» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7557 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697728 នាក់

ស្ថា​នី​លក់​ប្រេងសាំង​ភី​ធី​ធី​ក៏​លួច​បរិមាណ​ប្រេង​ពី​អតិថិ​ជន​ដែរ​តើសង្ឃឹម​អី​ទៅ​បើសូម្បីតែឯកជនក៏វាមិនខ្លាច្បាប់ដែរ?

 

​ភ្នំពេញ​:​ស្ថានីយ៍​លក់​ប្រេង​ឥន្ទ​នៈ​ភី​ធី​ធី​(PTT)​ដែល​ល្បី​ថា​លក់​ប្រេង​ល្អ​និង​ត្រឹម​ត្រុ​វលី​ត​ក៏​ត្រូវបាន​រកឃើញថា​លួច​កេង​ប្រ​វញ្ច​អតិថិ​ច​ន​ដែរ​។​​យោងតាម​ហ្វេ​ស​ប៊ុ​ក​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដោយមាន​ការចូលរួម​សហការ​ជាមួយ អាជ្ញាធរ​ដែនដី បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធន​: ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ​ចែកចាយ​ប្រេងឥន្ធន​: ចំនួន​៤ ទីតាំង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​a ptt 

​ក្នុងការ​ត្រួតពិនិត្យ​នេះ ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ ស្ថានីយ​ចែកចាយ​ប្រេងឥន្ធន​: ភី​ធី​ធី (PTT) បូកគោ ស្ថិតនៅ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មិនមាន​អនុលោមភាព​ផ្នែក​បរិមាណ​។ មន្ត្រី​ជំនាញ​បាន​ឲ្យ​ម្ចាស់​ស្ថានីយ​ខាងលើ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិន​អនុលោម​លើក​ទី​១ តែបើ​មន្ត្រី​កាំកុងត្រូល​រកឃើញ​កំហុស​លើក​ទី ២ មន្ត្រី​ជំនាញ នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​គួរបញ្ជាក់​ផងដែរ​ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ២ ដើម្បី​អនុវត្ត : ភាពមិនប្រក្រតី​ដែល​ត្រូវបាន​រកឃើញ​លើក​ទី​១ រួមមាន​កម្រិត​លំអៀង​លើ​បរិមាណ​លក់​ចេញ និង​កម្រិត​គុណភាព​អុក​តាន (Octane) តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិនប្រក្រតី​ឡើងវិញ​។ ទន្ទឹមនេះ នឹងមាន​ផ្សព្វផ្សាយ ឈ្មោះ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធន​:​ដែល​មិន​ប្រក្រតី​នោះ តាម​បណ្តាញ​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត ។

ក្នុងករណី​ស្ថានីយ​/​ដេប៉ូ​ដដែល​មាន​ភាពមិនប្រក្រតី​ជា​លើក​ទី ២ អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​ស្នើសុំ​ក្រសួង ពាណិជ្ជកម្ម ធ្វើ​ការព្យួរ​អាជ្ញាប័ណ្ណ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​ចាំមើល​មើលថា​ថ្ងៃក្រោយ​វា​ម៉េច​វិញ​?​។​a ptt1 

​