» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7644 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697815 នាក់

ប្រជាពលរដ្ឋ​សាទរ​បើ​គេ​បញ្ឈរជើង​ចៅហ្វាយស្រុក​សាមគ្គី​មានជ័យ​ដែល​បាញ់​គោ​អ្នកស្រុក​ងាប់​

 

​ខេត្តកំពង់ឆ្នាំង​៖ លោក វន សុ​ផា អភិបាលស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ដែល​បាន​យក​កាំភ្លើង​អាកា​ស្វាយ​បត់ បាញ់សម្លាប់ គោ​អ្នកស្រុក​ក្នុង​បរិវេណ​សាលាស្រុក កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ត្រូវបាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដាក់ពិន័យ​រដ្ឋបាល​(​ដក​បញ្ឈរជើង​បណ្ដោះអាសន្ន​) ។ នេះ​បើតាម​មន្ត្រី​ប្រភព​សាលាខេត្ត ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ បន្ទាប់ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១​នោះ​។​a cow killa2 

​លោក វន សុ​ផា អភិបាលស្រុក​សាមគ្គី​មានជ័យ បាន​យក​កាំភ្លើង​(អាកា​ស្វាយ​បត់) បាញ់​ចំនួន​២ គ្រាប់ នៅក្នុង​បរិវេណ​សាលាស្រុក បណ្ដាល​ត្រូវ​គោ​អ្នកស្រុក​ងាប់ មួយ​ក្បាល កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១​។​​ដំបូង​ឡើយ​អភិបាល​រូបនេះ​បានធ្វើការ​បដិសេធថា​ខ្លួន​មិនបាន​បាញ់​នោះឡើយ​។ ដល់ពេល​កម្លាំង​នគរបាល​ខេត្ត​ចុះមក​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ ទើប​លោក វន សុ​ផា អភិបាលស្រុក សារភាពថា​ខ្លួន​ពិតជា​បាន​បាញ់​ចំ​ដើម្បី​ស្ដារ​កាណុង ប៉ុន្តែ​ផ្លាត​គ្រាប់ ក៏ត្រូវ​គោ​ស្លាប់​នៅក្នុង​បរិវេណ​សាលាស្រុក​ដោយ​មិន​ប្រាប់ថា​ប្រើ​កាំភ្លើង​អី​ឡើយ​។

ដោយឡែក​អធិការនគរបាល​ស្រុក​បាន​ជួយ​បង្វែរ​រឿងនេះ​ដោយ​ឆ្លើយ​ទាំង​បំពាន​ថា​, គ្មាន​អ្នកណា​បាញ់​នៅក្នុង​បរិវេណ​សាលាស្រុក​ទេ ស្លាប់​នោះ​ត្រូវ​ដុំថ្ម​តែប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែលជា​ម្ចាស់​គោ​ដែល​គេ​បង្ខំ​ឲ្យ​យកលុយ​៤​លាន​ហើយ​នគរបាល​ដកយក​គោ​ទៀត​ត្រូវបាន​គេ​គម្រាម​ឲ្យ​ធ្វើ​កិច្ចសន្យា​មិន​ឲ្យ​តវ៉ា​ឬ​និយាយ​អី​ឡើយ​។​

​ប្រសិនបើ​មាន​ករណី​ដក​បញ្ឈរជើង​អភិបាលស្រុក​រូបនេះ មជ្ឈដ្ឋាន​ទូទៅ​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ តាម​មន្ទីរ​ជុំវិញ​ខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ គាំទ្រ​ចំពោះ​ចំណាត់ការ​អភិបាលខេត្ត ធ្វើ​ទៅលើ​អភិបាលស្រុក​ដែល​គ្មាន​ភាព​ទទួលខុសត្រូវ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ហើយ​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​អាស្រូវ​ក្នុងសង្គម ដែល​បច្ចុប្បន្ន​ថ្នាក់លើ​កំពុងតែ​អនុវត្ត​យ៉ាង​មាន​តម្លារ​ភាព​ចំពោះ​យុត្តិធម៌​សង្គម​៕a cow killa1 a cow killa3 a cow killa4 a cow killa5 (1) 

​