» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8338 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698509 នាក់

មេ​នគរបាល​ប៉ុស្តិ​ជ្រោយ​ស្តៅ​ថ្លើមធំ​ហ៊ាន​បាញ់​គម្រាម​មេឃុំ​ព្រោះ​មិន​ឲ្យ​បើក​ល្បែងស៊ីសង​?!

 

​ខេត្តបាត់ដំបង ៖ លោក ហែម សុ​ផុន នាយប៉ុស្ដិ៍​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​​ត្រូវបាន​គេ​រាយការណ៍​ថា​ធើ​ការមិន​ស៊ីសង្វាក់​គ្នា​ទេ​។ ករណី​យ៍​នេះ​កើតឡើង​កាលពី​ជាង​១​ខែ​មុន​គឺ​លោកនាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ បាន​ប្រើ​កាំភ្លើង​AK៤៧ បាញ់​មេឃ​ជាច្រើន​គ្រាប់​ព្រោះតែ​ខឹង លោក​មេឃុំ មិន​ព្រម​ឲ្យ​បើក​ល្បែងស៊ីសង​ខុសច្បាប់​។a police sdao1

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្តបាត់ដំបង​ទទួលស្គាល់ថា​មាន​ហើយ ថា​ករណីនេះ​កំពុង​ចាត់វិធានការ​តាម​នីតិវិធី​របស់​អង្គភាព​។​​បើតាម​មន្ត្រី​មូលដ្ឋាន​ឲ្យ​ដឹងថា​ករ​ណិ​យ៍​លោកនាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ​បាញ់​គំរាម​លោក​មេឃុំ​ជ្រោយ​ស្ដៅ​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ តែ​គេ​ព្យាយាម​បិទបាំង ។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា លោក ហែម សុ​ផុន នាយប៉ុស្ដិ៍​ជ្រោយ​ស្ដៅ​ដែល​ស្រវឹង បាន​ប្រើប្រាស់ កាំភ្លើង បាញ់​មេឃ​ជាច្រើន​គ្រាប់ គំរាមកំហែង​ដល់​លោក ហ៊ី​ន ណាគ្រី មេឃុំ​ជ្រោយ ។​មូលហេតុ​ដែល​នាំ​ឲ្យ​លោកនាយ​ប៉ុស្ដិ៍​ក្ដៅក្រហាយ រហូត​ឈានដល់​បាញ់​មេឃ​ជាច្រើន​គ្រាប់​គំរាម​លោក​មេឃុំ​នេះ​ត្រូវបាន​គេ​និយាយថា ដោយសារតែ​ខឹង​លោក​មេឃុំ «​មិន​អនុញាត​ឲ្យ​បើក​ល្បែងស៊ីសង​» ។​

​លោក​ហ៊ី​ន ណាគ្រី មេឃុំ​ជ្រោយ​ស្ដៅ បាន​ប្រាប់​ក​សែត​កាលពី​ថ្ងៃទី​១០​មករា ថា ពិត​ជាមាន​រឿងនេះ​កើតឡើង​ចំពោះ​រូបលោក​មែន ។​​លោក ហ៊ី​ន ណាគ្រី បញ្ជាក់ថា លោក ហែម សុ​ផុន បាន​គំរាមកំហែង​និង​ប្រមាថ​រូបលោក​គ្រប់បែបយ៉ាង ដោយសារ​ទំនាស់​រឿង​សុំ​បើក​ល្បែងស៊ីសង ។ លោក ហ៊ី​ន ណាគ្រី បានបញ្ជាក់​បន្ថែម​អំពី​ករណីនេះ​ថា កន្លងមក​នាយប៉ុស្ដិ៍​រូបនេះ​តែង​ស្នើសុំ​បើក​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន តែ​លោក​មិន​អនុញ្ញាត ទើប​ធ្វើ​ឲ្យ​លោកនាយ​ប៉ុស្ដិ៍​ឈានដល់​ការប្រើប្រាស់​អាវុធ​បាញ់​មេឃ​គំរាមកំហែង​លោក​បែបនេះ ។ លោក​បានដាក់​ពាក្យបណ្ដឹង​ទៅ​គណៈបញ្ជាការ​ឯកភាព​ស្រុក និង​ខេត្ត​រួចហើយ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​និង​ដោះស្រាយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី បញ្ជាក់ថា ប្រសិនបើ​ការផ្ទុះអាវុធ​របស់លោក​នាយប៉ុស្ដិ៍​ជ្រោយ​ស្ដៅ​ដោយសារតែ​រឿង​សុំ​បើក​ល្បែងស៊ីសង​មែន វា​ជា​កំហុស​ធ្ងន់​ណាស់​សម្រាប់​លោកនាយ​ប៉ុស្ដិ៍ ខណៈ​ខ្លួន​ជា​មន្ត្រីនគរបាល​យុត្ដិធម៌ ។​​លោក ហ៊ី​ន ណាគ្រី មេឃុំ​ជ្រោយ​ស្ដៅ បានបញ្ជាក់​អំពី​ជំហរ​របស់លោក​ថា លោក​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ត្រូវតែ​ធ្វើការ​ផ្លាស់ប្ដូរ​លោក ហែម​សុ​ផុន ចេញពី​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ ព្រោះ​លោក​មិនអាច​ធ្វើ​ការងារ​ជាមួយ​មន្ត្រី​រូបនេះ​បន្តទៀត​បានទេ ។a chroy a police sdao 

​