» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7055 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697226 នាក់

ក្រុមហ៊ុនKNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់ ២៨លានដុល្លាសហរដ្ឋអាម៉េរិក!

 

 ក្រុមហ៊ុន KNN GROUP គឺជាក្រុមហ៊ុនដែលបង្កើតឡើង និងគ្រប់គ្រងភាគហ៊ុន ១០០% ដោយជនជាតិខ្មែរ ហើយការវិនិយោគរោងចក្រដំឡើងរថយន្តនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រទេសយើង រួមមានជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល ព្រមទាំងផ្តល់នូវការផ្ទេរបច្ចេកវិទ្យាទំនើប និងជំនាញបច្ចេកទេសដល់យុវជនខ្មែរជំនាន់ក្រោយ។ លើសពីនេះគឺចូលរួមអភិវឌ្ឍធនធានមនុស្ស បង្កើតបុគ្គលិកជំនាញ និងឱកាសការងាររាប់រយកន្លែងសម្រាប់សហគមន៍យើងផងដែរ»។a knn group 

នេះជាការថ្លែងរបស់អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KNN GROUP ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ដែលប្រារព្ធឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានមានប្រសាសន៍វាយតម្លៃថា៖ «ខ្ញុំសូមអរគុណចំពោះក្រុមហ៊ុន KNN GROUP ដែលបានជឿជាក់លើរដ្ឋាភិបាលកម្ពុជា និងសូមអះអាងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីធានាឲ្យគម្រោងនេះអនុវត្តបានដោយរលូន និងទទួលបានជោគជ័យស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលសម្តេចបានគូសបញ្ជាថា កម្ពុជាមិនមែនចង់បានតែការវិនិយោគនោះទេ តែក៏ចង់បានភាពរីកចម្រើននៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។»
 
គម្រោងរោងចក្រដំឡើងរថយន្ត JETOUR មានទុនវិនិយោគសរុប ២៨លានដុល្លារអាម៉េរិក លើផ្ទៃដីសរុប ១០ហិកតា ដែលរំពឹងថានឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ ២០២៧។ រោងចក្រនេះត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំដំឡើងរថយន្តច្រើនប្រភេទ រួមមាន រថយន្តប្រភេទចំហេះក្នុង (សាំង) ប្រភេទអគ្គីសនីលាយសាំង (PHEV) និងប្រភេទអគ្គីសនីសុទ្ធ (EV) គ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការត្រៀមខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់អាស៊ាននាពេលអនាគត។

ក្រៅពីខ្សែសង្វាក់ផលិតកម្មដ៏ទំនើប KNN Group ក៏បានវិនិយោគលើផ្លូវសាកល្បងរថយន្ត (Test Track) ប្រវែង ១,៣៣៥ម៉ែត្រ ដែលជាផ្លូវសាកល្បងវែងតាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើតេស្តគុណភាពរថយន្តគ្រប់គ្រឿងមុនពេលបញ្ជូនទៅដល់ដៃអតិថិជន។

 

ឯកឧត្តម ជា វុទ្ធី បាន​លើក​ឡើងពី​លទ្ធផលវិនិយោគ​ដ៏​រឹងមាំ​របស់​កម្ពុជា​ក្នុងរយៈ​ពេល​មួយ​ឆ្នាំ​កន្លងឲ្យដឹងថា ក្នុង​ឆ្នាំ២០២៥ CDC បាន​ចុះ​បញ្ជី​គម្រោងវិនិយោគ​ចំនួន ៦៣០ គម្រោង ដែល​មានទុនវិនិយោគ​សរុប​ជិត ១០ពាន់លាន​ដុល្លារ​។ត្រឹមតែ​ឆមាសទី១ ឆ្នាំ២០២៦ មាន​គម្រោងវិនិយោគ​ចំនួន ២៧៦ គម្រោង ដែល​មានទុន​ប្រមាណ ៤,៧ពាន់លាន​ដុល្លារ ត្រូវ​បាន​អនុម័ត ដែល​បង្ហាញពីសន្ទុះ​បន្ត​នៃ​លំហូរ​វិនិយោគ​ក្នុង​វិស័យ​ជា​ច្រើន​។

ការ​ពង្រីក​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZs) របស់​កម្ពុជា បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ទាក់ទាញវិនិយោគ​ដែល​មាន​គុណ​ភាព​ខ្ពស់ ខណៈជួយ​គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​ឧស្សាហកម្ម​របស់​ប្រទេស​។ តំបន់​ទាំង​នេះ​បាន​ក្លាយ​ជាទី​តាំង​យុទ្ធ​សាស្ត្រ​សម្រាប់​ក្រុម​ហ៊ុន​ផលិតកម្ម ដែល​ស្វែងរក​ទីតាំង​ផលិតកម្ម​មាន​ប្រសិទ្ធភាព ប្រព័ន្ធដឹក​ជញ្ជូន​ប្រសើរ​ឡើង និង​ការ​ចូល​ទៅ​កាន់ទី​ផ្សារ​តំបន់ និង​អន្តរជាតិ​។ឯកឧត្តមបាន​សង្កត់​ធ្ងន់​បន្ថែមថា កម្ពុជា​កំពុង​ក្លាយ​ជា​មូលដ្ឋាន​ផលិតកម្ម​ថ្មី​មួយ​សម្រាប់​ឧស្សាហ​កម្មយាន​យន្ត​ក្នុង​តំបន់​។