» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11917 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702088 នាក់

ជប៉ុន​មិន​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខ្មែរ​អាណត្តិ​ទី​៦​ទេ​!


​ភ្នំពេញ​៖​ទោះបីជា​ជប៉ុន​គឺជា​ម្ចាស់ជំនួយ​ដ៏​សំខាន់​មួយ​នៅក្នុង​ការបោះឆ្នោត​នេះ​ក៏ដោយ​ក៏ប៉ុន្តែ​ប្រទេស​ជប៉ុន​មិន​បញ្ជូន​អ្នកសង្កេតការណ៍ មក​ឃ្លាំមើល​ការបោះឆ្នោតជាតិ​នៅ​កម្ពុជា​ន​ថ្ងៃទី​២៩​កក្កដា​ឆ្នាំ​២០១៨​នេះ​តេ​។ នៅក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ ទី​២៥ កក្កដា​នេះ​លោក​យូ​ស៊ី​ហ៊ី​ដេ​ស៊ូ​ហ្គា​( Yoshihide Suga) អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​អះអាងថា ជប៉ុន​បាន​បញ្ជូន​អ្នកជំនាញ​ជាច្រើន​មក​កម្ពុជា ក៏ដូចជា​ផ្ដល់ជំនួយ​បច្ចេកទេស​ដល់​ការបោះឆ្នោត​លើក​នេះ​។ លោក​ថា នេះ​បង្ហាញ​ពី​ការគាំទ្រ​របស់​ជប៉ុន ចំពោះ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា​។​a kem roit visith 

ថ្មីៗ​នេះ ប្រទេស​ជប៉ុន​បានផ្ដល់​ជំនួយ​ជា​ហិប​ឆ្នោត​ចំនួន ១១,០០០ ហិប ក៏ដូចជា​រថយន្ត​ប្រភេទ Pick Up ចំនួន​៤០​គ្រឿង សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​។ គិត​ទាំង​លើក​នេះ​ទៀត ជំនួយ​របស់​ជប៉ុន​ស​ម្រា​ប់​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​ហើយ​។​កន្លងមក​ប្រទេស​ជប៉ុន​តែងតែ​បញ្ជូន​អ្នកសង្កេតការណ៍​របស់​ខ្លួន​មក​តាមដាន​ការបោះឆ្នោត​នៅ​កម្ពុជា រាប់​ចាប់តាំងពី​ការបោះឆ្នោត​ជាស​កល​លើកដំបូង​នៅ​ឆ្នាំ​១៩៩៣, និង​ក្រោយៗ​មកទៀត នៅ​ឆ្នាំ​១៩៩៨, ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៨​។​

ទោះជា​គ្មាន​ប្រទេស​ជប៉ុន​ក៏ដោយ​បើតាម លោក កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​បានប្រកាស​នៅក្នុង​សន្និសីទកាសែត កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែកក្កដា​ថា ចំនួន​អ្នកសង្កេតការណ៍​អន្តរជាតិ​មានការ​កើនឡើង បើ​ធៀប​នឹង​ការបោះឆ្នោត​នៅ​អាណត្តិ​មុនៗ​។ លោក កឹម​រ័ត្ន វិសិដ្ឋ គូសបញ្ជាក់ថា អង្គការ ស្ថាប័ន​អន្តរជាតិ ដែល​នឹងចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​នៅ​កម្ពុជា​នាពេលនេះ មានបទពិសោធន៍​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​ប្រទេស​ជាច្រើន ទូទាំង​ពិភពលោក​។ ក្រោយ​ដំណើរការ​ឃ្លាំមើល​ការបោះឆ្នោត អ្នកសង្កេតការណ៍​អន្តរជាតិ​ទាំងនោះ​មាន​សិទ្ធិ​ពេញលេញ​នៅក្នុង​ការចេញ​សេចក្ដីថ្លែងការណ៍ ដោយ​គ្មាន​ការបង្ខិតបង្ខំ និង​ការគំរាមកំហែង​ឡើយ ជុំវិញ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។

​សូមបញ្ជាក់ថា អ្នកសង្កេតការណ៍​អន្តរជាតិ​ទាំង​២២០​នាក់​នេះ មាន​ប្រភព​មកពី​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក (CAPDI) អង្គការ​សមាគម​សភា​អាស៊ី (APA) និង​អង្គការ​សមាគម​អន្តរ​សភា​អាស៊ាន (AIPA) ជាដើម​។​អ្នកសង្កេតការណ៍​ក្រៅពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ពួកគេ​នឹង​បន្ត​ជួប​គណបក្សនយោបាយ​មួយចំនួន​ក្នុងចំណោម​គណបក្ស​ទាំង​២០​ដែល​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​នេះ​។​

ក្រៅពី​អ្នកសង្កេតការណ៍​ជាតិ​អន្តរជាតិ​ដែលមាន​ចំនួន​ជាង​២០០ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គជប បានទទួល​ស្គាល់​អ្នកសង្កេតកា​រណ៍​ជាតិ​ចំនួន ៨​ម៉ឺន​នាក់ មកពី​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម​។ បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំនួន​អ្នកសង្កេតការណ៍​ជាតិ​មានការ​កើនឡើង​ទ្វេដង បើ​ធៀប​ការបោះឆ្នោត​ឆ្នាំ​២០១៣​។ ការបោះឆ្នោត​ឆ្នាំ​២០១៣ ដែលមាន​អ្នកសង្កេតការណ៍​ជាតិ​តែ​ចំនួន​ជាង​៤​ម៉ឺន​នាក់​ប៉ុណ្ណោះ​៕a nec ing a kem roit1 

​