» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31738 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599157 នាក់

រដ្ឋមន្ត្រីក្រសួងការបរទេស បើកកិច្ចប្រជុំជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយនាយករដ្ឋមន្ត្រីប្រកាសជូនដំណឹងផ្លូវការទៅភាគីថៃ និង UN ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)

 

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២ មិថុនា ២០២៦បានប្រកាសឲ្យដឹងថា៖រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញលិខិត «ជូនដំណឹងជាផ្លូវការ»ទៅកាន់ថៃ និង UN ដើម្បីចាប់ផ្តើមដំណើរការ«យន្តការសម្របសម្រួលដោយបង្ខំក្រោមនីតិសមុទ្រ​ UNCLOS » បន្ទាប់ពីថៃប្រកាសលុ​ប MoU ២០០១ជាឯកតោភាគី​។a brak unclos 

បន្ទាប់មក នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបើកកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសារពិសេសពីការជូនដំណឹងផ្លូវការរបស់កម្ពុជាទៅភាគីថៃ និង UN ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលគេស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នូវសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រ ដែលក្នុងនោះ ទាំងកម្ពុជា និងថៃ ជារដ្ឋភាគីនៃអនុសញ្ញានេះ។

នៅមុខតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិជាច្រើន នៅថ្ងៃទី ២ ខែមិថុនានេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបង្ហាញពីការសោកស្ដាយ និងការខកចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការសម្រេចចិត្តរបស់ថៃ ក្នុងការដកខ្លួនចេញពី MOU ឆ្នាំ២០០១ ទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងទៀតថា ដោយសារតែថៃ បានដកខ្លួនចេញពី MOU ឆ្នាំ២០០១ ដូច្នេះ កម្ពុជាគ្មានជម្រើសអ្វី ក្រៅពីការផ្ដើមដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) នោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរអំពីដំណើរការផ្សះផ្សាដោយបង្ខំលើកដំបូងក្រោម UNCLOS រវាងប្រទេសទីម័រឡេស្តេ និងអូស្ត្រាលី ដែលត្រូវបានបញ្ចប់ដោយជោគជ័យជាមួយនឹងការដោះស្រាយ ព្រំដែនសមុទ្រដោយសន្តិវិធីក្នុងឆ្នាំ២០១៨។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា តាមរយៈ ការផ្តើមយន្តការផ្លូវច្បាប់ដោយសន្តិវិធីក្រោម UNCLOS នេះ កម្ពុជាអាចបង្ហាញពីតម្លៃនៃច្បាប់អន្តរជាតិ និង ដំណោះស្រាយជម្លោះដោយសន្តិវិធី ក្នុងការការពារអធិបតេយ្យ ការពង្រឹងទំនុកចិត្ត ការបើកលទ្ធភាពប្រើ ប្រាស់ធនធាន ការគាំទ្រការអភិវឌ្ឍ និងការរួមចំណែកដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់កម្ពុជា និង ថៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់ទាំងមូលផងដែរ នេះជាលើកទី២ក្នុងប្រវត្តិសាស្ត្រនៃអនុសញ្ញានេះផងដែរ។

ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការ ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃដោយសន្តិវិធី និងបានសម្តែងក្តីសង្ឃឹមយ៉ាង មុតមាំថា ប្រទេសទាំងពីរនឹងអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ និងយូរអង្វែង៕a brak unclos1 a brak unclos2