» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10206 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700377 នាក់

ក្មេងប្រុស​ម្នាក់ ត្រូវបាន​ជួញដូរ​ដោយ​ជនជាតិ​វៀតណាម ហើយ​ឃុំឃាំង​ខុសច្បាប់ ក្នុង​ខណ្ឌ​៧​មករា​


​ភ្នំពេញ​៖ អង្គការ​មួយ​បាន​ស្នើសុំ​ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ការអន្តរាគមន៍​សង្គ្រោះ​ក្មេងប្រុស​កម្ពុជា​ម្នាក់ ដែល​ត្រូវបាន​ជួញដូរ​ដោយ​ខុសច្បាប់​ទៅ​ឲ្យ ជនជាតិ​វៀតណាម ។​បន្ទាប់មក​ក្មេង​នោះ​ត្រូវបាន​នាំយក​ឆ្លងដែន​ទៅ​ចិញ្ចឹម​នៅឯ​ខេត្ត​ហា​ទៀង ប្រទេស​វៀតណាម ហើយ​នៅពេលដែល​ក្មេងប្រុស​នោះ​ធំធាត់ ជនជាតិ​វៀតណាម​ខាងលើ​បាន​វាយ​ធ្វើបាប និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ពុំបាន​ឲ្យ​ចូល​សិក្សា​រៀនសូត្រ​នោះឡើយ​។​a child vn 

ក្រោយពី​បាន​ស្រាវជ្រាវ​ដឹង​ពី​ការ​ធ្វើបាប​កុមារ​ដែល​ត្រូវបាន​ជួញដូរ​ខាងលើ ហើយ​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ក៏​ធ្វើលិខិត​ស្នើសុំ​ការអន្តរាគមន៍​សង្គ្រោះ​ជនរងគ្រោះ​ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៣ កន្លងទៅ​។ ក្រោយមក ដោយសារតែ​មានការ​ភ័យខ្លាច​មានទោស ជនជាតិ​វៀតណាម​ទាំងនោះ បាន​នាំយក​កុមារ​រូបនោះ​មកកាន់​ប្រទេស​កម្ពុជា​វិញ កាលពី​៤​ខែ​មុន​។ ប៉ុន្តែ​ជនសង្ស័យ​មិនបាន​ប្រគល់​ឲ្យ​អាជ្ញាធរ​វិញ​នោះទេ គឺ​បាន​បន្ត​គ្រប់គ្រង​កុមារ​នោះ​ដោយ​ខ្លួនឯង និង​ដោយ​ខុសច្បាប់ នៅ​សង្កាត់​ផ្សារ​អូរឫស្សី​១ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​យោងតាម​លិខិត​ស្នើសុំ​អន្តរាគមន៍​សង្គ្រោះ​ជនរងគ្រោះ​របស់​អង្គការ​ខាងលើ​នោះ បាន​រៀបរាប់​ពី​ដំណើររឿង​ថា អង្គការ​បានទទួល​ព័ត៌មាន​ពី​សាក្សី​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​ស្មុំ​កូន​មិន​ពេញលេញ និង​ការនាំ​យកចេញ​មិន​ស្របច្បាប់ សម្រាប់​នាំ​ឆ្លងដែន ក្នុង​គោលបំណង​ដើម្បី​កេងប្រវ័ញ្ច​ពលកម្ម​កុមារា ឈ្មោះ ស​.​ន ល​.​ហ​.​ង កាលពី​១០​ឆ្នាំមុន ដែល​ប្រព្រឹត្តឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អ៉ឹ​ង ឡេង ភេទ​ស្រី អាយុ​៤០​ឆ្នាំ (​ជនជាតិ​វៀតណាម​) កាន់​អត្តសញ្ញាណ​បណ្ណ​លេខ 010190035(01) ដោយ​កាលពី​អំឡុង​ឆ្នាំ​២០១២ សាក្សី​រូបនោះ និង​ឈ្មោះ អ៉ឹ​ង ឡេង បាន​ស្គាល់គ្នា​តាមរយៈ​មិត្តភក្តិ​របស់ខ្លួន​។​
​មាន​ថ្ងៃមួយ ឈ្មោះ អ៉ឹ​ង ឡេង បាន​ទាក់ទង​សាក្សី​រូបនោះ ដើម្បី​សាកសួរ​អំពី​ការ​ស្មុំ​កូន ព្រោះ​ឈ្មោះ អ៉ឹ​ង ឡេង បានដឹងថា សាក្សី​ខាងលើ​ធ្វើការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​អាច​ដឹង​អំពី​នីតិវិធី​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ការសុំ​កូន យកទៅ​ចិញ្ចឹម​។​

សាក្សី​បាន​ប្រាប់​ទៅ​ឈ្មោះ អ៊ឹង ឡេង ថា ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​ទៅ​តុលា​តាម​នីតិវិធី​ច្បាប់ និង​ត្រូវមាន​សេចក្តីសម្រេច​ជា​ស្ថាពរ​ពី​តុលាការ​ជាមុនសិន ទើប​ជាការ​ស្មុំ​កូន​ពេញលេញ​ត្រឹមត្រូវ​តាមច្បាប់​ដែល​បានកំណត់​។ ប៉ុន្តែ​ឈ្មោះ អ៊ឹង ឡេង មិនបាន​ធ្វើតាម​ការណែនាំ​នោះទេ ផ្ទុយទៅវិញ​បានផ្តល់​លុយ​ចំនួន​ប្រហែលជា​បី​លាន​( ៣,០០០,០០០)​រៀល ទៅបាន​លាន​( ៤,០០០,000)​រៀល ឱ្យទៅ​ម្តាយ​កុមារ​នោះ ដើម្បី​ជាការ​ដោះដូរ​នឹង​ការយក​កូន​នោះមក​ចិញ្ចឹម ដោយ​ឈ្មោះ អ៊ឹង ឡេង នោះ​គិតថា ប្រសិនបើ​ធ្វើតាម​នីតិវិធី​រស់​តុលាការ​មាន​ភាពស្មុគស្មាញ និង​ខាត​ពេលវេលា​។​

​បន្ទាប់​នៅក្នុង​អំឡុង​ឆ្នាំ​២០១៦ សាក្សី​រូបនោះ​បាន​ជួប​កុមារា​ឈ្មោះ ស​.​ន ល​.​ហ​.​ង ចំនួន​២​លើក​ហើយ ហើយ​ឈ្មោះ អ៊ឹង ឡេង បាន​ប្រាប់​សាក្សី​រូបនោះ​ថា នេះ​គឺជា​កុមារ​ដែល​ខ្លួន​បាន​ទិញ​ពី​គេ​មក​។ នៅពេលនោះ សាក្សី​ខាងលើ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះ​មើលទៅ​កុមារ​នោះ​ក៏បាន​ចម្រើន​ធំធាត់ និង​មិនមាន​ការសុំ​ស្របច្បាប់​។ មួយ​រយៈពេល​ក្រោយមក សាក្សី​ដដែល​បាន​មិនដឹងថា​ឈ្មោះ អ៊ឹង ឡេង បាន​បញ្ជូន​កុមារ​នោះ​ទៅឱ្យ ឪពុក​របស់ខ្លួន​នៅ​ប្រទេស​វៀតណាម ដើម្បី​ជួយ​ចិញ្ចឹម​ជំនួស​ឡើយ ហើយក៏​មិនដែល​បាន​សួរនាំ​អ្វី​បន្ត​ដែរ​។​

​ស្រាប់​តែមាន​ថ្ងៃមួយ​ក្នុង​ខែឧសភា ឆ្នាំ​២០២៣ សាក្សី​នោះបាន​ឃើញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គណនី​ឈ្មោះ Meng Ung ដែល​មិន​គួរឱ្យ​ជឿថា កុមារ​ឈ្មោះ ស​.​ន ល​.​ហ​.​ង ត្រូវបាន​ឪពុក​របស់​ឈ្មោះ អ៊ឹង ឡេង ដែលមាន​ឈ្មោះ អ៊ឹង ម៉េង បាន​បង្ខំ​ឱ្យ​កុមារា​នោះ​ធ្វើការ​ផ្ទះ​ជា​ទម្ងន់ ក្នុងនោះ​មាន​ជាអាទិ៍​៖ ពុះឧស លើក​ថ្ម និង​ជញ្ជូន​ថ្ម ព្រមទាំង​ជញ្ជូន​ឧស​ដាក់​ទៅតាម​ទីកន្លែង​ដែល​គេ​បានកំណត់ និង​មិនបាន​ទៅ​សាលារៀន សិក្សា​ដូច​កុមារ​គេ​ផ្សេងៗ​នោះទេ​។ មាន​វីដេអូរ​ខ្លះទៀត គឺ​បង្ហាញ​អំពី​សកម្មភាព​វាយដំ​លើ​រូបរាងកាយ​កុមារ​ឈ្មោះ ស​.​ន ល​.​ហ​.​ង នោះ​ផងដែរ ប៉ុន្តែ​រូបភាព​វីដេអូរ​ទាំងអស់នោះ ត្រូវបាន​លុប​ពី​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ឪពុក ឈ្មោះ អ៊ឹង ឡេង អស់​បាត់ទៅហើយ​។​

​បន្ទាប់ពី​សាក្សី​បានឃើញ​វីដេអូ​ទាំងអស់នោះ​ហើយ ខ្លួន​មាន​អារម្មណ៍​ថា ហាក់បីដូចជា​មានការ​អាណិត​កុមារ​ឈ្មោះ ស​.​ន ល​.​ហ​.​ង ជាខ្លាំង ដោយ​គេ​ប្រើ​គាត់​ដូចជា​ទាសករ​កុមារ ហើយ​គិតថា​ឈ្មោះ អ៉ឹ​ង ឡេង បាន​ទិញ​កុមារ​នោះមក គឺ​ដើម្បី​គ្រាន់តែ​កេងប្រវ័ញ្ច​ពលកម្ម​សុទ្ធសាធ និង​ដើម្បី​គ្រាន់តែ​ជួយ​ធ្វើ​ការងារ​ជំនួស​ឪពុក​របស់ខ្លួន​នៅ​វៀតណាម​តែប៉ុណ្ណោះ ដោយ​ពុំមាន​ចេតនា​ល្អ​ចំពោះ​ការយក​កុមារ​មក​ចិញ្ចឹម​មើលថែ​ដូចជា​កូន​របស់ខ្លួន​បង្កើត​នោះទេ ហើយ​ថែមទាំង​មិនបាន​ផ្តល់​ការសិក្សាអប់រំ​រៀនសូត្រ​ដល់​កុមារ​នោះ​ទៀតផង​, នេះ​ជាការ​រំលោភសិទ្ធិ​កុមារ​យ៉ាងធ្ងន់ធ្ងរ​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នោះ​ហើយ ទើប​អង្គការ​ខាងលើ ធ្វើលិខិត​ស្នើសុំ​ការអន្តរាគមន៍​សង្គ្រោះ​ជនរងគ្រោះ ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ ដើម្បី​៖ ទី​១-​ស្នើសុំ​អន្តរាគមន៍​ជួយសង្គ្រោះ​កុមារ​រងគ្រោះ​ឈ្មោះ ស​.​ន ល​.​ហ​.​ង យកមក​កម្ពុជា​វិញ និង​ដើម្បី​ស្តារនីតិសម្បទា​ដល់​កុមារ​ឱ្យបាន​រៀនសូត្រ​ដូច​កុមារ​ផ្សេងៗ​ទៀត​។ ទី​២-​ស្នើសុំ​ឱ្យមាន​ចំណាត់ការ​បាន​ម៉ឺងម៉ាត់​ចំពោះ​ជនសង្ស័យ ដើម្បីឱ្យ​ពួកគេ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​អំពើ​ល្មើស​របស់ខ្លួន​ដែល​បាន​ប្រព្រឹត្ត​៕a child vn1 a child vn2 a child vn3 

​