» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6868 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697039 នាក់

ម្ចាស់​សិប្បកម្ម​ផលិត​ស្រាស បណ្តាល​មនុស្ស​ស្លាប់​៥​នាក់ និង​ឈឺ​ជិត​៨០​នាក់​ត្រូវ​តុលាការ​ខេត្តក្រចេះ ដាក់គុក​


​ក្រចេះ​៖ ម្ចាស់​សិប្បកម្ម​ផលិត​ស្រាស នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ ដែល​បង្ក​ឲ្យ​អ្នក​ផឹក​៥​នាក់​ពុល​ស្លាប់ និង​៧៨​នាក់​ទៀត ធ្លាក់ខ្លួន​ឈឺ កាលពី​សប្តាហ៍​មុន​ត្រូវបាន​លោក អេង ចំនាប់ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តក្រចេះ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ ។​a wine kro11 

​ម្ចាស់​សិប្បកម្ម​នោះ​មានឈ្មោះ កុ​ច សុខ​ហេង អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កោះ​ដំបង ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ​ជាប់ចោទ មនុស្សឃាត​ដោយ​អ​ចេតនា តាម​មាត្រា​២០៧ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែងថា «​បទ​មនុស្សឃាត​ដោយ​អ​ចេតនា គឺជា​អំពើ​បណ្តាល​ឲ្យ​ស្លាប់​អ្នកដទៃ​ដោយ​ការធ្វើ​ប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​កា​ខ្ជីខ្ជា​… ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រៈ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​៦​លាន​រៀល​»​។​

​រហូតមកដល់​ថ្ងៃទី​២២ ខែតុលា​នេះ មនុស្ស​៥​នាក់​បាន​ស្លាប់ និង​៧៨​នាក់​ទៀត​បាន​ធ្លាក់ខ្លួន​ឈឺ ដោយមាន​អាកា​រៈ​វិលមុខ ក្អួត រាគ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​បន្ទាប់ពី​ពួកគេ​បានទទួល​ទាន​ស្រាស ផលិត​នៅ នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ ក្រោយពី​ពួកគេ ខណៈពេល​នាំគ្នា​ស្ទូងស្រូវ​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ។

​លោក វ៉ា ថន អភិបាលខេត្ត និង​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ បាន​បញ្ជា​ឲ្យ​នគរបាល​ខេត្ត​បើក​ការ​ស៊ើ​ង​អង្កេត​រហូត​ចាប់ខ្លួន​បុរស​ឈ្មោ​អ កុ​ច សុខ​ហេង ព្រមទាំង​ដកហូត​បាន​ស្រាស​ចំនួន​៣​កាន ដែល​ក្នុង​១​កាន មាន​ចំណុះ​៣០​លីត្រ សរុប​ទាំងអស់​៩០​លីត្រ​។​

​សូមបញ្ជាក់ថា ករណី​ពុល​ស្លាប់ និង​ធ្លាក់ខ្លួន​ឈឺ​បែបនេះ មិនមែន​ទើបតែ​កើតឡើង​លើក​ដំនូ​ង នៅក្នុង​ខេត្តក្រចេះ​ទេ ព្រោះ​កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៨ មាន​អ្នកជំងឺ​សរុប​ចំនួន​១៤៩​នាក់ ដែល​ក្នុងនោះ មាន​នារី​ចំនួន​៧៣​នាក់ បាន​ពុល​ស្រា និង​ពុល​ទឹកអូរ រហូត​មាន​អ្នកស្លាប់​ចំនួន​១១​នាក់ នៅក្នុង​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដែល​ស្ថិត​នៅជាប់​ស្រុក​សំបូរ​នេះដែរ​។​

​របាយការណ៍​បាន​បង្ហាញថា អ្នកស្លាប់​ទាំង​១១​នាក់ មាន​អាយុ​ពី​២៤​ឆ្នាំ ដល់​៧៣​ឆ្នាំ ដែល​ក្នុងនោះ មាន​អ្នកស្លាប់​នៅតាម​ផ្ទះ​ចំនួន​៦​នាក់ ចំណែក​នៅ​មន្ទីរពេទ្យ​ខេត្ត​ម្នាក់ ហើយ​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត ស្លាប់​៤​នាក់​ទៀត​។​បើ​សម​ត្ត​កិច្ច​អន់​ចឹ​ង​ប្រជាពលរដ្ឋ​ខ្មែរ​នឹងមាន​ជោគវាសនា​ដូច​កំណាព្យ​លោក​ម៉ម​សុ​ណង់​ដូ​ដែល​លើកឡើងថា​តើ​ខ្ញុំរ​ស់បាន​ដល់​ពេលណា​ជាមិនខាន​?៕a wine kro3 a wine kro2 a wine kroa 

 

​