» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5674 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695845 នាក់

ក្រុមយុវជន​ខ្មែរ​ឋា​វរៈ​ធ្វើ​កូដកម្ម​អត់​ស៊ី​បាយ​តវា់​សុំ​ដោះលែង​កញ្ញា​សេង​ធា​រី​

ភ្នំពេញ៖​ក្រុមយុវជន​ខ្មែរ​ថាវរៈ ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​បង្អត់អាហារ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​កញ្ញា សេង ធា​រី មេធាវី​អន្តរជាតិ​សញ្ជាតិ​អាមេរិកាំង​ដើមកំណើត​ខ្មែរ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ កញ្ញា ឈឿន ដា​រ៉ាវី សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​មួយរូប បាន​ប្រាប់​វិទ្យុ​បារាំង ថា បើ​យុទ្ធនាការ​បង្អត់អាហារ​នេះ នៅតែ​មិនមាន​ដំ​ដោះស្រាយ​ទេ គឺ​ពួកគេ​នឹង​បន្ត​យុទ្ធនាការ​ផ្សេងៗ​ទៀត​។a youth thao

ក្រុមយុវជន​ខ្មែរ​ថាវរៈ បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា អមដោយ​រូបភាព​យុវជន​ចំនួន​៦​នាក់ នាំគ្នា​លើក​រូបភាព​កញ្ញា សេង ធា​រី និង​យក​ស្កុ​តបិទ​មាត់​របស់​ពួកគេ បញ្ជាក់​ពី​យុទ្ធនាការ​ពហិការ​បង្អ​ត់​អាហារ​។​​យុទ្ធនាការ​របស់​ពួកគេ​ចាប់ផ្ដើម​បង្អត់អាហារ​រយៈពេល​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ដើម្បី​ស្នើសុំ​ទៅ​តុលាការ​ឲ្យ​ដោះលែង​កញ្ញា សេង ធា​រី មេធាវី​អន្តរជាតិ​សញ្ជាតិ​ខ្មែរ​-​អាមេរិកកាំង​។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមយុវជន​ខ្មែរ​ថាវរៈ ការធ្វើ​យុទ្ធនាការ​របស់​ពួកគេ​គឺ​ក្រោយ​ពួកគេ​បារម្ភ​ពី​បញ្ហា​សុខភាព និង​សុវត្ថិភាព​របស់​កញ្ញា សេង ធា​រី ក្រោយពី​ជាប់ពន្ធនាគា​រយៈពេល​ជាច្រើន​ខែ​កន្លងមក​។​

កញ្ញា សេង ធា​រី មេធាវី​អន្តរជាតិ​សញ្ជាតិ​ខ្មែរ​-​អាមេរិកាំង ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចេញ​សាលក្រម​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៦​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់​ក្នុង​សំណុំរឿង​មាតុភូមិនិវត្តន៍ ៩​វិច្ឆិកា​របស់លោក សម រង្ស៊ី​។ កញ្ញា សេង ធា​វី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ​បញ្ជូន​ទៅកាន់​ពន្ធនាគា​រ​ព្រៃ​ស​កាលពី​ថ្ងៃទី​១៤ ខែមិថុនា បន្ទាប់មក​ក៏បាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ក្រោម​មូលហេតុ បញ្ចៀស​កុំឱ្យ​មាន​បាតុកម្ម​តវ៉ា​នៅ​ខាងក្រៅ​ពន្ធនាគារ​ដែលនាំឱ្យ​ប៉ះពាល់​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្រៅ​ឃុំ​។​

​ទាក់ទង​រឿង​ធ្វើបាតុកម្ម​នៅ​យប់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២២ សម្តេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​បញ្ជាក់ថា​,ខ្ញុំ​សូម​ជម្រាបជូន លោក​អភិបាល នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ​ថា ក្រសួងមហាផ្ទៃ​អនុញ្ញាតឱ្យ​តំណាង​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​តំណាង ប្រជាជន​មូលដ្ឋាន ប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ធ្វើការ​ជួបជុំ​សម្តែង​មតិ​ក្រោម​ប្រធានបទ “​សន្និបាត​មហាជន​” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង​០៧:០០​នាទី រហូតដល់​ម៉ោង​១៦:៣០​នាទី ដែល មាន​អ្នកចូលរួម​ប្រមាណ​៩០០​នាក់ ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ជនបរទេស​ចូលរួម​សម្ដែង​មតិ​នេះឡើយ​។

ទន្ទឹមនេះ ការដាក់​ញត្តិ​ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវធ្វើ​តាមរយៈ​មន្ត្រី​តំណាង​រដ្ឋបាល​រាជធានី ភ្នំពេញ ដើម្បី​សម្របសម្រួល​បញ្ចូនទៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​
ក្រសួងមហាផ្ទៃ​ស្នើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​ណែនាំ​ដល់​តំណាង​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​តំណាង​ប្រជាជន​មូលដ្ឋាន​ទាំងនោះ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ស្របតាម​ខ្លឹមសារ​ក្នុង កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ដែល​បាន​ឯកភាពគ្នា និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ព្រមទាំង​ត្រូវ​ធានា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​a seng theary2 

​