» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5074 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695245 នាក់

បណ្ឌិតសភា​ចា​រ្យ សុខប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ទូច​ស​សើ ចិន​ដែល​ចាក់​ភាសា​ចូលមក​កម្ពុជា


​ភ្នំពេញ​៖ លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​សហប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​ខុង​ជឺ បានចាត់ទុក ភាសា​គឺជា​ស្ពាន​ចម្លង​វប្បធម៌​មួយ​ទៅ​វប្បធម៌​មួយ ។​
​នៅក្នុង​ឱកាស​អបអរ​សាទរ​ខួប​២០​ឆ្នាំ នៃ​ការបង្កើត​វិទ្យាស្ថាន​ខុង​ជឺ និង​ខួប​១៥​ឆ្នាំ នៃ​ការបង្កើត «​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​» នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​លោក​បណ្ឌិត្យសភា​ចា​រ្យ សុខ ទូច បាន​ថ្លែងថា​៖ «​ភាសា មិន​ត្រឹមតែ​ជា​ស្ពាន​នោះទេ ប៉ុន្តែ​ភាសា ក៏​ជា​កញ្ចក់​ឆ្លុះ​បេះដូង ភាសា​អាចធ្វើឱ្យ​មនុស្ស​រន្ធត់ ភាសា​អាចធ្វើឱ្យ​មនុស្ស​ស្រក់​ទឹកភ្នែក ភាសា​ក៏​អាចធ្វើឱ្យ​មនុស្ស​ក្លាហាន ហើយ​ភាសា​ក៏​អាចធ្វើឱ្យ​មនុស្ស​រីករាយ ដូច្នេះ​នេះ​ភាសា​សំខាន់​ខ្លាំងណាស់​»​។​a sok chinease 

​ដោយ​ឈរលើ​ចំណុច​ចាប់ផ្ដើម​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​នឹង​នៅតែ​បន្ដ​ខិតខំ ចាក់​បញ្ចូល​កម្លាំង​រស់​រវើក​ជាច្រើន​បន្ថែមទៀត ដល់​ការអភិវឌ្ឍ​វិស័យ​អប់រំ​ភាសា​ចិន​នៅក្នុង​ប្រទេស​កម្ពុជា និង​ធ្វើជា «​ស្ពាន​» ដ៏​រឹងមាំ សម្រាប់​ត​ភ្ជាប់​ការផ្លាស់ប្ដូរ​វប្បធម៌​កម្ពុជា​-​ចិន​។ នាពេល​អនាគត វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នឹង​ខិតខំ​អភិវឌ្ឍ​ប្រព័ន្ធ​សិក្សា ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត តាមរយៈ​ការនិពន្ធ​សៀវភៅ​សិក្សា​ភាសា​ចិន ដែល​សមស្រប​ទៅនឹង​ទិដ្ឋភាព​របស់​ប្រទេស​កម្ពុជា ស្រប​ពេលដែល​ពង្រឹង​ការអភិវឌ្ឍ​ធនធាន​គ្រូបង្រៀន និង​ទំនាក់ទំនង​ជាមួយ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង ព្រមទាំង​ស្ថាប័ន​ដៃគូ​ផ្សេងៗ​ទៀតផង​ដែរ សំដៅ​រួមគ្នា​ជំរុញ​កិច្ច​អភិវឌ្ឍ​ក្នុង​វិស័យ​អប់រំ​ភាសា​ចិន ប្រកបដោយ​គុណភាព​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។​

​សូមជម្រាបថា កាលពី​១៥​ឆ្នាំមុន លោក ស៊ី ជីន​ភីង ក្នុង​តំណែង​ជា​អនុ​ប្រធានាធិបតី​នៃ​ប្រទេស​ចិន និង​សម្ដេច​វិបុល​បញ្ហា សុខ អាន ដែល​ពេលនោះ​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​អញ្ជើញ​មក​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​សម្ពោធ​ផ្លាក «​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​» ដោយផ្ទាល់ ដែលជា​ការសម្ពោធ​វិទ្យាស្ថាន​ខុង​ជឺ​ទី​១ នៅក្នុង​ប្រទេស​កម្ពុជា បាន​បើក​ទំព័រ​ថ្មី នៃ​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន​។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​សហប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​ខុង​ជឺ បាន​បញ្ជាក់ថា ក្នុង​រយៈពេល​១៥​ឆ្នាំនេះ វិទ្យាស្ថាន​ខុង​ជឺ​បានទទួល​ពានរង្វាន់ «​វិទ្យាស្ថាន​ខុង​ជឺ​ឆ្នើម​ទូទាំង​ពិភពលោក​» ចំនួន​៣​លើក និង​ពានរង្វាន់ «​ពន្លឺ​នៃ​វិទ្យាស្ថាន​ខុង​ជឺ​» ចំនួន​១​លើក សមិទ្ធផល​ទាំងអស់នេះ គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង និង​ការលះបង់ ពី​អតីត​ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និង​ក្រុមការងារ​ទាំងអស់​។​

​លោក វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ដែល​ចូលរួមបាន​ថ្លែងថា ការទទួលបាន​ពានរង្វាន់ «​ពន្លឺ​នៃ​វិទ្យាស្ថាន​ខុង​ជឺ​» របស់លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច មិន​តែ​ជា​កិត្តិយស​ផ្ទាល់​ទេ ប៉ុន្តែ​ក៏​ជាការ​ទទួលស្គាល់​ចំពោះ​កិច្ចការងារ​របស់​វិទ្យាស្ថាន​ខុង​ជឺ​ផងដែរ​។​ឯកអគ្គរដ្ឋទូត វ៉ាង វិ​ន​ពី​ន ថា​៖ «​នៅពេល​ថ្មីៗ​នេះ លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានទទួល​ពានរង្វាន់ «​ពន្លឺ​នៃ​វិទ្យាស្ថាន​ខុង​ជឺ​» ក្នុង​មហាសន្និបាទ​ភាសា​ចិន​ពិភពលោក​លើក​ទី​២០​។ នេះ​មិន​ត្រឹមតែ​ជា​កិត្តិយស​ផ្ទាល់ខ្លួន​របស់លោក​បណ្ឌិត​សភាចា​រ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​សក្ខីភាព​នៃ​ការទទួលស្គាល់​ចំពោះ​កិច្ចការងារ​របស់​វិទ្យាស្ថាន​ខុង​ជឺ​ផងដែរ​»​។​

​បើ​គិត​មកទល់ពេលនេះ វិទ្យាស្ថាន​ខុង​ជឺ​មាន​សិក្ខាកាម​ដែល​បញ្ចប់​ការសិក្សា​ប្រមាណ​៩​ម៉ឺន​នាក់ ហើយ​ពួកគាត់​បានក្លាយ​ជា​ប្រេសិត​ក្នុងការ​ជំរុញ​ទំនាក់ទំនង​កម្ពុជា​-​ចិន​។​​បច្ចុប្បន្ននេះ វិទ្យាស្ថាន​ខុង​ជឺ​មាន​ទីតាំង​បង្រៀន​ចំនួន​២៥ ក្នុងនោះ មាន​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ចិន​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន​១ ថ្នាក់រៀន​ខុង​ជឺ​ចំនួន​២ និង​មជ្ឈមណ្ឌល​ភាសា​ចិន​ចំនួន​២២ ដែលមាន​សិក្ខាកាម​ប្រមាណ​១៣​ម៉ឺ​នាក់ បាន​ចុះឈ្មោះ​ចូលរៀន​៕a sok chineasE1 
​