» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9723 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699894 នាក់

សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ប្តេជ្ញា​ការពារ​បឹង​ទន្លេសាប​!

 

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ប្តូរផ្តាច់​ចំពោះ​យុទ្ធនាការ​ការពារ​បឹង​ទន្លេសាប​ឱ្យបាន​ជាដាច់ខាត ដោយ​បន្ត​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់​ចំពោះ​ការ​លួច​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​យ៉ាង​អានាធិបតេយ្យ​នៅ​តំបន់​ស្នូល​ផ្ទៃ​បឹង​ទន្លេសាប និង​ការ​វាទទី​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៃ​តំបន់​បឹង​ទន្លេសាប ព្រមទាំង​ដកហូត​យកមក​ប្រគល់ជូន​រដ្ឋ​វិញ​ជា​បន្តបន្ទាប់​នូវ​ដែនដី​ព្រៃ​លិច​ទឹក​ទាំងឡាយណា ដែល​កាន់កាប់​ដោយ​ខុសច្បាប់​នៅតាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ដែល រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​។a hun ocm 

នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈ​ដ្ឋ​មន្ត្រី នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​នេះ ។​​កិច្ច​ប្រជុំពេញអង្គគណរដ្ឋមន្ត្រីបាន​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣​រួមមាន​៖

១៖ សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម​។​២៖ សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​។​៣៖ សេចក្តីព្រាង​របាយការណ៍​វាយតម្លៃ​ពាក់កណ្ដាល​អាណត្តិ នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥(IDP)​។​​កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ មានការ​ស្នើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ (CKFTA)

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​ការកោតសរសើរ​នូវ​កិច្ចខិតខំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន និង​ផ្នែក​អធិការកិច្ច​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច អាជ្ញាធរ​ទន្លេសាប ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​បាន​ចុះ​ដោះ​ស្រា យ​បញ្ហា​កាប់​ទន្ទ្រាន​ដែនដី​ព្រៃ​លិច​ទឹក​នៃ​តំបន់​បឹង​ទន្លេសាប​។​

​សូមជម្រាបថា តាម​សារ​ជា​សំឡេង​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បញ្ជារ​បន្ទាន់​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះបង្ក្រាប​បទល្មើស​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ហើយ​បញ្ជូនទៅ​តុលាការ​ដោយ​គ្មាន​ការលើកលែង​។ ស្ថានភាព​ដែល​គួរ​ឲ្យ​បារម្ភ និង​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ជាបន្ទាន់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​នោះ​គឺ​ការកាប់​នៅ​ដីព្រៃ​លិច​ទឹក​ដែលជា​តំបន់​ស្នូល តំបន់​ការពារ យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ខេត្ត​មួយចំនួន ជាពិសេស​ខេត្តកំពង់ឆ្នាំង និង​ខេត្ត​មួយចំនួន​ផ្សេងទៀត​៕a hun ocma a hun ocma1 a hun ocma2 a hun ocma3 

​