» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5663 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695834 នាក់

 លោក Lee Jae-myung មេបក្ស​ប្រឆាំង​កូរ៉េខាងត្បូងត្រូវបាន​ចោទប្រកាន់រឿងពុករលួយ ទាក់ទង​នឹង​ការផ្ទេរ​មូលនិធិ​ទៅ​កូរ៉េខាងជើង


​សេ​អ៊ូ​ល​៖កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កូរ៉េខាងត្បូង លោកលីចេមីយុង( Lee Jae-myung)បាន​រង​នូវ​ការចោទប្រកាន់  ពីបទ​សូ​ប៉ាន់​ក្នុង​ផែនការ​មួយ ដែល​ប្រើប្រាស់​ក្រុមហ៊ុន​ផលិត​ខោអាវ​ទ្រនាប់ ដើម្បី​ផ្ទេរប្រាក់​ទៅ​កូរ៉េខាងជើង ដើម្បិសម្រួល​សម្រួល​ឱ្យមាន ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង កាលពី​ពេលដែល​លោក​កាន់តំណែង​ជា​អភិបាលខេត្ត​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែមិថុនា ឆ្នាំ ២០២៤​។​a korea oposition 

ស្សាងបាងវូល(Ssangbangwool)គឺជា​ក្រុមហ៊ុន​ដែលពីដំបូង​ឡើយ ផលិត​ខោអាវ​ទ្រនាប់ ហើយ​ក្រោយមក​បាន​ពង្រីក​ទៅកាន់​អាជីវកម្ម​ផ្សេងទៀត​។ បុគ្គល​ដែលជា​អភិបាលរង របស់លោក Li កាលពីពេល​លោក​នៅ​ធ្វើជា​អភិបាលខេត្ត Gyeonggi ត្រូវបាន​តុលាការ​រកឃើញ​រួចហើយ​ថា មាន​ពិរុទ្ធ​ពីបទ​សូកប៉ាន់​និង​ផ្ទេរ​មូលនិធិ​ខុសច្បាប់ ដោយ​សមគំនិត​ជាមួយ​ក្រុមហ៊ុន Ssangbangwool Group ដើម្បី​ផ្ញើ​ប្រាក់​ចំនួន ៨​លាន​ដុល្លារ​ទៅឱ្យ​កូរ៉េខាងជើង​។​

​ប៉ុន្តែករណីយ៍នេះ លោក Lee បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ ឬ​ដឹងឮ​អំពី​គម្រោង​នេះ ដែល​កើតឡើង​កាលពី​ចន្លោះ​ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០ ហើយ​មាន​គោលដៅ​លើកកម្ពស់ គម្រោង​ពាណិជ្ជកម្ម​មួយ​ជាមួយ​កូរ៉េខាងជើង រួមទាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​។ លោក Lee បាន​ពិពណ៌នា​ថា «​គំនិត​ច្នៃប្រឌិត​របស់​ក្រុម​រដ្ឋអាជ្ញារ ហាក់​កាន់តែ​អាក្រក់​ទៅៗ​ហើយ​»​។​
​គួរ​បញ្ជាក់ថា លោក Lee គឺជា​បេក្ខភាព​ប្រធានាធិបតី​នៃ​បក្ស​ប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២២ ហើយ​បាន​ចាញ់​ក្រោម​ថ្វីដៃ របស់ លោក Yoon Suk Yeol​។ លោក Lee ត្រូវបាន​គេ​ចាត់ទុកជា​គូប្រជែង​ដ៏​សំខាន់ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​បន្ទាប់ នៅ​កូរ៉េខាងត្បូង នា​ឆ្នាំ​២០២៧៕

​