» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9604 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699775 នាក់

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រាប់​មេដឹកនាំ​របស់​វៀតណាម​ថា សម្ដេច​មានការ​សោកស្ដាយ​ដែល​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ក្លាយជា​បែបនេះ 

​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​កម្ពុជា បាន​ដឹកនាំ​គណ​:​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​មាតុភូមិ​និ​វត្ដ​ន៍​ប្រកបដោយ​សុខ​សុវត្ថិភាព​វិញ​ហើយ តាមរយ​:​យន្ដហោះ​ពិសេស នៅ​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ​២០២៥ ម៉ោង​ប្រមាណ​៥ ល្ងាច នាអាកាស​យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ។​a h t lema1 

​លោក ជា ធិ​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​ប្រាប់​កាសែត​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្ស​កិច្ច​រយ​:​ពេល​ពីរ​ថ្ងៃនេះ​ថា​៖ ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ទាំងអស់​របស់​វៀតណាម សម្ដេច​តេ​ជោ ហ៊ុន សែន លើកឡើង​ពី​បញ្ហា​ព្រំដែន ដែល​បង្កឡើង​ដោយ​ភាគី​ថៃ ដោយ​សម្តេច​បានបញ្ជាក់​ពី​គោលដៅ​ធំ​របស់​កម្ពុជា ដែល​ចង់បាន​អ្នកសង្កេតការណ៍​ពី​ប្រទេស​វៀតណាម ដើម្បី​ធានា​រក្សាបាន​នូវ​បទ​ឈប់​បាញ់​ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​វិល​ម​មករក​ប្រក្រតីភាព​វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​

​សម្ដេច​តេ​ជោ តែង​រក្សា​ការដាក់​គោល​ដោ​ធំ​ពីរ​គឺ ការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ ឲ្យ​ក្លាយ ជា​តំបន់​ដែលមាន​ទីផ្សារ និង​ទី​ពីរ​គឺ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ក្លាយជា​ព្រំដែន​ដែលមាន​សន្ដិភាព​មិ​ត្ដ​ភាព និង​សហ​ប្រតិ​ប​ត្ដិ​ការ ដោយ​សម្ដេច​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​នៅតាម​ព្រម​ដែន​ទេ ។​

​សម្ដេច​តេ​ជោ​បាន​ប្រាប់​ទៅកាន់​ថ្នាក់ដឹកនាំ​របស់​វៀតណាម​ថា សម្ដេច​មានការ​សោកស្ដាយ​ណាស់ ដែល​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ មាន​បញ្ហា​បែបនេះ ហើយ​សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍ថា ចាត់ទុក​វា​ជា​សុ​បិ​ន្ដ​មួយ​ដ៏​អាក្រក់​មួយ​ទៅ​ចុះ រវាង​ប្រទេស​ទាំងពីរ ហើយ​សម្ដេច​សង្ឃឹមថា​ស្ថានការណ៍​នៃ​ប្រទេស​តាំងពីរ​កម្ពុជា​-​ថៃ នឹង​វិល​ត្រលប់មក​ល្អប្រសើរ និង​ប្រក្រតីភាព​ដូចដើម​វិញ​។​

​ជាការ​ឆ្លើយតប ភាគី​វៀតណាម បានបង្ហាញ​ការគាំទ្រ​ឲ្យ​មាន​បទ​ឈប់​បាញ់​ដ៏​ល្អប្រសើរ ដោយ​សូម​ភាគី​ទាំងពីរ​កម្ពុជា​-​ថៃ ជៀស​ឲ្យ​បាន​នូវ​ការផ្ទុះអាវុធ​ឡើងវិញ​ជាមួយគ្នា នឹង​អាចមាន​ដំណោះស្រាយ​ដោយ​សន្ដិវិធី​។​

​សួ​ម​បញ្ជាក់ថា នា​រសៀល ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២៥​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក តូ ឡឹម To Lam អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​វៀតណាម នៅ​ទីស្នាក់ការ​មជ្ឈិមបក្ស​វៀតណាម ទីក្រុង​ហាណូយ សារ​ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម​។​
​

លោក ជា ធី​រិ​ទ្ធ បាន​ឲ្យ​ដឹងថា លោក តូ ឡឹម បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សម្ដេច​តេ​ជោ និង​គណៈប្រតិភូ​កម្ពុជា​ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច និង​ចូលរួម​ក្នុង​ខួប​អនុស្សាវរីយ៍​៨០​ឆ្នាំ នៃ​បដិវត្តន៍​ខែសីហា និង​អបអរសាទរ​ទិវា​ឯករាជ្យ​ជាតិ​វៀតណាម​នាពេលនេះ​។ លោក​បានចាត់ទុក​វត្តមាន​សម្ដេច​តេ​ជោ គឺ​បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​និង​វៀតណាម​ដ៏​រឹងមាំ​ដែលមាន​នាពេល​កន្លងមក​ដល់ពេល​បច្ចុប្បន្ននេះ​។ លោក​បាន​លើកឡើងថា វៀតណាម​បានផ្ដល់​តម្លៃ​យ៉ាងខ្ពស់ ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​វៀតណាម​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ចំពោះ​លោក តូ ឡឹម ដែល​បានធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​សម្ដេច និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មកកាន់​ប្រទេស​វៀតណាម​នាឱកាស​នេះ​។ សម្ដេច​តេ​ជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បដិវត្តន៍​ខែសីហា កាលពី​ឆ្នាំ​១៩៤៥ ដែលមាន​អត្ថន័យ​សម្រាប់​ប្រទេស​វៀតណាម និង​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​កើតមាន​ចលនា​នៃ​ការតស៊ូ​ដើម្បី​ទាមទារ​ឯករាជ្យ​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​។​

​សម្ដេច​តេ​ជោ​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ទម្លាក់​ទំនង​រវាង​បក្ស​នៃ​ប្រទេស​ទាំងពីរ ក្នុងឋានៈ​សម្ដេច​តេ​ជោ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក្នុងឋានៈ​លោក តូ ឡឹម ជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម ហើយ​សម្ដេច​បានបង្ហាញ​នូវ​ក្តី​រីករាយ​ដែល​ទំនាក់ទំនង​ទាំង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋាភិបាល​ក៏មាន​ភាពល្អប្រសើរ​។ សម្ដេច​តេ​ជោ​បានបញ្ជាក់​ផងដែរ​ថា ស្នូល​សំខាន់​នោះ គឺ​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​បក្ស​នៃ​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន ហើយ​ជំនួប​កំពូល​នៃ​មេដឹកនាំ​គណបក្ស​ទាំងពីរ​កាលពីពេល​កន្ល​ង​ទៅ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការអនុវត្ត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កាន់តែ​មាន​ភាព​ដ៏​ប្រសើរ​។​

​លោក​អគ្គលេខាធិការ​ប​ក្ស​កុ​ម្មុយ​នី​ស​វៀតណាម បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​វៀតណាម​នាពេល​បច្ចុប្បន្ន​ដែលមាន​ភាព​រីកចម្រើន​។ លោក​បាន​ឯកភាព​ទាំងស្រុង​ចំពោះ​ទំនាក់ទំនង​រវាង​គណ​បក្ស​និង​គណបក្ស​នៃ​ប្រទេស​ទាំងពីរ ដែលមាន​ភាព​រីកចម្រើន​។​​លោក​បាន​បញ្ជាក់ថា តាមរយៈ​ជំនួប​កំពូល​នាពេល​កន្លងមក​នៃ មេដឹកនាំ​គណបក្ស​នៃ​ប្រទេស​ទាំងពីរ បាន​ក្លាយជា​ផែនទី​សម្រាប់​ការអនុវត្ត ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ភាពរឹងមាំ ហើយ​តាមរយៈ​ទំនាក់ទំនង​បក្ស ក៏បាន​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ទៀតផង​។​

​លោក តូ ឡឹម ក៏បាន​ជំរុញ​បន្ថែមទៀត​ឲ្យ​ប្រទេស​ទាំងពីរ ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​គណបក្ស បន្ត​ចែករំលែក​ផ្លាស់ប្ដូរ​នូវ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក និង​ការតភ្ជាប់​យុវជន​និង​យុវជន ឲ្យ​កាន់​តែមាន​ភាព​ស្អិតរ​មួ​ត​បន្ថែមទៀត​។​​សម្តេច​តេ​ជោ ក៏បាន​មានប្រសាសន៍​ពី​ការពង្រីក​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​លើ​វិស័យ សេដ្ឋកិច្ច យោធា ពាណិជ្ជកម្ម ដែល​ប្រទេស​ទាំងពីរ​មាន​ភាព​រីកចម្រើន​នាពេល​បច្ចុប្បន្ននេះ​។​

​សម្ដេច​បាន​បញ្ជាក់ថា រយៈពេល​៧​ខែ​ក្នុងឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​ទំនិញ​មកកាន់​ប្រទេស​វៀតណាម ច្រើនជាង​ទំនិញ​វៀតណាម​នាំមក​កាន់​កម្ពុជា ដែល​ក្នុងនោះ​កម្ពុជា​នាំទៅ​កាន់​វៀតណាម​គឺមាន​ប្រមាណ​៣,៨​ពាន់​លាន​ដុល្លារ និង​វៀតណាម​នាំមក​កាន់​ប្រទេស​កម្ពុជា​គឺ​ប្រមាណ​៣,២​ពាន​លាន​ដុល្លារ ដែល​ការណ៍​នេះ គឺជា​ការបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក លើ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ដែល​កម្ពុជា​ជា​ប្រទេស​មាននូវ​វត្ថុធាតុដើម ហើយ​វៀតណាម​ជា​ប្រទេស​កែច្នៃ​។ ជា​ចុងក្រោយ​ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ក្តី​រីករាយ និង​បន្ត​ពូន​ជ្រុំ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ត​ទៅមុខទៀត​។a h t lema a hn back a hn back1 a hn back2 a hun tolema
​