» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12111 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702282 នាក់

ចាប់បានបណ្តាញលាងលុយ២នាក់បញ្ចូនទៅតុលាការ

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​នាយកដ្ឋាន​ចារកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជូន​ខ្លួន​ឧក្រិដ្ឋជន ០២​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​សម្អាត​ប្រាក់ ។​a money loandring 

ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​មាន​បណ្តាញ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ហុងកុង ថៃ សហរដ្ឋអាមេរិក ខណៈ​ប្រើប្រាស់​ទឹកដី​កម្ពុជា ជាទី​តាំង​ជ្រកកោន សម្រាប់​សម្អាត​ប្រាក់​របស់​ពួកគេ​។ កម្លាំង​ជំនាញ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​នាយកដ្ឋាន​ចារកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈានដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ចំនួន ០២​នាក់ ទី​១,​ឈ្មោះ សុខ ហេង ហៅ MA ZHONGJUN និង​ទី​២,​ឈ្មោះ សុក សុ​ម៉ាលី កាលពី​វេលា​ម៉ោង ០១​និង​៣៥​នាទី​រសៀល ចំណុច​ផ្សារ​ទំនើប​សូរិយា ខណ្ឌដូនពេញ ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់​។

​តាមរយៈ​ព័ត៌មាន ភស្តុតាង និង​តម្រុយ​ជាច្រើន​ដែល​ទទួលបាន​ពី​ការស្រាវជ្រាវ អាច​បញ្ជាក់បាន​ថា ជន​ទាំងពីរ​រូបនេះ ជា​ក្រុម​ឧក្រិដ្ឋជន​ដែលមាន​អង្គការ​ចាត់តាំង​នៅតាម​បណ្តា​ប្រទេស​មួយចំនួន ក្នុង​តំបន់​បានធ្វើ​សកម្មភាព​ផ្ទេរ​ហិរញ្ញវត្ថុ​ដោយ​លាក់បាំង​ប្រភព ដើម្បី​បន្ត​ផ្ទេរ​ហិរញ្ញវត្ថុ​ទាំងនោះ​ទៅ​សហរដ្ឋអាមេរិក ដោយ​ជ្រក​ក្រោម​អាជីវកម្ម​ប្តូរប្រាក់​ដែល​គ្មាន​អាជ្ញាប័ណ្ណ​។ ប្រតិបត្តិការ​ប្តូរប្រាក់​របស់​ពួកគេ​ត្រូវបាន​បញ្ជូន​ពី​ក្រុម​ឧក្រិដ្ឋជន​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ជា​ប្រភេទ​រូបិយប័ណ្ណ​ឌីជីថល (USDT)​។​

មន្ត្រី​ជំនាញ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​នាយកដ្ឋាន​ចារកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា ផ្អែក​តាម​ការស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ និង​ភស្តុតាង​ដែល​អាច​ជឿជាក់​បាន សមត្ថកិច្ច​វាយតម្លៃ​បាន​ថា ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ដោយមាន​ឈ្មោះ MA ZHONGWEI ត្រូវជា​បងប្រុស​របស់​ជនសង្ស័យ សុខ ហេង គឺជា​អ្នករៀបចំ ហើយ​ត្រូវបាន​អាជ្ញាធរ​នៅ​ប្រទេស​ថៃ​ចាប់ខ្លួន​ពីបទ​សម្អាត​ប្រាក់ និង​បាន​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​ចិន ដើម្បី​អនុវត្ត​ទោស​កាលពី​ឆ្នាំ​២០២៣ ហើយ​ជនសង្ស័យ សុខ ហេង បាន​បន្ត​ប្រតិបត្តិ​ការសម្អាត​ប្រាក់​នេះ រហូត​ដល់ពេល​ចាប់ខ្លួន​។

​ជនសង្ស័យ​ទាំង ០២​នាក់ បានធ្វើ​សកម្មភាព​សម្អាត​ប្រាក់ ដោយមាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ និង​មាន​បណ្តាញ​ស្ថិតនៅ​ប្រទេស​មី​យ៉ាន់​ម៉ា ហុងកុង ថៃ សហរដ្ឋអាមេរិក ដោយ​ប្រើប្រាស់​ទឹកដី​កម្ពុជា ជាទី​តាំង​ជ្រកកោន ដើម្បី​ទទួលបាន​ផល​ពីបទ​ល្មើស​ផ្សេងៗ​របស់​ក្រុម​ឧក្រិដ្ឋជន នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​ពួកគេ​ជា​អ្នក​សម្អាត​ប្រាក់​ទាំងនោះ រួច​ផ្ទេរ​បន្តទៅ​បក្ខពួក​របស់ខ្លួន​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ហុងកុង សហរដ្ឋអាមេរិក និង​ប្រទេស​ថៃ​វិញ​។​ជនសង្ស័យ​ទាំង​២​នាក់​កំពុងស្ថិត​ក្នុងដំណាក់កាល​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​៕a money loandring1 a money loandring2 

​