» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7757 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697928 នាក់

លោក​ភឹម​ណា​ង​នាយប៉ុស្តិ​លេខ​១០​ត្រូវ​ពលរដ្ឋ​ប្តឹង​ឲ្យ​ប្តូរ​ចេញ​និង​ទារ​សំណង​៥​លាន​រៀល​រឿង​ឃុំខ្លួន​និង​ប្រើ​ហឹ​ង្សា​ខុសច្បាប់ ?

 

​បន្ទាយមានជ័យ​៖ លោក​ភឹម ណា​ង​ត្រូវបាន​គេ​ស្គាល់​ថា​ជា នាយប៉ុស្តិ៍​លេខ​១០​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​សេនា​តូច​ថ្មើ​ជើង​លេខ​៨៩១ ឈរជើង​នៅ​ចំណុច​អូរ​ព្រំដែន​កម្ពុជា​ថៃ​ស្ថិតក្នុង​ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ក្រោម​ការគ្រប់គ្រង​រប​ស់លោក​ហាំ វណ្ណ​:​មេបញ្ជាការ​វរ​លេខ​៨៩១ ដែលជា​មេបញ្ជាការ​ចាស់វស្សា​ជាងគេ​នៅ​កម្ពុជា​រង​កា​ចោទថា​ឃុំខ្លួន​និង​ប្រើ​ហឹ​ង្សា​លើ​ប្រជា​ពលរ​ដ្ឋោ​ដ​យ​ខុសច្បាប់ ។

​ជនរងគ្រោះ​ឈ្មោះ​ម៉ាន​សា​ឡោះ ហៅ​រ៉ា ភេទ​ប្រុស​មាន​អាយុ​៣៨​ឆ្នាំ​ខ្មែរឥស្លាម រស់នៅ​ភូមិ​ស្ទឹង​បត់ បានអោយដឹងថា​៖ កាលពី​យប់​ថ្ងៃទី​០៩​ខែសីហា​ឆ្នាំ​២០១៩​វេលា​ម៉ោង​១​និង​១០​នាទី គាត់​បាន​ចេញពីផ្ទះ​ក្រោយពី​ឭ​សម្លេង​សត្វ​ឆ្កែ​ព្រុះ​ខ្លាំង ដោយ​កាន់​ពឹ​ល​នៅ​និង​ដៃ​។​តែ ភ្លាមនោះ​ស្រាប់តែ​បាន​ជួប​ជាមួយ​លោក​នាយរង​ប៉ុ​ស្តិ៏​លេខ​១០​ឈ្មោះ​ភឹម ណា​ង​បានមក ធើ្វ​សកម្មភាព​ចាប់​ឃាត់ខ្លួន​គាត់ ។a nak post2

លោក​មេ​ប៉ុស្តិ​រូបនេះ​បាន​យក​កាំភ្លើង​មក​ភ្ជង់​លើ​រូបគាត់ ហើយ​ឃាត់ខ្លួន​ទុក​នៅនឹងកន្លែង​តាំងពី​ម៉ោង​១​រហូតដល់​ម៉ោង​៤​ព្រឹក​ទើប​ដោះលែង​វិញ ដោយ​មិនបាន​បញ្ជាក់​ពី​មូល​ហេតុអ្វី​នោះទេ ។ បុរស​ជា​ជនជាតិ​​ខ្មែរឥស្លាម រូប​នោះបាន​អះអាងថា លោក​ភឹម ណា​ង និង​គូកន ពិតជា​បាន​ប្រើ​ហិង្សា​មកលើ​រាងកាយ​គាត់​មែន​។ គាត់​ថា កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​គាត់​បានដាក់​ពាក្យបណ្តឹង លោក​មេ​ប៉ុស្តិ​ឈ្មោះ​ភឹម ណា​ង រូបនោះ​ហើយ​នៅ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត ដោយ​ទារ​សំណង​ចំនួន​៥​លាន​រៀល និង​បានស្នើ​សុំអោយ​លោក​មេបញ្ជាការ​វរ​លេខ​៨៩១ ធ្វើការ​ផ្លាស់ប្តូរ​សមាស​ភាព លោក​មេ​ប៉ុស្តិ​រូបនេះ​ចេញ​ជាបន្ទាន់ ព្រោះថា មេ​ប៉ុស្តិ​នេះ​តែង​បង្កបញ្ហា​អោយ​ពលរដ្ឋ​មិន​សប្បាយចិត្ត​ជាច្រើនលើក​ច្រើនសារ​មកហើយ ។

​ចំពោះ​ការចោទប្រកាន់ របស់​ជនរងគ្រោះ​ឈ្មោះ ម៉ាន សា​ឡោះ លោកនាយ​ប៉ុស្តិ​លេខ​១០​វរៈ​នគរបាល​៨៩១ ឈ្មោះ​ភឹម ណា​ង នៅ​ថ្ងៃទី​១០​នេះ​បាន​ទទួលស្គាល់ថា លោក​ពិតជា​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ឈ្មោះ​ម៉ាន​សា​ឡោះ​ហៅ​រ៉ា​នោះ​មែន​កាលពី​យប់​ថ្ងៃទី​៩​ខែសីហា​នោះ ដោយ​លោក​និង​កម្លាំង​របស់លោក ដាក់​ការសង្ស័យ​លើ ឈ្មោះ ម៉ាន​សា​ឡោះ រូបនោះ​ថា​ជា​អ្នក​នាំចូល​ម៉ូតូ​គេចពន្ធ​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​រ៉​ប​ស្ពាន​ថ្មី ស្ទឹង​បត់​?​។ តែ​លោ​កមេ​ប៉ុស្តិ​បន្តថា លោក​គ្មាន​វត្ថុតាង​ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ​ទេ ទើប​ដោះលែង​វិញ រយៈពេល​ជាង​៣​ម៉ោង ។ នៅពេល​សួរថា តើ​កន្លងទៅ​លោក​ធ្លាប់​បង្ក្រាបបាន​បទល្មើស ម៉ូតូ​គេចពន្ធ​បាន​នៅ​ប៉ុស្តិ របស់ខ្លួន​ដែរ​ទេ ? លោក​ថា​មិន​ដែលមាន​បទល្មើស​ចេញ​ទេ​?! ។ តែ​ករណី​ឃាត់ខ្លួន​បុរស​ខាងលើ​គឺជា​ការសង្ស័យ ដែល​លោក​គិត​ដោយ​ខ្លួនឯង​ទេ​?! ។

​ពាក់​ព​ន្ធ័​បញ្ហា​នេះ លោក​ហាំ វណ្ណ​:​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​៨៩១ នៅ​ព្រឹក​ខែសីហា​នេះ​មិនអាច​សុំអោយ​លោក​ប្រតិកម្ម​លើ​បញ្ហា​មេ​ប៉ុស្តិ​ឈ្មោះ​ភឹម ណា​ង​រំលោភ​សិទ្ធ​ប្រជាពលរដ្ឋ នោះបាន​យ៉ាងណា​នៅឡើយ ព្រោះ​ទូរ​សព្ទ​មិន​ចូល ។ តែ​យ៉ាងណា លោក​មេ​ប៉ុស្តិ​និង​គូកន​ផ្សេងទៀត ត្រូវបាន​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី សិ​ដ្ឋ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​កោះហៅ ទៅ​សួរនាំ​ហើយ​ដែរ​ជុំវិញ​ករណី ឃាត់ខ្លួន​ពលរដ្ឋ​ទាំងយប់​ដោយ​គ្មាន​ភស្តុតាង​និង​ដីការ​ពី​តុលាការ​នោះ ។

គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​តើ ថ្នាក់លើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅ​បន្ត​ទុក​លោក​មេ​ប៉ុស្តិ​លេខ​១០​នេះ​អោយនៅ​បន្ត​ធ្វើការ​គម្រាម​ប្រជាពលរដ្ឋ​ទ​ទៀត​ឬ​យ៉ាងណា នោះទេ​? ព្រោះ​គេ​ថា លោកនាយ​ប៉ុស្តិ​រូបនេះ​គាត់​សម្បូរ​មន្ត​អគម​ន៍​បន្ទន់ចិត្ត​លោកធំ​ច្រើន​បង្គួរ​ដែរ ។ ចំណែក​អ្នករងគ្រោះ​និង​ពលរដ្ឋ​មូលដ្ឋាន​ផង កំពុងតែ​រងចាំ​អ៊ុត​ដំណឹង​ចុងក្រោយ​ថា​តើ​រឿង​រំលោភ​សិទ្ធ​ប្រជាពលរដ្ឋ​ចឹ​ង​នឹង​វិ​វ​ឌ្ឍ​ន៏​ទៅជា​បែបណា​វិញ ? ៕a nak post a nak post1 a nak post3 
​