» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6298 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696469 នាក់

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ផ្តល់​អនុសាសន៍​ដល់ និស្សិត​ជ័យលាភី​ទាំងអស់​សកលវិទ្យា​ល័យ​បញ្ញា​សាស្ត្រ គប្បី​យកចំណេះ​ដឹង ដែល​ទទួលបាន​ទៅ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល


​ភ្នំពេញ ៖ នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា ណែ​ត ប្រធាន​គណៈកម្មាធិការ អាហារូបករណ៍ សិស្ស​-​និស្សិត​ក្រីក្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ជា អ​ធិ​តប​តី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​ជ័យលាភី​ថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​ប្រមាណ ១០០៣ អង្គ​-​នាក់ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដែល​ប្រព្រឹត្តទៅ នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ។a panha sastra1

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា ក្រោយ​ទទួលបាន​សញ្ញាបត្រ និស្សិត​ជ័យលាភី​ទាំងអស់ គប្បី​យកចំណេះ​ដឹង​ដែល​ទទួលបាន​ទៅ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល ដោយ​មនសិការ វិជ្ជាជីវៈ ការទទួលខុសត្រូវ គុណធម៌ និង​សីលធម៌ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ។ ក្នុងឱកាស​នេះ​ផងដែរ លោកជំទាវ​បណ្ឌិត បានកត់សំគាល់​ឃើញថា មាន​និស្សិត​ជា​ស្ត្រី​មក​ទទួល​សញ្ញាបត្រ​ចំនួន​ច្រើន ដែល​នេះ​សបញ្ជាក់​ឱ្យឃើញ​នូវ​វឌ្ឍនភាព​រីកចម្រើន​នៃ​សង្គម​កម្ពុជា ក្នុងការ​លើកកម្ពស់​ស្ត្រី​ឱ្យទទួល​បានការ​អប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា ក៏ដូចជា​ទទួលបាន​ឱកាស​ការងារ​លើ​គ្រប់​វិស័យ ។

លោកជំទាវ​បណ្ឌិត​ប្រធាន គណៈកម្មាធិការ​អាហារូបករណ៍ បាន​អរគុណ​ចំពោះ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជាដែលមានបលោកបណ្ឌិតកុលផេងជាថ្នាក់ដឹកនាំ ដែល​តែងតែ​ផ្តល់​អាហារូបករណ៍ តាមរយៈ​សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត​ផ្ទាល់ ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​រៀងរាល់ឆ្នាំ ព្រមទាំង​បាន​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សាកលវិទ្យាល័យ​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់ សំដៅ​ឆ្លើយតប​សមស្រប​តម្រូវកា​រ​នៃ​ការអភិវឌ្ឍ​មូលធន​មនុស្ស ដើម្បី​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ជាពិសេស សម្រេច​ឱ្យបាន​ចក្ខុវិស័យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០ និង​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ ២០៥០ ៕a panha sastra a panha sastra2 

​