» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3874 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668514 នាក់

តុលាការ​ខេត្តសៀមរាប​សម្រេច​ដាក់​ឃុំ​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា​ទោះ​ជាមាន​ភស្តុតាង​មិន​គ្រប់​ក៏ដោយ​?!

​ខេត្តសៀមរាប​៖ ការ ចាប់ខ្លួន​លោក ឆោម ស៊ីថា​អាយុ​៥៥​ឆ្នាំ​ចាងហ្វាង​កាសែត ដំណឹង​កម្ពុជា ដោយ​នគរបាល​ស្រុក​ស្វាយ តាម​បទបញ្ជា លោក​ព្រះរាជអាជ្ញា​ខេត្តសៀមរាប​កាលពី​យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៨ និង ១៥​នាទី​ដោយសា​ឈ្មួញ​ឈើ​ប្តឹង​ពី​ការ អាវុធ បាញ់បោះ​គំរាម​គំហែង​ពេល ធ្វើដំណើរ​តាម​រថយន្ត នៅ​មិនទាន់​រក​ការពិត​ឃើញ​នៅឡើយ​ក្នុងពេលដែល​អ្នកកាសែត​រូបនោះ​ត្រូវបាន​បញ្ជូនទៅ​ដាក់គុក​បាត់ទៅហើយ​កាលពី​ថ្ងៃទី​១៣​កក្កដា ។​a jour 

លោក យិន ស្រាង អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា អ្នកកាសែត​ឈ្មោះ​ឆោម ស៊ីថា ភេទ​ប្រុស​ដែល​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្វាយ​លើ​ចាប់​ឃាត់ខ្លួន​នោះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​លោក អ៊ុំ​ចាន់ថុល បានចេញ​ដីការ​សម្រេច​ឃុំ ខ្លួន​ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្ន​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែកក្កដា​នេះ​ដោយ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស ។ លោក​បន្តថា បទល្មើស​ទី​១ “​ប្រើប្រាស់​អាវុធ​ខុសច្បាប់​” និង​ទី​២ “​គំរាម កំហែង ដោយមាន​បញ្ជារ​ឲ្យ​បំពេញ​លក្ខណៈ​អ្វីមួយ​” តាម​មាត្រា​៤៩០​និង​មាត្រា​២៣២​នៃ​ក្រមម​ព្រហ្មទណ្ឌ ។

ទោះជា​យ៉ាងនេះ​ក្តី នៅក្នុង​បទសម្ភាសន៍​មុនពេល​បញ្ជូនទៅ​តុលាការ លោក ឆោម ស៊ីថា បញ្ជាក់ថា រូបលោក​មិនដែល​មាន​កាំភ្លើង​ប្រើ​នោះទេ ហើយ​ស្ទើរតែ​មិនដែល​ស្គាល់​កាំភ្លើង​ច្បាស់​ផង ព្រោះ​រូបលោក​មិន​ធ្លាប់​ធ្វើជា​កងកម្លាំង​អ្វី​សោះ ចេញពី​បួស​ជា​ព្រះសង្ឃ​គឺ​ធ្វើជា​អ្នកកាសែត​រហូត ។ ចឹ​ង​ទេ​បើ​រឿង​ប្រើប្រាស់​កាំភ្លើង​ពិតជា​មិនមាន​ឡើយ ។​លោក​បាន​បន្តថា នៅ​ថ្ងៃកើតហេតុ រូបលោក​ដេក​ក្នុង​ស្នាក់ការ​រហូត​ម៉ោង​៦​ល្ងាច ទើប​ប្អូន​ហៅ​ផឹក ។

លុះ​ចប់​ពី​ផឹក​អំឡុង​ម៉ោង​៨​យប់ ក៏​បើកឡាន​មក​ស្នាក់ការ​វិញ តែ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ឆែក​ឡាន​សួររក​កាំភ្លើង​តែម្តង​។ ភ្លាមៗ​លោក​អនុញ្ញាត​ឲ្យ​ឆែក លុះ​ឆែក​មិនឃើញ​មាន​កាំភ្លើង​ហើយ សមត្ថកិច្ច​បែរជា​ដាក់​ខ្នោះដៃ​រូបលោក​ទៀត​។ តាមពិត​រូបលោក​មិនបាន​ដឹង​រឿង​ថា មាន​អ្នកណា​ដឹក​អីវ៉ាន់​ពី​ណា​ទៅណា ហើយ​មានការ​ប្រដេញ​ឡាន​គ្នា ដូច​សមត្ថកិច្ច​ថា​នោះទេ​។ នេះ​ជាការ​ចោទប្រកាន់​រូបលោក​ខុស​តែម្តង​។ យ៉ាងណា លោក​បាន​សុំ​ឲ្យ​តុលាការ បើក​ការស៊ើបអង្កេត​ដោយ​ជាក់លាក់ មុនពេល​ផ្តន្ទាទោស​រូបលោក ។​

​ករណី​យ៍​ចាប់ខ្លួន​នោះ​លោក អាត់ អេង អធិការ​ស្រុក​ស្វាយ​លើ​បាន​ឲ្យ​កាសែត​ដឹង ថា មុនពេល​ចាប់ខ្លួន​លោក​បាន​ទ​ទូល​បញ្ជា​ពី​លោក​ព្រះរាជអាជ្ញា ខេត្តសៀមរាប ឲ្យ​ដឹកនាំ​កម្លាំង​របស់លោក​ដើម្បី​ចាប់ខ្លួន​លោក ឆោម ស៊ីថា ជា​ចាងហ្វាង ការ​សែត​ដំណឹង​កម្ពុជា ក្រោម​បទចោទប្រកាន់​ពីបទ​ប្រើ​កាំភ្លើង និង​បាញ់​ចំនួន ២ គ្រាប់ គំរាម​ទៅដល់​ប្រជា​ពលរ​ដ្ដដែល​កំពុងធ្វើដំណើ​រ​នៅត្រង់ចំណុច​ក្បាល​ប្រឹស ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​

​លោក​អធិការ បាន​អះអាង​បន្តទៀតថា ខាង​សម្ថ​កិច្ច​លោក​មាន​សាក្សី​គ្រប់គ្រាន់​ក្នុងការ​ឆ្លើយ​បំ​ភ្លើ​ថា​លោក​ឆោម ស៊ីថា​ពិតជា​បាន​បាញ់​ទៅលើ​ឡាន​នោះ (​ស៊ួ​ថាស​ក្សី​នៅឯណា ? )​លោក​ប្រាប់ថា គឺ​ប្រជា​ពលរ​ដ្ថ​នៅ​ភូមិ​អង្កាញ់ ឬ​ក្បាល​ប្រឹស រួច​បន្ត​ស៊ួ​រ​ទៀតថា ចុះ​កាំភ្លើង​ដែល​លោក ឆោម ស៊ីថា បាញ់​នោះ​ដែលជា​ភ​ស្ថុ​តាង​ដ៍​សំខាន់​ក្នង​រឿងនេះ​នៅឯណា​? លោក​អធិការ​ប្រាប់ថា រក​អត់​ឃើញ​ទេ មិនដឹង​ចោល​នៅទីណា រក​ឃើញតែ​សំបក​ក​ន្ទុះ ២ គ្រាប់​ទេ សំរាប់​ដាក់​ទំងន់ទោស រួច​បន្ត​ស៊ួ​រ​ទៅ​លោក​ទៀ​ថា តើ​សំបក​ក​ន្ទុះ​២​គ្របា់​ដែល​រកឃើញ នោះ​អាចជា​វត្ថុតាង​ដ៍​សំខាន់​ក្នុង​រឿងនេះ​ឬ​? លោក​ថា ខ្ញុំ​មិន​និយាយ​ទេ​!! ។​

​ផ្ទុយទៅវិញ​ប្រជា​ពល​រដ្ដ​ដែ​រស់នៅ​ចំណុច​ក្បាល​ប្រឹស​ក្នុងភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ដែល​សម្ថ​កិច្ច​អះអាងថា​ជាស​ក្សី​បានឃើញ លោក ឆោម សុ​ី​ថា ទាយ​កាំភ្លើង​បាញ់​ទៅលើ​ឡាន​នៅ​ក្​ុ​ង​ភូមិ​នោះ ពួកគាត់ ( ប្រជា​ពល​រដ្ដ )​បានផ្តល់​បទសម្ភាសន៍​ដល់​បងប្អូន​អ្នក់​សរ​ព័​ត៏​មាន​យើង​នៅវេលា ម៉ោង ៦ និង​១០ នាទី​ល្ងាច​ថ្ងៃទី ១១ ខែ កក្ត​ដា ២០១៨​បានអោយដឹងថា ពួក​ខ្ញុំ ជា​ប្រជាជន​រស់នៅ​ទីនេះ​ទាំងអស់គ្នា​ពុំបាន លឺ ឬ ឃើញ លោក ឆោម សុ​ី​ថា ដែលជា​ចាងហ្វាង​ការ​សែត ជិះឡាន​ទាញ​កាំភ្លើង​បាញ់រះ​នៅ​ទីនោះ​ទឿ​យ (​បញ្ជាក់ ប្រជា​ពល​រដ្ដ​នៅ​ទីនោះ​មិនបាន លឺ ស្នូ​កាំភ្លើង​ទេ ) ។​
​បុរស​ជន​ត្រូវ​ចោទ​ឈ្មោះ ឆោម ស៊ីថា អាយុ ៥៥ ឆ្នាំ​ជា​ចាងហ្វាង​កាសែត ដំណឹង​កម្ពុជា​។ ចំណែក​ជនដែលសមត្តកិច្ចថារងគ្រោះ​ឈ្មោះ ម៉ី ស៊ូ ភេទ​ប្រុស អាយុ ៤០ ឆ្នាំ​ជាម​ន្ត្រី​យោធា​។a jour2 

 

​