» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1659 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746994 នាក់

ទិច​ទៀត​យើង​មាន​បង្កង​ចិន​ញាំ​ម្តង​លែង​ញាំ​បង្កង​យៀកណាម​ហើយ​!

 

​ភ្នំពេញ​៖​ក្រុមហ៊ុន​ចិន​មួយ​ចង់​មករក​ស៊ី​ចិញ្ចឹម​បង្កង​នៅ​ស្រុក​ខ្មែរ​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់ “​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​” ។​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បាន​ឲ្យ​ដឹងថា​៖ “​នៅ​រសៀល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម បាន ដឹកនាំ​គណប្រតិភូ​ក្រសួង ទៅ​ជួបពិភាក្សា​ការងារ​ជាមួយ លោក​យូ​លីន​ចេង​( Yulin Zheng )​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Hubei Laker Group នៅឯ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន នាទី​ក្រុង Qiangjiang ខេត្ត Hubei​។a veng china

គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​គម្រោង​វិនិយោគ​វារីវប្បកម្ម​បង្កង​នៅ​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា​។​

​លោក​យូ​លីន​ចេង​( Yulin Zheng )​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Hubei Laker Group បានបញ្ជាក់​អំពី​មូល​ហេតុថា​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​ជួប​បញ្ហា​ប្រឈម​ពីរ​ធៀប​នឹង​កម្ពុជា​គឺ ១.​អាកាសធាតុ​នៅ​ចិន​មាន​ស៊ី​តុ​ណ្ហ​ភាព​ត្រជាក់​ខ្លាំង​នៅ​រដូវរងារ ដែល​អាចធ្វើ​ឲ្យ​បង្កង​មិនអាច​លូតលាស់​បាន និង ២.​ពលកម្ម​សម្រាប់​ធ្វើការ​កែច្នៃ​មានតម្លៃ​ខ្ពស់​ដែល​ធ្វើ​ឲ្យ​តម្លៃ​ផលិតផល​សម្រេច​មា​នក​ម្រិ​ត​ខ្ពស់​។

ហេតុដូចនេះ​ក្រុមហ៊ុន​មានបំណង​ចង់ទៅ​បោះទុន​វិនិយោគ​លើ​ការចិញ្ចឹម និង​កែច្នៃ​បង្កង​នៅ​កម្ពុជា​ដោយ​ស្នើ​ឲ្យ​ករសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​គាំទ្រ​ដល់​គម្រោង​នេះ​។​

​ឯកឧត្តម​វេ​ង​សុខុន​បាន​ស្វាគមន៍​គម្រោង​វិនិយោគ​វារីវប្បកម្ម​បង្កង​នៅ​កម្ពុជា ដោយ​ចាត់ទុកថា​ការវិនិយោគ​នេះ​អាចជួយ​ជំរុញ​កំណើន​ជីវភាព​កសិករ និង​សេដ្ឋកិច្ចជាតិ​។ ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ក្រុមហ៊ុន​ចាត់​បុគ្គលិក​ជំនាញ​ចុះទៅពិនិត្យ និង​សិក្សា​ពី​ទីតាំង​ដែលមាន​សក្តានុពល​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​រៀបចំ​សេចក្តីព្រាង​អនុស្សារណៈ​យោគយល់​រវាង​ក្រុមហ៊ុន និង​ក្រសួង ដើម្បី​ឈានទៅ​អនុវត្ត​គម្រោង​វិនិយោគ​នេះ​ឲ្យ​បាន​ឆាប់​នាពេល​ខាងមុខនេះ​។​”៕a veng china3 a veng china1 a veng china2 a veng china4