» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6769 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696940 នាក់

គយ​ច​ល​ត័​ម​ជ្ឈឹ​ម​ឈរជើង​ប៉ុស្តិ​ទឹកថ្លា​កៀប​ទារលុយ​ខែ​ពី​អ្នករកស៊ី​មិនដឹង​យកទៅ​ណាខ្លះ​?


​បន្ទាយមានជ័យ​៖​ប្រភពពី​អ្នករកស៊ី​តូចតាច​បាន​ឲ្យ​ដឹងថា​ប៉ុ​ស្ដ៏​ឈរជើង​នៅតាម​ផ្លូវជាតិ​លេខ​៥ ក្បែរ​គល់ស្ពាន​ទឹកថ្លា ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ​លោក​ឈួន សោភា មេ​គយ​ចល័ត​ម​ជ្ឈឹ​ម​ដែល​ទើប​មក​ថ្មី​កាប់ឆៅ​សម្បើម​ណាស់​។​អ្នករកស៊ី​ដឹកទំនិញ​ពី​ប្រទេស​ថៃ​តាម​ផ្លូវជាតិ​លេខ​៥​បាន​ឲ្យ​ដឹងថា​៖ តាំងពី​មានការ​ផ្លាស់ប្ដូរ​មន្ត្រី​គយ​ចល័ត​ឈរជើង​នៅក្បែរ​ស្ពាន​ទឹកថ្លា​កាលណា​មក មិនដឹង​មន្ត្រី​គយ​ទាំងអស់នោះ​មិនដឹងថា​ប្រញាប់​យកលុយ​ទៅណា​ទេa_cust_jey

 

ព្រោះគ្រាន់តែ​លុយ​ថ្លៃ​បាយទឹក​ប្រចាំ ខែ មួយខែៗ​គាត់​ទារ​ពី​រថយន្តក្រុង​ដែល​ដឹក​អ្នកដំណើរ​រួចហើយ​មាន​ដាក់​ទំនិញ​អម​ជាមួយ​បន្តិច​ប​ន្ទួ​ច​គ្រាន់​រួច​ថ្លៃ​សាំង និង​ថ្លៃ​ចំណាយ​ផ្សេងៗ​នោះ​ដល់​ទៅ​៦-៧​លាន​ក្នុង​១​ខែ​សំរាប់​រថយន្ត​១​គ្រឿង ហើយ​បើ​ក្រុមហ៊ុន​មាន​រថយន្ត​៥​គ្រឿង​ត្រូវ​រត់​ឆ្លងកាត់​ប៉ុ​ស្ដ៏​របស់គាត់​គឺ​ត្រូវ​បង់គុណ​ចំនួន​លុយ​តាម​ចំនួន​ក្បាល​រថយន្ត ។​

custom_pet

មន្ត្រី​គយ​ដែលជា​អ្នក​ពូកែ​គាប​ទារលុយ​ខ្លាំងជាងគេ​ដែល​គេ​ស្គាល់ឈ្មោះ​អឿន និង​ឈ្មោះ​រី នោះ នៅ​ឆ្លៀត​អោយ​ម្ចាស់​រថយន្តក្រុង​បង់​របប​មេ​ប្រចាំខែ (​លោក​ឈួន សោភា​)​ចំនួន​១​លាន​រៀល​ក្នុង​រថយន្ត​មួយគ្រឿង​ថែមទៀត​។​បើ​មាន​ម្ចាស់​រថយន្តក្រុង​ណា​ត្អូញត្អែរ​សុំ​បញ្ចុះតម្លៃ​បង់​ក្បាល​ឡាន​ពួកគេ​ឆ្លើយតប​ថាបើ​រកស៊ី​មិ​កើត​ឈប់​រកស៊ី​ទៅ​គ្មាន​អ្នកណា​បង្ខំ​ទេ ព្រោះ​ពួកគាត់​ជា​គយ​”​ឯកឧត្តម​អគ្គ​”​ដាក់​មក មិនមែន​ចេះតែ​មកឈរ​ជើងបាន​ស្រួលៗ​នោះទេ​។

a_cust_jey1

​ចំណែក​រថយន្តក្រុង​ឬ​រថយន្ត​ដឹកទំនិញ​ណា​ដែល​បើក​ឆ្លងកាត់ មិន​ជូនដំណឹង​ឬ​មិន​ទៅ​ជួបចរចា​ថ្លៃ​គ្នា​មុន​ទេ ពេល​ចាប់បាន​ឆែក​រកឃើញ​បទល្មើស​គេចពន្ធ ទោះ​តិចក្ដី ច្រើនក្ដី​ដឹង​តែ​ធ្ងន់​ក​ហើយ បើ​គ្មាន​រាប់ពាន់ រាប់ម៉ឺន​ដុល្លារ​ដោះស្រាយ​ទេ​និង​ត្រូវ គំរាម​ធ្វើ​របាយ​ការ​ណ៏​បញ្ជូន​ទៅលើ​ទុក​ទំនិញ និង​រថយន្ត​ចោល​រាប់​ខែ​ខាត​ឡុងចុង​ជាមិនខាន តែបើ​ប៉ះ​រថយន្ត​ណា​មាន​ទំនិញ​តិចតួច​ដែល​មិន​តម្រូវអោយ​ចាប់​បង់ពន្ធ​វិញ​គឺ​ពួកគាត់​ប្រើល្បិច​រើ​ឆែក​ចុះ​ឆែក​ឡើង​រាប់​ម៉ោង​ធ្វើយ៉ាងណា​អោយ​អ្នកដំណើរ​ដែល​ជិះ​នៅលើ​រថយន្ត​នោះ​ធុញទ្រាន់​ប៉ះពាល់​ដល់​សេវា​អាជីវកម្ម​ដឹក​អ្នកដំណើរ​ជាមិនខាន​។​

a_cust_jey1

​តាម​អ្នកដឹង​រឿង​បាន​បង្ហើប​ប្រាប់​អោយដឹងថា បច្ចុប្បន្ន​យ៉ាងហោចណាស់​ក៏មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​ឆ្លៀត​ដឹកទំនិញ​លាយ​ជាមួយ​រត់​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ខ្ទង់​១០​ក្រុមហ៊ុន​ដែរ ហើយ​ក្នុង​មួយក្រុម​ហ៊ុន​មាន​រថយន្ត​រត់​ពី​២​ទៅ​៣​គ្រឿង​ដែល​សរុប​ទាំងអស់​ក្នុង​១​ខែ​មាន​រថយន្ត​រត់​ជិត​៣០​គ្រឿង​ឯណោះ ដូចនេះ បើ​គេ​យក​១​គ្រឿង​បង់​ប្រចាំខែ​ខ្ទង់​៧​លាន​រៀល ក្នុង​មួយខែ​ចំណូល​ថ្លៃ​បាយទឹក​របស់​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥​ដែល​ឈរជើង​នៅក្បែរ​គល់ស្ពាន​ទឹកថ្លា​ខ្ទង់​២០០​លាន​រៀល​ស្មើរ​៥​ម៉ឺន​ដុល្លារ​ឯណោះ ។​

custom_kun_wife

 

​គួ​រំលឹកថា​៖ ទីតាំង​ប៉ុ​ស្ដ៏​ក្បែរ​ស្ពាន​ទឹកថ្លា អាចជា​រឿង លោក ឈួន សោភា នឹង ឯកឧត្តម គុណ ញឹមមេគយធំ អ្នក​ដាក់​ទៅ ព្រោះអ្នករកស៊ីប្រាប់ថា​គយ​ទាំង​នោះបាន​យកឈ្មោះ លោក​អគ្គ គុណ ញឹម ទៅ​គំរាម​ថ្នាក់ក្រោម មួយ​ម៉ាត់​ណា​ក៏​ថា ពួកគេ​ខ្លាច​តែ លោក​អគ្គ គុណ ញឹម ម្នាក់​ដែរ​។ ជា​ទម្លាប់​លោក ឈួន សោភា ក៏​មិនសូវ​នៅ​ប៉ុ​ស្ដ៏​ទេ​តែ​ប្រើ​កូនចៅ​អោយ​ប្រមូល​លុយ​ពី​ឈ្មួញ​ដោយ​គ្មាន​វិ​ក័យ​ប​ត្រ័​អី​ឡើយ ។​មិន​សុំ​ការបំភ្លឺ​ពី​លោក​ឈួន សោភា មេ​គយ​ចល័ត​គយ​ពី​ភ្នំពេញ​បានទេ​សង្ឃឹមថា​នឹងមាន​ការបកស្រាយ​បំភ្លឺ​ជាមិនខាន​!៕

a_cust_jey2

​