» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8828 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659335 នាក់

ស្រី​ជនជាតិ​បូ​ឡេ​វី​ម្នាក់​ជាប់គុក​១​ជីវិត ពីបទ​.​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រមាណ​ជាង​០៤​គីឡូក្រាម តាម​ជើងយន្តហោះ​ចូល​ស្រុក​ខ្មែរ​


​ភ្នំពេញ ៖ លោក ធាន ច័ន្ទ​ពិសិដ្ឋ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន ក្រុមប្រឹក្សា​ជំនុំជម្រះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​ជនជាប់ចោទ​ឈ្មោះ LOPEZ VACA KAREN CECIA ភេទ​ស្រី អាយុ​៣៧ ឆ្នាំ ជា​ជនជាតិ​បូ​លី​វី ដាក់ពន្ធនាគារ​អស់​មួយជីវិត ក្រោម​ការចោទប្រកាន់​ពីបទ​.​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ “​កូ​កា​អ៉ី​ន​” ប្រមាណ​ជាង​០៤​គីឡូក្រាម តាម​ជើងយន្តហោះ​ពី​ប្រទេស​ប្រេ​ស៊ី​ល ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី មក​ជាប់អន្ទាក់​សមត្ថ​កិច្ច​កម្ពុជា នា​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៤​នេះ ។a drug bolevy

​សាលក្រម​បានប្រកាស​ជា​សាធារណៈ នៅ​ចំពោះមុខ​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី ដោយ​ទុកពេល​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​មិន​សុខចិត្ត ការកាត់ក្តី​នេះ ។​​ទណ្ឌិត​ស្ត្រី​ម្នាក់នេះ ជា​ជនជាតិ​បូ​លី​វី ដែល​នាំ​ល្បាយ​គ្រឿងញៀន​កូកាអ៊ីន ពី​ប្រទេស​ប្រេ​ស៊ី​ល ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី ចូលមក​កម្ពុជា តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រួមទាំង​ល្បាយ​គ្រឿងញៀន​កូកាអ៊ីន​ទម្ងន់​៤,៣៥៦​ក្រាម (​គិត​ទាំង​សំបក​ប្លា​ស្ទីក និង​សាច់​កំណាត់​) ។​

សូមបញ្ជាក់ថា​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បន្ទាប់ពី​ទទួល​ព័ត៌មាន សម្ងាត់​ពី​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន អាមេរិក (DEA) និង​មន្ត្រី​សហព័ន្ធ​ប្រេ​ស៊ី​ល កាលពី​វេលា​ម៉ោង​១៧​និង​៤៥​នាទី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៣ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចាត់​កម្លាំង​ជំនាញ​ការិយាល័យ​(​ក​១) ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ាក់ សេរី​វ​ឌ្ឍ​នា នាយករង​មន្ទីរ​.​លោក​វរសេនីយ៍ឯក ម៉ាក់ សេរី​វឌ្ឍនៈ នាយករង​មន្ទីរ​. លោក​វរសេនីយ៍ឯក ថៃ រិទ្ធី​រក្ស នាយករង​មន្ទីរ​. លោក​វរសេនីយ៍ឯក គង់ សី​វ​ឌ្ឍ​នា នាយការិយាល័យ ក្រោម​ការសម្របសម្រួល​ដោយ​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ប្រចាំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានធ្វើការ​ត្រួតពិនិត្យ វ៉ា​ល្លី​ស​របស់​ជនសង្ស័យ ដែល​ធ្វើដំណើរ​មកពី​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ឆ្លងកាត់​ឌុយ​បៃ បន្ត​មក​ប្តូរ​ជើងហោះហើរ​នៅ​ម៉ាឡេស៊ី រួច​ធ្វើដំណើរ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តាម ជើងហោះហើរ MH762 ពី​ម៉ាឡេស៊ី ។​​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ KAREN CECIA LOPEZ VACA ភេទ​ស្រី ជនជាតិ​បូ​លី​វី ។​

ការកាត់ទោសឧក្រឹដ្ឋជនគ្រឿងញៀនជាស្ត្រីជនជាតិបរទេសម្នាក់នេះដាក់គុកមួយជីវិតជាមេរៀនមួយឬជានីតិសាស្ត្រក្នុងប្រពន្ធ័តុលាការកម្ពុជាអាណត្តិរាជរដ្ឋាភិបាលអាណត្តិទី៧កុំធ្វើដូចសម័យអាណត្តិទី៦ឧកញ៉ាជាថៅកែក្លឹបកំសាន្តមួយកណ្តាលក្រុងភ្នំពេញសមត្តកិច្ចរកឃើញគ្រឿអញៀននិងអាវុធខុសច្បាប់តែតុលការអាដែលជំនាន់នោះកាត់ទោសជាប់គុក៤ឆ្នាំហើយព្យួរទៀត៕​a drug bolevy1 a drug bolevy2