» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8241 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698412 នាក់

ប្រធានាធិបតី​អ៊ីរ៉ង់ អេ​ប្រា​ហ៊ីម រ៉ៃ​ស៊ី​អ្នក​អាច​ស្នង​តំណែង​ម​គុ​ទេសន៍​សាសនា​កំពូល​អ៊ីរ៉ង់ ធ្លាក់​ឧទ្ធម្ភាគចក្រ​ស្លាប់​


​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ អេ​ប្រា​ហ៊ីម រ៉ៃ​ស៊ី និង​លោក​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧ​ទ្ធ​ម្ភា​ចក្រ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៩​ឧសភា​។ ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ Irna ព្រមទាំង​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់​បាន​ឲ្យ​ដឹងថា​៖ គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៩​ឧសភា នៅ​តំបន់​ភាគ​ពាយ័ព្យ ក្បែរ​ព្រំដែន​រវាង​អ៊ីរ៉ង់ និង​អា​ស៊ែ​បៃ​ហ្ស​ង់​។ មាន​ឧទ្ធម្ភាគចក្រ តែមួយ​គ្រឿងក្នុង​ចំ​នៅ​ម​៣​គ្រឿង ដែល​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​។a iran president1 

ឧទ្ធម្ភាគចក្រ​ទាំង​៣​គ្រឿង​នេះ ដឹក​គណៈប្រតិភូ​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ អេ​ប្រា​ហ៊ីម រ៉ៃ​ស៊ី ត្រលប់​មកពី​ចូលរួម​ពិធី​សម្ពោធ​ទំនប់ទឹក​មួយ​នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ដោយមាន​វត្តមាន​លោក​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ អ៊ី​ឡាំ អា​លី​យេ​វ ចូលរួម​ដែរ​។​​ឧទ្ធម្ភាគចក្រ ដែល​ធ្លាក់ ជា​ប្រភេទ Bell 212 ដឹក​មនុស្ស​សរុប​៩​នាក់ ក្នុងនោះ​គឺមាន​លោក ប្រធានាធិបតី​អ៊ីរ៉ង់ អេ​ប្រា​ហ៊ីម រ៉ៃ​ស៊ី លោក​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ហ៊ូ​សេន អា​មៀរ អាប់​ឌុល​ឡា​យ៉ាន អភិបាលខេត្ត​ភាគ​ពាយ័ព្យ​អ៊ីរ៉ង់​ម្នាក់ អ៊ី​ម៉ាំ​អ៊ីស្លាម​សំខាន់​ម្នាក់​នៅ​តំបន់​នោះ មេកង​អង្គរក្ស​សន្តិសុខ​លោក​ប្រធានាធិបតី និង​អ្នកបើក​ឧទ្ធម្ភាគចក្រ​៣​នាក់​ទៀត​។​

​បណ្តាញ​ព័ត៌មាន​អ៊ីរ៉ង់​បាន​ផ្សាយ​ថា តំបន់​ដែល​កើត​គ្រោះថ្នាក់​នេះ ជា​តំបន់ភ្នំ​និង​មានព្រៃ​ច្រើន​។ ក្នុងពេល​កើតហេតុ គឺ​កត្តា​អាកាសធាតុ​មិនល្អ​ទេ ដោយមាន​ភ្លៀងខ្យល់ ហើយ​មាន​ពពក​អ័ព្ទ​ក្រាស​ខ្លាំងណាស់​។ មិនទាន់មាន​ការបញ្ជា​ក់​ឲ្យ​ច្បាស់​ណាមួយ​ទេ ថា​ឧទ្ធម្ភាគចក្រ​ធ្លាក់​ដោយ​ជួប​បញ្ហា​បច្ចេកទេស​ពេល​កំពុង​ហោះ ឬមួយ​ក៏​ហោះ​បុក​ភ្នំ ដោយសារតែ​ពពក​អ័ព្ទ​បាំង​មើល​អ្វី​មិនឃើញ​។ អាជ្ញាធរ​អ៊ីរ៉ង់​បាន​ព្យាយាម​ស្វែងរក​ឧទ្ធម្ភាគចក្រ​នេះ ពេញ​មួយ​យប់​ថ្ងៃអាទិត្យ នៅតាម​ជ្រលង​ភ្នំ ដោយ​សង្ឃឹមថា​អាច​នឹង​ជួយសង្គ្រោះ​មនុស្ស​នៅ​ក្នុងនោះ​ទាន់ពេលវេលា​។ តួ​ក​គី​បាន​បញ្ជូន​ក្រុម​សង្គ្រោះ​៣២​នាក់ និង​ដ្រូ​ន​តាមរក​ពេលយប់​ង​ងិ​តទៅ​ជួយ​រក​ទាំងយប់​។ ចំណែក​សហភាព​អឺរ៉ុប​វិញ បាន​ឲ្យ​ដឹងថា​ដោយមាន​ការស្នើសុំ​ពី​ខាង​អ៊ីរ៉ង់ គេ​បាន​បើក​ប្រព័ន្ធ​រ៉ា​ដា​ផែនទី CopernicusEMS ដើម្បី​ថត​ប្រមូល​ទិន្នន័យ​ភូមិសាស្ត្រ ជួយ​រក​ឧទ្ធម្ភាគចក្រ​ឲ្យ​បាន​លឿន​បំផុត​។

លុះ​ព្រឹក​ព្រហាម​ថ្ងៃ​ចន្ទ​ទី​២០​ឧសភា​នេះ ទើប​គេ​រក​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់​ឃើញ ហើយ​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ​អ៊ីរ៉ង់​បាន​ផ្សាយ​ភ្លាម​ដែរ​ថា អ្នកដំណើរ​ទាំង​៩​នាក់ គឺ​គ្មាន​នរណា​រស់​ទេ ស្លាប់​ទាំងអស់ ក្នុងនោះ​គឺមាន​លោក​ប្រធានាធិបតី អេ​ប្រា​ហ៊ីម រៃ​ស៊ី អាយុ​៦៣​ឆ្នាំ និង​លោក​រដ្ឋមន្ត្រីការបរទេស ហ៊ូ​សេន អា​មៀរ អាប់​ឌុល​ឡា​យ៉ាន អាយុ​៦០​ឆ្នាំ​។​
​ថ្វីបើ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​អ៊ីរ៉ង់ បាន​លើកឡើងថា កត្តា​អាកាសធាតុ​ភ្លៀងខ្យល់​ពពក​អ័ព្ទ​ខ្លាំង អាចជា​ហេតុផល​បង្ក​គ្រោះថ្នាក់​នេះ តែ​មតិ​មួយចំនួន​បានដាក់​ការសង្ស័យថា វា​អាចជា​ករណី​ធ្វើឃាត​ក៏​ថា​បាន ព្រោះ​ឧទ្ធម្ភាគចក្រ​មាន​៣​គ្រឿង តែ​ធ្លាក់​តែ​១​គ្រឿង ហើយ​ធ្លាក់ចំ​អា​មួយគ្រឿង​ដែល​ដឹក​ប្រធានាធិបតី​អ៊ីរ៉ង់​។

​សូមបញ្ជាក់​ដែរ ថា​លោក​អេ​ប្រា​ហ៊ីម រ៉ៃ​ស៊ី គឺជា​ប្រធានាធិបតី​អភិរក្សនិយម​ជ្រុល ស្តាប់បង្គាប់​អា​យ៉ា​តូ​ឡា​អា​លី​ខា​មឺ​ណី ហើយ​មាន​ទំនោរ​ស្អប់ និង​ចាត់ទុក​អ៊ីស្រាអែល​ជាស​ត្រូវ​ដំ​ធំ​របស់ខ្លួន​។ យើង​នៅចាំ​មិនទាន់​ភ្លេច​ទេ កាលពី​ថ្ងៃទី​១៣​មេសា អ៊ីរ៉ង់​បាន​បង្ហោះ​ដ្រូ​ន​និង​មី​ស៊ី​ល​ប្រមាណ​៣០០​គ្រឿង សំដៅ​វាយប្រហារ​អ៊ីស្រាអែល ហើយ​ដែល​អ៊ីស្រាអែល បានប្រកាសថា​នឹង​សង​សិ​ក​វិញ​។​អំឡុង​ពេលនេះ អ៊ីរ៉ង់​បានចាប់ផ្តើម​បើក​ចរចា​ដោយ​ប្រយោល ជាមួយ​ភាគី​អាមេរិក ស្តីអំពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ចំណុច​នេះ ជា​ចំណុចរសើប​ខ្លាំងណាស់​សម្រាប់​លោកនាយ​ក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេ​តាន់​យ៉ា​ហ៊ូ ព្រោះ លោក​តែងតែ​ព្រមាន​ថា អាមេរិក​នឹង​ចាញ់​ស្នៀត​អ៊ីរ៉ង់ ប្រសិនបើ​ព្រម​ចរចា​បើក​ឲ្យ​អ៊ីរ៉ង់​មាន​នុយក្លេអ៊ែរ​ស៊ី​វី​ល​ស្របច្បាប់​។ លោ​កនេ​តាន់​យ៉ា​ហ៊ូ អះអាងថា ធាតុពិត​អ៊ីរ៉ង់​នឹង​យកទៅ​ធ្វើ​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​។ ហើយ​បើ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ គឺ​អ៊ីស្រាអែល​ដែលជា​អ្នក​ត្រូវ​ភ័យ​ខ្លួន​។​

​អា​យ៉ា​តូ​ឡា អា​លី​ខា​មឺ​ណី ម​គុ​ទេសន៍​សាសនា​កំពូល​អ៊ីរ៉ង់ បាន​ថ្លែង​សារ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ប្រាប់​ទៅ​ប្រជាជន​អ៊ីរ៉ង់​ថា​កុំ​ព្រួយបារម្ភ​ឲ្យ​សោះ ព្រោះ​ដំណើរ​ការដឹកនាំ​ប្រទេស នឹង​នៅតែ​បន្ត​តាម​ធម្មតា​ដោយ​រលូន​។ លោក​បានប្រកាស ការ​កាន់ទុក្ខ​ជាតិ ដែលមាន​រយៈពេល​៥​ថ្ងៃ​។ ដូចគ្នា​ដែរ រដ្ឋាភិបាល​អ៊ីរ៉ង់​បានចេញ​សារ​ប្រកាស​ជា​ផ្លូវការ​ថា គេ​នឹង​បន្តធ្វើ​ការបម្រើ​ប្រជាជន​អ៊ីរ៉ង់ ដោយ​មិន​ឲ្យ​មាន​បញ្ហា​រអាក់រអួល​អ្វី​ទាំងអស់​។​ យោងតាម​មាត្រា​១៣១ នៃ​រដ្ឋធម្មនុញ្ញ​អ៊ីរ៉ង់ ក្នុងករណី​ដែល​ប្រធានាធិបតី​ស្លាប់ ឬ​ត្រូវគេ​ទម្លាក់​មុន​ចប់​អាណត្តិ គឺ​អនុ​ប្រធានាធិបតី​ទី​១ នឹងត្រូវ​ឡើងមក​ដឹកនាំ​ប្រទេស​ជា​បណ្តោះអាសន្ន​សិន មុននឹង​មានការ​បោះឆ្នោត​ថ្មី ដែល​ត្រូវ​រៀបចំ​ធ្វើ​ក្នុងកំឡុងពេល​៥០​ថ្ងៃ​យ៉ាងយូរបំផុត​។

នៅ​រសៀល​ថ្ងៃ​ចន្ទ​២០​ឧសភា អា​យ៉ា​តូ​ឡា អា​លី​ខា​មឺ​ណី បានប្រកាស​តែងតាំង​លោក Mohammad Mokhber អាយុ​៦៨​ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​អនុ​ប្រធានាធិបតី​ទី​១ ឲ្យ​ដឹកនាំ​ប្រទេស​ជា​បណ្តោះអាសន្ន​។ ចំណែក​លោក Ali Bagheri បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមការងារ​ចរចា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថ្មី​។​​លោក អេ​ប្រា​ហ៊ីម រ៉ៃ​ស៊ី កាល​នៅរស់ ត្រូវបាន​មតិ​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅ​អ៊ីរ៉ង់ គិត​រំពឹងទុក​ថា លោក​អាច​នឹង​ឡើងមក​ធ្វើ​ជាម​គុ​ទេសន៍​ដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ បន្ត​ពី​លោក​អា​លី​ខា​មឺ​ណី ដែល​កាន់តែ​ចាស់ជរា មាន​អាយុ​៨៥​ឆ្នាំ​។ ដូច្នេះ សំណួរ​នៅតែ​ចោទសួរ ថា​តើន​រណា​នឹង​ឡើងមក​ធ្វើ​អា​យ៉ា​តូ​ឡា​ម​គុ​ទេសន៍​កំពូល​ដឹកនាំ​អ៊ីរ៉ង់ នៅពេល អា​លី ខា​មឺ​ណី​ស្លាប់ទៅ​?a iran president a iran president2 

​