» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6070 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619310 នាក់

ចិន​ផ្ទុះ​បាតុកម្ម​ទាមទា​ឲ្យ​លោក​ស៊ី​ជិ​ង​ពីង​ចុះ​ចេញពី​តំណែង​ដោយសារ​រឿង​រាំងខ្ទប់​កូ​វីត​អ្នកកាសែតម្នាក់ត្រូវសមត្តកិច្ចទាត់ធាក់

​ចិន​៖ មន្ត្រីនគរបាល​ក្នុង​ទីក្រុង​សៀង​ហៃ បាន​ចាប់ខ្លួន​បាតុករ​ដែល​តវ៉ា​ជុំវិញ​វិធានការ​រឹតត្បិត​ជំងឺ​កូ​វីដ​១៩ ក្រោម​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ចិន ក្រោយ​វិធានការ​នេះ​ដាក់ចេញ​ភ្លាមៗ​ក្នុង​រយៈពេល ៣​ថ្ងៃ មកហើយ ។​កាលពី​ថ្ងៃអាទិត្យ កន្លងទៅ បាតុករ​ជាច្រើន​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ អ៊ូ​លូ​មូ​ឈី (Wulumuqi) ស្ថិតនៅ​ទីក្រុង​សៀង​ហៃ ហាក់​សម្តែង​អារម្មណ៍​មិន​សប្បាយចិត្ត ចំពោះ​គោលនយោបាយ សូន្យ​កូ​វីដ របស់លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ។a china covid1

​គិត​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៧​វិច្ឆិកា បាតុករ​រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​តំបន់​ខាងលើ ដោយបាន​នាំគ្នា​ស្រែក​តវ៉ា ស្រប​ពេលដែល​ក្រុមមន្ត្រី​នគរបាល ព្យាយាម​បំបែក​ការតវ៉ា​មួយ​នេះ ។​សាក្សី​មួយរូប បាន​រៀបរាប់​ប្រាប់​ទីភ្នាក់ងារ​សា​ព័ត៌មាន Reuters ថា គេ​ឃើញ​មន្ត្រីនគរបាល​ចាប់យក​បាតុករ​ចូលទៅក្នុង​រថយន្ត ក្រោយមក ក៏​បើកចាក​ចេញពី​ហ្វូង​បាតុករ​ទៅ ។ បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​ក្រៅតែពី​ទីក្រុង​សៀង​ហៃ បាតុកម្ម​តវ៉ា​ក៏ត្រូវ​បាន​គេ​រាយការណ៍​ដែរ​ថា​បាន​កើតឡើង​នៅក្នុង​ទីក្រុង​វូ​ហាន (Wuhan) និង​ទីក្រុង​ឈិន​ទូ (Chengdu) ហើយ​និស្សិត ជាច្រើន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅតាម​សាកលវិទ្យាល័យ​មួយចំនួន ដើម្បី​សម្ដែង​ការមិន​ពេញចិត្ត​របស់​ពួកគេ​ចំពោះ​គោលនយោបាយ​រឹតត្បិត​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់ កូ​វីដ​១៩ របស់​រដ្ឋាភិបាល​ចិន​។

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះដែរ ក្នុង​ទីក្រុង​ប៉េកាំង ក្រុមបាតុករ​ចំនួន​២​ក្រុម មាន​គ្នា​ប្រហែលជា ១,០០០​នាក់ បាន​បន្ត​ប្រមូល​ផ្ដុំគ្នា​តវ៉ា ក្នុង​ថ្ងៃទី​៣ នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​ប៉េកាំង ស្ថិតនៅ​ក្បែរ​ទន្លេ​លៀង​ម៉ា (Liangma) និង​បាន​បដិសេធ​មិន​ព្រម​បំបែកហ្វូង​នោះទេ​។ មិនមាន​សេចក្ដីរាយការណ៍​លម្អិត​ពី​ថា​តើ​មាន​អ្នក​ត្រូវបាន​ចាប់ខ្លួន ឬក៏​រងរបួស​នោះទេ​។អ្នកកាសែត​ម្នាក់​របស់​ស្ថាប័ន BBC ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ប៉ូ​លី​ស​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ (Shanghai) ប្រទេស​ចិន​នៅ​កន្លែង​តវ៉ា​កាលពី​ថ្ងៃអាទិត្យ ទី ២៧ វិ​ច្ឆិ​កា ​ម្សិលមិញ​នេះ​។ខណៈ​ពេល​ដែល​លោក Edward Lawrence ត្រូវ​បាន​ដោះ​លែង​ដោយ​អាជ្ញាធរ​ចិន​មក អ្នកនាំពាក្យ​របស់ BBC បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ព្យាបា​ប​លើ​រូប​គាត់ ដោយ​និយាយ​ថា​អ្នកកាសែត​រូប​នេះ​ត្រូវ​បាន​វា​.​យ​ដំ និង​ទាត់​ធាក់​ដោយ​ប៉ូ​លី​ស​ចិន​។

 

BBC និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «BBC មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ព្យាបា​ប​លើ​អ្នកកាសែត​គឺ​លោក Edward Lawrence ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ដាក់​ខ្នោះ​ពេល​លោក​កំពុង​យក​ព័ត៌មាន​ពី​ការ​តវ៉ា​នៅ Shanghai​។ លោក​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មុន​ពេល​ត្រូវ​បាន​ដោះ​លែង​»។សម្រាប់សកម្មភាពខាងលើ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល នោះ​គឺ​បាតុកម្ម​តវ៉ា​កម្រ​នឹង កើនឡើង​ខ្លាំងណាស់​នៅក្នុង​ប្រទេស​ចិន ជាពិសេស​នៅក្នុង​អាណត្តិ​ដឹកនាំ​របស់លោក​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង តែម្ដង​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន ស្ថិតក្នុង​ទីក្រុង​អ៊ូ​រុម​ឈី (Urumqi) តំបន់​ស៊ីន​ជាំ​ង (Xinjiang) បានកើត​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​អគារ​លំនៅដ្ឋាន​មួយកន្លែង និង​បានធ្វើឱ្យ​មានការ​ចោទប្រកាន់​ថា ក៏​ព្រោះតែ​វិធាន​ការបិទ​ខ្ទប់​នេះហើយ ទើបបានជា បណ្តាលឱ្យ​មនុស្ស ១០​នាក់​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​អគ្គិភ័យ​ខាងលើនេះ ដោយហេតុ​ការណ៍​ខាងលើ​នេះហើយ ក៏​បណ្តាលឱ្យមាន​ការតវ៉ា​ជា​ហូរហែរ។a china co1 a china covid a china covid2 a china covid3 
​