» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12207 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702378 នាក់

បង្ក្រាបទីតាំង Online Scam ក្នុងមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ឃាត់ខ្លួនជនបរទេសជាង ១០០នាក់

 

 

ភ្នំពេញ៖ ទោះបីជាមានយុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញកក្រើកស្រុកខ្មែរតាមបទបញ្ជានាយករដ្ឋមន្ត្រីក៏ដោយក៏បទល្មើសដែលរកលុយបានស្រួលរាប់ឆ្នាំមកហើយមិនបញ្ឈប់សកម្មសភាពនោះទេ?។ជាកស្តែងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦  កម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងចំនួន ២កន្លែងផ្សេងគ្នា គឺនៅអគារ A និងអគារ B ក្នុងមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ជាប់មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។a scam penh1 

ប្រតិបត្តិការបង្ក្រាបដែលធ្វើឡើង ដឹកនាំដោយ លោក ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  (គ.ប.ឆ.ប.)  និងដោយមានការចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, សម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

 សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៤នាក់ (ស្រី ៧នាក់) មាន ៦ សញ្ជាតិផ្សេងគ្នា រួមមានៈ ជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោក Online Scams ចំនួន ៨៣នាក់ (ជនជាតិចិន ៨២នាក់ និងវៀតណាម ១នាក់) និងជនបរទេសពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ ២១ នាក់ (មាន ៥ សញ្ជាតិ)។

ទន្ទឹមនឹងការឃាត់ខ្លួនជនសង្ស័យ មន្ត្រីជំនាញ បានដកហូតសម្ភារវត្ថុតាង រួមមាន កុំព្យូទ័រលើតុ ៧៧គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៣៦ គ្រឿង, IPAD ចំនួន ៥គ្រឿង, ម៉ូនីទ័រ ៤គ្រឿង, ទូរសព្ទដៃ ៨០០គ្រឿង និងធុង CPU ចំនួន ៦គ្រឿង។

តាមរយៈការធ្វើកោសល្យវិច្ច័យបច្ចេកទេសបឋម ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើ ដើម្បីធ្វើសកម្មភាពឆបោកជនរងគ្រោះតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការអូសទាញឱ្យវិនិយោគ” ដើម្បីបោកបញ្ឆោតយកប្រាក់ពីសាធារណជនក្នុង និងក្រៅប្រទេស។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។សូមបញ្ជាក់ដែរថារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបន្តធ្វើការបណ្តេញជនជាតិចិន និងជនជាតិវៀតណាម ៤៥៧នាក់ (ស្រី៤៤នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់នៅកម្ពុជា។ ក្នុងនោះជនជាតិចិន ៣៣០នាក់ (ស្រី៨នាក់) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនជាតិវៀតណាមចំនួន ១២៧នាក់ (ស្រី៣៦នាក់) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នរគបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ។

សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តចាប់តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មកបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១ ០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕a scam penh a scam penh2 a vn china out