» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6189 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696360 នាក់

ស្នងការនគរបាល​ខេត្ត​ព្រះសីហនុបង្ក្រាប ប៉ូលីសនាយកដ្ឋានបង្ក្រាបល្បែងពាណិជ្ជកម្មចុះខេត្តព្រះសីហនុ?

 

មន្ត្រី​នគរបាល​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ នៃ​​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ប្រមាណ​​ ១០នាក់​ ដែលបានចុះទៅ​ធ្វើ​ការងារ​ជំនាញ​(កាស៉ីណូ)​ ជាមួយ​ គណៈកម្មការ​គ្រប់គ្រងល្បែង​ពាណិជ្ជកម្មកម្ពុជា​ (គ.ល.ក​)​ នៅខេត្ត​ព្រះសីហនុ​ កាលពីថ្ងៃទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ ត្រូវបាន​ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ​បញ្ជាកម្លាំងជិត៤០នាក់ទៅព័ទ្ធចាប់យកទៅឱ្យធ្វើកិច្ចសន្យា ។a po sihanu3 

មន្ត្រីនគរបាលទាំងនោះបាន ចុះត្រួតពិនិត្យនៅទីតាំង កាស៊ីណូលេជេនអូតែល និង រីសត (Legends Casino Hotel and Resort) តាមបទបញ្ជារបស់រដ្ឋាភិបាល ដែលនៅត្រង់ចំណុចទី៨ តម្រូវឱ្យគណៈកម្មការគ្រប់គ្រងល្បែងកម្ពុជា ត្រូវពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យទីតាំងកាស៊ីណូ ឬមណ្ឌលល្បែងពាណិជ្ជកម្ម ដែលមានអាជ្ញាបណ្ណទាំងអស់ មិនឱ្យមានដាច់ខាតនូវអំពើឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា និងអំពើឧក្រិដ្ឋកម្មផ្សេងៗ។ ចុះទៅ​នាំខ្លួន​អោយមក​ធ្វេីកិច្ចសន្យានៅ​ស្នងការដ្ឋាននគរបាលខេត្ត​ពព្រះសីហនុក្រោមមូលហេតុចុះធ្វើការមិនប្រាប់ ។

ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ព្រមាន​ក្រុម នគរបាល​នាយកដ្ឋាន​ប្រឆាំងបទល្មើសល្បែង​ពាណិជ្ជកម្ម​ដឹកនាំដោយលោកឧត្តមសេនីយ៍ទោពៅកល្យាណ អោយ​បញ្ឈប់សកម្មភាពជាបន្ទាន់​ស្រាវជ្រាវបង្ក្រាប បើគ្មានការ​អនុញ្ញាតិ​ពី​ស្នងការខេត្ត​ ឬ​ មិនបាន​សហការ​ជាមួយ​ស្នងការដ្ឋាននគរបាល​ខេត្តព្រះសីហនុ​ ។ ប្រភព​បាន​អោយដឹងថា​ មូលហេតុ​ដែល​ នគរបាល​នាយកដ្ឋាន​ជំនាញ​មិន​សហការ​ព្រោះ​ មាន​ព័ត៌មានថា​ ទីតាំង​ល្មេីសច្បាប់​ក្នុងខេត្ត​ព្រះសីហនុ​ភាគច្រេីន​ជាឆ្នាំងបាយ​របស់​បងថ្លៃ​ស្នងការខេត្ត​? ។

គេមិនដឹងថាតើលោកស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តសេនីយ៍សរដ្ឋាដែលជាប្អូនប្រុសលោកសសុខារដ្ឋមន្ត្រូមហាផ្ទៃសំអាងលើលិខិតបទដ្ឋានណាទេដែលហ៊ានហៅមន្ត្រីក្រសួងដែលចុះបេសកម្មមកព្រមានចឹងនោះឡើយ។ទោះបីយ៉ាងណាករណីប៉ូលិសធើស៊ីប៉ូលិសដែលមានបេសកកម្មដោយមិនមានសំអាងលិខិតបទដ្ឋានគតិយុត្តិនេះបង្កឲ្យមានការចាប់អារម្មណ៍តាមបណ្តាញសង្គមហើយលោកអគ្គស្នងការនគរបាលជាតិដែលពីមុនជាស្នងការនគរបាលរាជធានីភ្នំពេញធ្លាប់បង្ក្រាបចាប់វ៉ៃខ្នោះមន្ត្រីនគរបាលគ្រឿងញៀនក្រសួងម្នាក់ថ្នាក់ឧត្តមសេនីយ៍ដែលចុះបង្ក្រាបមិនប្រាប់សុំការអនុញ្ញាតនោះបានប្រាប់ទៅលោកឧត្តមសេនីយ៍សរដ្ឋាស្នងការនគរបាលខេត្តព្រះសីហនុឲ្យឈប់ធើចឹង(តាមហ្វេសប៊ុកPVN)គឺត្រូវរាយការណ៍មកអគ្គសិន?។

សំណាងហើយស្នងការខេត្តព្រះសីហនុជាប្អូនថ្លៃអគ្គដែរបើជាស្នងការខេត្តផ្សេងវិញម៉េចទៅ?។ករណីនេះអគ្គស្នងការឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវបកស្រាយឬចេញលិខិតណែនាំឲ្យបានច្បាស់លាស់ផងទាន។សូមបញ្ជាក់ថាកាលពីប៉ុន្មានថ្ងៃមុននេះលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃទើបនិងចេញលិខិតបដិសេធការចោទប្រកាន់មួយពីបរទេសដែលថាលោករដ្ឋមន្ត្រីមានភាគហ៊ុនជាមួយកាស៊ូណូជិងប៉ីក្នុងក្រុងព្រះសីហនុ។(តាមប្រភពPVN)a po sihanu a po sihanu1 a po sihanu2 a po sihanu4 a po sihanu6 a po sihanu7 a po sihanu8 a po sihanu9