» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6941 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697112 នាក់

បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា​និយាយ​ដូច​អត់​និយាយ​!?


​ភ្នំពេញ​៖ លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា អ្នកព័ត៌មាន​ត្រូវតែ​ផ្សាយ​នូវ​ព័ត៌មាន​ពិត ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ព័ត៌មាន​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ មិនគួរ​ផ្សាយ​នោះទេ​?​។​a hang pov 

​នៅក្នុង​ពិធី​បាឋកថា​ស្តីពី «​ការវិវត្ត​នៃ​វិស័យ​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ក្នុងសម័យ​ទំនើប ៖ ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​» នៅ​សាល​ទន្លេសាប អគារ​ខេ​មរ​វិទូ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដោយមាន​វត្តមាន​លោក​បណ្ឌិតសភា​ចា​រ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ប្រធាន​គណៈកម្មាធិការ​ផ្តល់យោបល់​គោលនយោបាយ​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​កំណែទម្រង់​ច្បាប់ ជា​វាគ្មិន​កិត្តិយស​ព្រមទាំង​មានការ​ចូលរួម​សិស្ស​-​និស្សិត​ជាច្រើន​នាក់​ផងដែរ​លោក​បណ្ឌិត យង់ ពៅ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ព័ត៌មាន​ត្រូវតែ​ផ្សាយ​នូវ​ព័ត៌មាន​ពិត ប៉ុន្តែ​គ្រប់​ហេតុការណ៍​ពិត​មិន​ត្រូវតែ​ផ្សព្វផ្សាយ​នោះទេ ។​កន្លែង​ខ្លះ​ត្រូវតែ​ទុក​កិត្តិយស​ឲ្យ​ជាតិ​ផង កម្ពុជា​មិនមែនជា​កន្លែង​ធ្វើឃាត​កម្ម​នោះទេ ប្រសិនបើ​យើង​ផ្សាយ​បែបនេះ​គេ​ខ្លាច​កម្ពុជា​បើ​យើង​ធ្វើបែបនេះ​»​។ ដូច្នេះ​អ្នកព័ត៌មាន ត្រូវតែ​ផ្សាយ​ព័ត៌មាន​ពិត​គ្រប់​ទិដ្ឋភាព​ដែល​កើត​នៅក្នុង​សង្គម​ច្បាប់​ប៉ុន្តែ​គ្រប់​ព័ត៌មាន​ពិត​ហេតុការណ៍​ពិត មិន​តម្រូវ​ឲ្យ​ផ្សាយ​ទេ ប្រសិនបើ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ ក្នុង​ឆាក​អន្តរជាតិ​។​

​លោក​បណ្ឌិត យង់ ពៅ បាន​បន្តថា អ្នកសារព័ត៌មាន​អាជីព​និង​អ្នកសារព័ត៌មាន MMO រួមទាំង​បុគ្គល​ម្នាក់ៗ ដែលមាន facebook ផ្ទាល់ខ្លួន​និង​សូមជួយ​សង្គម​ខ្លួនឯង​ពិត ដែល​ត្រូវ​ផ្សាយ​ប៉ុន្តែ​ហេតុការណ៍ គ្រប់​ហេតុការណ៍​ពិត​មិនត្រូវ​តម្រូវ​ឲ្យ​ផ្សាយ​នោះទេ​ទុក​កិត្តិយស​ឲ្យ​ជាតិ​ផង​។​សម្រាប់​អាជីព​អ្នកកាសែត​ស្តាប់​សម្តី​លោ​កប​ណ្ឌី​ត​ហង្ស​ពៅ​មិនសូវ​យល់​?​ព្រោះ​ឲ្យ​ផ្សាយ​គ្រប់​ពត៍​មាន​ពិតតែ​ហាម​ផ្សាយ​ពត៍​មាន​ពិត​ខ្លះ​?​រឿង​សន្តិសុខ​ជាតិ​និង​ការសម្ងាត់​របស់​ជាតិ​ច្បាប់​របប​សារ​ពត៍​មាន​ដែល​នៅមាន​សុពលភាព​ហាម​តើ​។​

ចុះ​លោក​បណ្ឌិត​ចង់​ហាម​ស្អី​ទៀត​?​។​បណ្តាញសង្គមអាចគ្មានវិជ្ចាជីវៈតែសម្រឆប់សារពត៍មានហេតុអីត្រូវបិតបាំង?។ផ្អែកលើ​ច្បាប់​អី​ដែរ​ហាម​មិន​ឲ្យ​ផ្សាយ​ពត៍​មាន​ពិត​?​។​ឬ​សម្តី​លោក​បណ្ឌិត​មានន័យ​ជ្រៅ​ពេក​ដូច​ស្រា​ផែនដី​ពេក​?​។​បើ​គេ​មិន​ភ្លេច​ទេ​កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​មាន​ឯកឧត្តម​រដ្ឋមន្ត្រី​អម​មួយរូប​ដែលមាន​អាជិ​ព​ចេញពី​អ្នកកាសែត​ព្រមាន​កាសែត​ខ្មែរ​យើង​កុំ​ឲ្យ​សួរ​សំណួរ​ចាក់​ដោត​ដោយ​លោក​ចោទថា​សួរ​ចឹ​ង​រៀន​តាម​បរទេស​?​។​អា​ណឹ​ង​ក៏​មិន​យល់​ដែរ​។​បើ​ចឹ​ង​សេរីភាព​ពត៍​មាននៅ​ត្រង់ណា​??​។​នេះ​មិន​និយាយ​ពី​ឲ្យ​កាសែត​ប្រកាន់​ក្រម​សីល​ធ​ម័​វិជ្ជាជីវៈ​តែ​លំហ​ឲ្យ​គ្នាយ​កពត៍​មាន​បែរជា​នៅ​ចង្អៀត​ទៅវិញ​?​។​a hang pov1 a hang pov2