» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9750 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699921 នាក់

រថយន្ត​ធុន​ធំ​១​គ្រឿង បើក​បុក​ពេញទំហឹង​គោ​ម៉ា​ហ្វូង​ងាប់​៧​ក្បាល​និង​១ ក្បាល​របួស ធ្ងន់​បាក់ជើង​ក្រោយ​ទាំង​២ត្រូវម្ចាស់គោប្តឹង

​ខេត្តកំពង់ឆ្នាំង ៖​កាលពី​វេលា​ម៉ោង​៨៖១៥​នាទី​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០២២ លើផ្លូវ​ជាតិ​លេខ​៥​ចំណុច​មុខ​ក្លោងទ្វារ​ចូល​វត្ត​ធម្ម​វ័ន ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​សត្វ​គោ​៧​ក្បាល​បាន​ងាប់​និង​១ ក្បាល​របួស ធ្ងន់​បាក់ជើង​ក្រោយ​ទាំង​២​ដោយ សារ​រថយន្ត​ធុន​ធំ​១​គ្រឿង បាន​បុក​កិន​ពីលើ​ពេញទំហឹង​។​a car cow 

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ខាងលើនេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ភ្លៅ​៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-0474 បើកបរ​ក្នុង​ល្បឿន​លឿន​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ហ្វូង​គោមួយ​ហ្វូង​ដែល​កំពុង​ឆ្លងកាត់​ផ្លូវ បណ្ដាលឱ្យ​គោ​៧​ក្បាល​បាន​ងាប់​នៅ​កន្លែងកើតហេតុ និង​១​ក្បាល​ទៀត​របួសធ្ងន់​បាក់ជើង​ក្រោយ​ទាំង​២​។​​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដែល​បាន​បង្ក​គ្រោះថ្នាក់​ខាងលើនេះ​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។ សម​ត្ត​កិច្ច​បានធ្វើ​កំណត់ ហេតុ​ប្រគល់​សត្វ​គោ​ដែល​ងាប់​នឹងរង​របួស​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​គោ​វិញ និង​បាន​ណែនាំ​ឲ្យ​ម្ចាស់​គោ​ទាំង​៣,៤​នាក់​ដាក់​ពាក្យបណ្ដឹង​តាមផ្លូវ​ច្បាប់​។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានបញ្ជាក់​ឲ្យ ដឹងថា​:​មុនពេល​កើតហេតុ​ពួកគាត់​២​នាក់​បាន​កាន់​ទង់​ក្រហម​គ្រវី​ជាស​ញ្ញា​សុំ​ឲ្យ​រថយន្ត​បើកបរ​លើផ្លូវ​ជាតិ​បន្ថយល្បឿន​ឬ​ឈប់​សុំ​ឲ្យ​គោ​ឆ្លងកាត់​សិន​។ ប៉ុន្តែ​ក្នុងពេលនោះ​រថយន្ត​បង្កហេតុ​ខាងលើ​មិនបាន​បង្អង់​ល្បឿន ឬ​ឈប់​នោះទេ​គឺ​បាន​បើក​ក្នុង​ល្បឿន​លឿន​វ៉ា​រថយន្ត​តូច​១​គ្រឿង​នៅ​ពីមុខ ហើយក៏​បាន​បុក​ហ្វូងគោ​ដែល​កំពុង​ឆ្លងផ្លូវ​ជាតិ​បណ្ដាល ឲ្យ​មាន​គ្រោះថ្នាក់​តែម្ដង ក្នុង​ហេតុការណ៍​ខាងលើនេះ​គឺ​គោ​៣​ក្បាល​បាន​ងាប់​នៅក្រោម​កង់​រថយន្ត​ខាងមុខ និង​៤​ក្បាល​ទៀត​បាន​ងាប់​នៅក្រោម​រថយន្ត​ផ្នែក​ខាងក្រោយ ២​ក្បាល​ទៀត​របួស​បាក់ជើង​ក្រោយ​ទាំង​២​។​

​ករណី​ខាងលើនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​មន្ទីរ​សាធារណៈការ​ខេត្ត សុំ​មេត្តា​ដាក់​ផ្លាកសញ្ញា​គោ​ឆ្លងកាត់​ផ្លូវ​ត្រង់ចំណុច​ខាងលើនេះ​ឡើងវិញ​ផង ព្រោះថា​ពីមុន​នៅ​ចំណុច​នេះ​មាន​ផ្លាកសញ្ញា​គោ​ឆ្លងផ្លូវ​ចំនួន​២​ផ្ទាំង ប៉ុន្តែ​ថ្មីៗ​នេះ​ត្រូវបាន​គេ​ដកចេញ​ពេល​ជួសជុល​ផ្លូវជាតិ​។​ការដាក់​ផ្លាក​ស ញ្ញា​នេះ​ឡើងវិញ ដើម្បី​ជា​ដំណឹង​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​សុំ​ឲ្យ​ប្រុងប្រយ័ត្ន​និង​បន្ថយល្បឿន កន្លែង​សត្វ​គោ​ឆ្លងកាត់ ដើម្បី​ចៀសវាង​កើតមាន​គ្រោះថ្នាក់​ជាយថាហេតុ នៅពេល​ក្រោយ​ទៀត​៕a car cow1 a car cow2 

​