» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1576 នាក់

ម្សិលមិញ 6359 នាក់

សរុប 14088209 នាក់

ការ​ដកទ័ព​អាមេរិក ចេញពី​ប្រ​ទេ​ស៊ី​រី​បង្ក​ភាព​ព្រួយបារម្ភ​ពីស​ម្ព​ន្ធ័​មិត្ត​!

 

​អាមេរិក​៖​ទា​ហ៊ាន​អា​មេ​រិ​ចំនួន ២​ពាន់​នាក់​បាន​ជួយ​កម្ចាត់​ពួក​ភេរ​វករ ISIS នៅ​ភាគ​ខាងជើង​ឆៀង​ខាងលិច ក្នុងប្រទេស​ស៊ី​រី បានចាប់ផ្តើម​ដកចេញ​ពី​ប្រទេស​ស៊ី​រី​ក្រោ​ពី​ប្រធានាធិបតី​អាមេរិក​ថា​ពួក​ទា​ហ៊ាន​រដ្ឋ​អ៊ីស្លាម​រលាយ​អស់​?​។​a army sirya 

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា “​វា​គឺជា​ពេលវេលា​ដែល​ត្រូវបញ្ជូន​ទ័ព​ពួកយើង​ត្រឡប់មកផ្ទះ​វិញ​ហើយ បន្ទាប់ពី​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​”​។​លោកស្រី​សា​រ៉ា​សាន់​ឌឺ​( Sarah Sanders )​អ្នកនាំពាក្យ​សេត​វិមាន​បាន​ថ្លែង​តាមរយៈ​សេចក្តីថ្លែងការណ៍​ថា «​យើង​បានចាប់ផ្តើម​បញ្ជូន​កងទ័ព​ត្រឡប់មក​សហរដ្ឋអាមេរិក​វិញ​ហើយ បន្ទាប់ពី​បាន​ផ្លាស់ប្តូរ​ទៅ​ដំណាក់កាល​បន្ទាប់​នៃ​យុទ្ធនាការ​យោធា​នេះ​»​។ លោកស្រី​បាន​ថ្លែង​បន្ថែមថា ការផ្តួលរំលំ​រដ្ឋ​ឥស្លាម​នេះ មិនមែន​មានន័យថា យុទ្ធនាការ​យោធា​ដឹកនាំ​ដោយ​កងកម្លាំង​ចម្រុះ​ត្រូវ​បញ្ចប់​នៅក្នុង​ប្រទេស​ស៊ី​រី​ទេ​។​

​លោកស្រី Sanders​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សហរដ្ឋអាមេរិក​និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​យើង​ត្រៀមលក្ខណៈ​រួចរាល់​ដើម្បី​ធ្វើ​ទំនាក់ទំនង​នៅ​គ្រប់​កម្រិត ដើម្បី​ការពារ​អត្ថប្រយោជន៍​របស់​អាមេរិក​នៅពេលណា​ដែល​ចាំបាច់ ហើយ​យើង​នឹង​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​បោសសម្អាត​ដែនដី​របស់​ក្រុម​ភេរវកម្ម​ឥស្លាម​ជ្រុលនិយម កាត់ផ្តាច់​ការឧបត្ថម្ភ​ហរិញ្ញវត្ថុ​ដល់​ក្រុម​នេះ ការគាំទ្រ​នានា និង​ការ​ជ្រៀតចូល​តាមរយៈ​គ្រប់​រូបភាព​ចូលក្នុង​ព្រំដែន​របស់​យើង​»​។​

 អ្នកនាំពាក្យ​ទីបញ្ជាការ​ប៉ង់​តា​ហ្គូ​ន លោកស្រី Dana White បាន​ថ្លែង​តាមរយៈ​សេចក្តី​ថ្លែង​ការ​មួយ​ថា «​កងកម្លាំង​ចម្រុះ​បាន​រំដោះ​ដែនដី​ដែល​កាន់កាប់​ដោយ​ក្រុម ISIS ប៉ុន្តែ​តែ​យុទ្ធនាការ​ប្រឆាំងនឹង​ពួក​ISIS មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ​។ យើង​នឹង​បន្ត​ធ្វើការ​ជាមួយនឹង​ដៃគូ និង​សម្ព័ន្ធមិត្ត​នានា​របស់​យើង ដើម្បី​ផ្តួលរំលំ​ក្រុម ISIS នៅ​គ្រប់កន្លែង​ដែល​ពួកគេ​ធ្វើ​ប្រតិបត្តិការ​»​។​មន្ទីរ​បញ្ច​កោណ បញ្ជាក់ថា ខ្លួន​នឹងមិន​ផ្តល់ព័ត៌មាន​លំអិត​ពី​ផែនការ​បន្ទាប់​ឡើយ​។​មានការ​ព្រួយបារម្ភ​ថា ការដាក់​ទ័ព​អា​មេ​រិ​ចេញ​ចេញពី​ស៊ី​រី អាច​នឹងធ្វើ​ឲ្យ​រុស្សី និង​អ៊ីរ៉ង​មាន​ឥទ្ធិពល​ក្នុង​តំបន់​នោះ​។​

​កា​រស​ម្រ​ច​ចិត្ត​របស់លោក​ត្រាំ បានធ្វើ​ឲ្យ​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​អឺរ៉ុប ដែល​ចូលរួម​ជាមួយ​អាមេរិក ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម ភ្ញាក់ផ្អើល និង​បញ្ចេញ​ប្រតិកម្ម​មិន​គាំទ្រ ជាពិសេស​ប្រទេស​អង់គ្លេស មានការ​ព្រួយបារម្ភ បារម្ភ​ពីព្រោះ​ពួកគេ​គិតថា រហូតមកដល់​ពេលនេះ​ពួក​ជី​ហាត នៅតែមាន​វត្តមាន​ជាច្រើន​នៅឡើយ​នៅក្នុង​ប្រទេស​ស៊ី​រី និង​ប្រទេស​អ៊ីរ៉ាក់​។ បើ​យោងតាម​របាយការណ៍រ​បស់​ថ្មីៗ​របស់​អាមេរិក​នេះ ចំនួន​កងទ័ព​ជី​ហាត​នៅមាន​ចំនួន​ច្រើន គឺ​ច្រើន​រហូតដល់​ចំនួន ១៤ ០០០​នាក់​ឯណោះ​។​
គេ​ខ្លាច​ថា ពួក​ជី​ហាត អាច​នឹង​កែន​កងកម្លាំង​កាន់តែ​ច្រើនជាង​មុន និង​អាច​បង្ក​ជា​ហ​និ​ភ័យ ដែល​គេ​មិនអាច​ស្មាន​ទុក​មុន​បាន​។  រដ្ឋាភិបាល​អង់គ្លេស ទើបតែ​បដិសេធ​ចំពោះ លោក​ត្រាំ​ដែលថា អាមេរិក បាន​វាយ​ឈ្នះ​ពួក​អាយ​ស៊ី​ស​ជា​ស្ថាពរ​ហើយ​។

ការដកខ្លួន​ចេញពី​ស៊ី​រី គឺ​ខណៈពេលដែល​មានការ​ធ្លាយ​ព័ត៌មាន​ថា សហរដ្ឋអាមេរិក​កំពុង​សម្របសម្រួល​ទំនាក់ទំនង​ការទូត​ជាមួយនឹង​ប្រទេស​តួ​ក​គី និង​បាន​យល់ព្រម​លក់​មី​ស៊ី​ល​ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន ៣៥ ០០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​ឲ្យ​តួ​ក​គី​។ តួ​ក​គី ដែល​គេ​ដឹងថា ជាស​ត្រូវ​របស់​កង​ម្លាំ​ង​កួដ​នៅ​ស៊ី​រី​។

រដ្ឋាភិបាល​អង់គ្លេស​ក៏បាន​អះអាង​ទៀតថា មាន​កិច្ចការ​ជាច្រើន​ទៀត ដែល​អាមេរិក ព្រមទាំង​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ត្រូវ​សាមគ្គី​គ្នា ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ស៊ី​រី​។ ជាពិសេស គឺ​បន្ត​សហប្រតិបត្តិការ​ក្នុងការ​ជួយឧបត្ថម្ភ​គ្រាំទ្រ​ដល់ ក្រុម​ឃើ​ដ​ស៊ី​រី ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ជួយ​ឲ្យ​ប្រទេស​ស៊ី​រី មាន​សន្តិភាព​ឡើងវិញ ក្រោយពី​ផុងខ្លួន​ធ្លាក់​ចូលក្នុង​សង្គ្រាម​អស់​រយៈពេល​ជាង​៧ ឆ្នាំ​រួចមក​។​

​សូមបញ្ជាក់ថា​៖​សង្គ្រាម​នៅ​ស៊ី​រី គឺជា​បញ្ហា​ដ៏​ចាក់​ស្រែះ និង​ស្មុគស្មាញ​ខ្លាំង​មែនទែន ដោយសារ​តែមាន​តួអង្គ​ជាច្រើន លូកដៃ​ក្នុង​សង្គ្រាម​នៅ​ស៊ី​រី​។ នៅ​ម្ខាង ក្រុម​ឃើ​ដ គឺជា​ចលនា ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អាមេរិក និង​បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន​ជាង​១០ ប្រទេស ដែល​ក្នុងនោះ​រួមមាន បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ជាដើម ក្នុងការ​វាយកំទេច​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​។
ពួក​ឃើ​ដ​ស៊ី​រី គឺជា​ចលនា​បះបោរ​ប្រឆាំង​ទៅនឹង​របប​ដឹកនាំ​ផ្តាច់ការ​របស់​រដ្ឋាភិបាល​ស៊ី​រី ដែលមាន​លោក​អាសាដ​ជា​ប្រមុខ​ដឹកនាំ​។

 ក្នុងករណី​ដែល​អាមេរិក​ដក​កងទ័ព​ចេញពី​ប្រទេស​ស៊ី​រី ក្រុម​ឃើ​ដ​នឹង​ប្រឈម​ខ្លាំង​ទៅនឹង​ការវាយប្រហារ​ពី​សំណាក់ រុស្ស៊ី និង​រដ្ឋាភិបាល​របស់​លោក​អាសាដ ។​ពួក​ឃើ​ដ​ដែលជា​មិត្ត​របស់​អាមេរិក​ក៏​ជាស​ត្រូវ​សម្រាប់​តួ​ក​គី​ដែរ​។ ប្រធានាធិបតី​តួ​ក​គី​គឺ​លោក​អ៊ែរ​ដូ​ហ្គា​ន ធ្លាប់បាន​និយាយ​ហើយ​ថា កងកម្លាំង​ឃើ​ដ​ស៊ី​រី គឺជា​ក្រុម​ភេ​វរ​កម្ម ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​តួ​ក​គី​។ មិនតែប៉ុណ្ណោះ នៅ​គ្រាកន្លងមក ទីក្រុង​អង់​ហ្គា​រ៉ា ធ្លាប់បាន​បើក​ការ​វាយ​ប្រយុទ្ធ លើ​ក្រុម​ឃើ​ដ​ស៊ី​រី​រួចមកហើយ តែ​មិន​ហ៊ាន ដោយ​ញញើត​នឹង​អាមេរិក​។ ដូច្នោះ​ពេល​ទា​ហ៊ាន​អាមេរិក​ដកចេញ​ជោគវាសនា​អនាគត​របស់​ក្រុម​ឃើ​ដ​ស៊ី​រី​ដែល​ជួយ​អាមេរិក​កន្លងមក នឹង​ប្រឈម​គ្រោះថ្នាក់​យ៉ាងខ្លាំង​ដែល​មុនគេ​គឺ​ពី​ប្រទេស​តួ​គី​តែម្តង​។​a americ serya