាពថា តាមការពិតនាងបានយកមាស និងប្រាក់ទាំងនោះទៅជួយបងស្រីបង្កើត (មេម៉ាយកូន ៤ នាក់) ដើម្បីបើកមុខរបរ និងផ្ញើទៅព្យាបាលឪពុកម្តាយដែលកំពុងមានជំងឺ ។ដោយខ្លាចស្វាមីស្តីបន្ទោស ទើបនាងសម្រេចចិត្តបង្កើតរឿងចោរប្លន់នេះឡើង។

យោងតាម មាត្រា ៥២៤ នៃក្រមព្រហ្មទណ្ឌ ការប្ដឹងភូតកុហកដល់អាជ្ញាធរនាំឱ្យមានការស៊ើបអង្កេតឥតប្រយោជន៍ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី ១ ដល់ ៦ ខែ និងពិន័យជាប្រាក់ផងដែរ។លោក សរ សុពុត្រា អភិបាលខេត្ត លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តដោយមានចិត្តអាណិតទើបនិងស្ត្រីខាងលើខ្វះការពិចារណាទើប អាជ្ញាធរបានសម្រេច មិនកសាងសំណុំរឿងបញ្ជូនទៅតុលាការឡើយ ដោយយល់ឃើញថា គាត់ធ្វើឡើងដោយខ្វះការពិចារណា និងមានបញ្ហាជីវភាពគ្រួសារ សមត្ថកិច្ចបានត្រឹមធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។a houry sreung