» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6068 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696239 នាក់

ឃាត់​ជនសង្ស័យ​៨​នាក់​បញ្ជូន ទៅ​សាលាដំបូង ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន និង​ផ្តល់​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់


​បន្ទាយមានជ័យ ៖ នៅ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​ករណី ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​, ផ្តល់​ទីតាំង​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ និង​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត នៅ​ចំណុច​ផ្សារ​អគារ​ថ្មី ស្ថិត​ក្នុងភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​a game jey 

​ជនសង្ស័យ​ចំនួន​០៨​នាក់ រួមមាន​៖ ១-​ឈ្មោះ ធឿន ធូ ហៅ ធូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​(​ជួញដូរ និង​ប្រើប្រាស់​),២-​ឈ្មោះ យ៉ុង ចន្ថា ហៅ ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ទូ​បាញ់​ត្រី ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​គប់ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត​(​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​),៣-​ឈ្មោះ ជៀវ ពេជ្រ​វិចិត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ទូ​បាញ់​ត្រី ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​(​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​),៤-​ឈ្មោះ សុខ អៀ ហៅ កុង​អៀ ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចាស់ជរា ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត (​ផ្តល់​ទីតាំង​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​)

,៥-​ឈ្មោះ ភី​ន ភ័​ក្រ ហៅ ភ័​ក្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ទូ​បាញ់​ត្រី ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​(​ប្រើប្រាស់​),៦-​ឈ្មោះ ញ៉​ក់ វែង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត (​ប្រើប្រាស់​),៧-​ឈ្មោះ លន់ ប៊ុនធឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​(​ប្រើប្រាស់​) ,៨-​ឈ្មោះ លាង ដា​រ៉ូ ហៅ រ៉ូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​(​ប្រើប្រាស់​)​។ ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង បាន​ចាប់យក​វត្ថុតាង​រួមមាន​៖ -​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ស​ថ្លា (ICE) ចំនួន​៣៦​កូន​ថង់​កិប ទម្ងន់​១១៧,៣០​ក្រាម​, -​គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​រាង​មូល​ពណ៌​ក្រហម​ក្បឿង​(WY)​ចំនួន​០១​ថង់​កិប​ពណ៌​ខៀវ ស្មើនឹង​២៥៤​គ្រាប់ ទម្ងន់ ២៦,៥០​ក្រាម​, -​ទូរស័ព្ទ​ចំនួន​០៣​គ្រឿង​, -​កាំបិត​កែច្នៃ ចំនួន​០៤​ដើម​, -​ទូរ​ហ្គេម​បាញ់​ត្រី​អេ​ឡិច​ត្រូ​និ​ច ចំនួន​០៥​គ្រឿង​, -​គ្រឿងបន្លាស់​អេក្រង់ ចំនួន​០៤​គ្រឿង​, -​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា មុន​ឈានដល់​កា​រប​ង្រា្ក​ប​កម្លាំង​បានទទួល​ព័ត៌មាន​ថា នៅ​ចំណុច​ផ្សារ​អគារ​ថ្មី ស្ថិត​ក្នុងភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត មាន​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​. និង​ករណី​ផ្តល់​ទីតាំង​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ និង​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។ ភ្លាមៗ​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​ចំណុច​ខាង​លេ​ី ហើយ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៩​នាក់ ក្នុងនោះ​មាន​អនីតិជន​ម្នាក់​(​អាយុ​១៣​ឆ្នាំ​) និង​កម្លាំង​បានធ្វើការ​ឆែកឆេរ​នៅ​ចំណុច​ទីតាំង​ខាងលើ ឆែកឆេរ​រកឃើញ​មាន​វត្ថុតាង​គ្រឿងញៀន ទូរ​ហ្គេម​បាញ់​ត្រី​អេ​ឡិច​ត្រូ​និ​ច រួម​នឹង​វត្ថុតាង​មួយចំនួនទៀត ហើយ​នាំមក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ក្រោយពី​ការឃាត់ខ្លួន​កម្លាំង​បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​ក្នុង​ទឹក​ម៉ូត​ជនសង្ស័យ​ចំនួន​០៨​នាក់ ជា​លទ្ធផល​វិជ្ជមាន​(+)​ចំនួន​០៦​នាក់ និង​អវិជ្ជមាន​(-) ចំនួន​០២​នាក់​។

ចំពោះ​អនីតិជន​ក្រោម​អាយុ​១៤​ឆ្នាំ ដោយមាន​ការអនុញ្ញាត​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌​បញ្ជូន​ខ្លួន​មក​ដើម្បី​ធ្វើការ​សាកសួរ​នៅ​ស្ថាន​ប័ន​អយ្យការ​។ ចំណែក​ឈ្មោះ យឹ​ង វីរៈ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត អ្នក​ជួល​ទីតាំង​បើក​ល្បែងស៊ីសង​ទូរ​ហ្គេម​បាញ់​ត្រី​រត់​គេចខ្លួនបាត់​។​​ក្រោយ​ឃាត់ខ្លួន​និង​សួរ​ច​ម្លេ​ី​យ ជនសង្ស័យ​បាន​សារភាពថា ពួកខ្លួន​ពិតជា​បាន​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​, ផ្តល់​ទីតាំង​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ និង​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ពិតប្រាកដ​មែន​។ ដោយ​ផ្អែក​លេ​ី​ច​ម្លេ​ី​យ​សារភាព កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​បញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ហើយ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕a game jey1 

​