» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8319 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698490 នាក់

អាមេរិក​សន្យា​ជួយ​ហ្វីលីពីន​តែ​ចិន​ថា​គ្មាន​បញ្ហា​!

​ចិន​ហ្វីលីពីន​៖​អនុ​ប្រធានាធិបតី​អាមេរិក​លោកស្រី​Harris​បាន​និយាយថា​ទីក្រុង​វ៉ាស៊ីនតោន​ប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការការពារ​គ្នា​ទៅវិញទៅមក​ប្រសិនបើ​កងកម្លាំង​ហ្វីលីពីន​ត្រូវបាន​វាយប្រហារ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​a china spoke2 

​ក្នុងអំឡុង​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​Ferdinand Marcos នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ម៉ានីល​លោកស្រី​អនុ​ប្រធានាធិបតី​អាមេរិក Kamala Harris ថា​”​យើង​ឈរ​ជាមួយ​អ្នក​ដើម្បី​ការពារ​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​ពាក់ព័ន្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​”​។​លោកស្រី Harris គឺជា​មន្ត្រីជាន់ខ្ពស់​រប​ស់​សហរដ្ឋអាមេរិក​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ានីល ចាប់តាំងពី​លោក Marcos បាន​ឡើងកាន់តំណែង​កាលពី​ខែមិថុនា ដែលជា​សញ្ញា​បង្ហាញ​ពី​ទំនាក់ទំនង​កាន់តែ​ក្តៅគគុក​រវាង​សម្ព័ន្ធមិត្ត​ទាំង​២​បន្ទាប់ពី​មាន​ភាព​ត្រជាក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី​រ៉ូ​ដ្រី​ហ្គោ​ឌុយ​តា​តេ​( Rodrigo Duterte)​។

លោក​ប្រធានាធិបតី​ម៉ា​កូ​ស​( Marcos )​បាន​និយាយថា ទំនាក់ទំនង​រវាង​ហ្វីលីពីន​និង​អាមេរិក​នឹងមាន​ភាពជិតស្និទ្ធ​ជានិច្ច​នៅពេល​អនាគត​។​នៅក្រោម​សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញទៅមក​ឆ្នាំ​១៩៥១​សហរដ្ឋអាមេរិក និង​ហ្វីលីពីន​បាន​ប្តេជ្ញាចិត្ត​ប្រទេស​នីមួយៗ​ក្នុងការ​ទទួលខុសត្រូវ​ការពារ​គ្នា​ទៅវិញទៅមក ក្នុងករណី​ដែល​តំបន់​ទីប្រជុំជន​របស់​ខ្លួន​ឬ​ទឹកដី​ប៉ាស៊ីហ្វិក​ត្រូវបាន​វាយប្រហារ​ដោយ​កងកម្លាំង​បរទេស​។​លោក Delfin Lorenzana រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​ក្រោម​ការដឹកនាំ​របស់លោក Duterte​ធ្លាប់បាន​ស្នើឱ្យ​កែសម្រួល​សន្ធិសញ្ញា​ជាមួយនឹង​ការប្តេជ្ញាចិត្ត​ជាក់លាក់​មួ​យ​ដែល​អាមេរិក​ត្រូវតែ​ធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ​ហ្វីលីពីន​ក្នុងករណី​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

នៅក្នុង​ការហៅ​ទូរស័ព្ទ​ក្រោយមក លោក Blinken បាន​ធានា​ដល់​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​ថា សមុទ្រ​ចិន​ខាងត្បូង​ស្ថិតនៅក្នុង​វិសាលភាព​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៥១ ។​លោកស្រី Harris ក៏បាន​ជួប​សម​ភាគី​ហ្វីលីពីន​លោកស្រី Sara Duterte កូនស្រី​របស់លោក Duterte ផងដែរ​។ នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា លោកស្រី​នឹង​ទៅ​ទស្សនា​ខេត្ត​កោះ Palawan របស់​ហ្វីលីពីន ដោយ​ជួប​ជាមួយ​សមាជិក​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​នៅលើ​ទូក​ល្បាត​ដ៏​ធំ​បំផុត BRP Teresa Magbanua នៅក្នុង​ប្រទេស​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី Harris ទៅកាន់​ប្រទេស​ហ្វីលីពីន​ក៏​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហរដ្ឋអាមេរិក​ដើម្បី​លុបបំបាត់​ការសង្ស័យ​ណាមួយ​អំពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខណៈដែល​ប្រទេស​ចិន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​។

ស្របពេល​អនុ​ប្រធានាធិបតី​អាម៉េរិក លោកស្រី Kamala Harris កំពុង​ធើ្វ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ នៅ​ដែន​កោះ Palawan របស់​ប្រទេស​ហ្វីលីពីន ដែល​ស្ថិតនៅ​ជិតបង្កើយ​ទៅនឹង​តំបន់​ជម្លោះ​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​នោះ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន លោកស្រី Mao Ning បានលើកឡើង​បញ្ជាក់ថា រដ្ឋាភិបាល​ចិន​នឹង​មិនមាន​បញ្ហា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​សម្រាប់​កិច្ចពង្រឹង​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយនឹង​បណ្ដា​ប្រទេស​ក្បែរ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នោះឡើយ ពីព្រោះ​វា​គឺជា​រឿង​ដ៏​ល្អ​មួយ​ទៅវិញ​ដែល​នឹង​នាំមក​នូវ​ការអភិវឌ្ឍ​និង​ស្ថេរភាព​នៅក្នុង​តំបន់​។

​ដោយឡែក សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​អនុ​ប្រធានាធិបតី​អាម៉េរិក Kamala Harris មកកាន់​ប្រទេស​ហ្វីលីពីន​ក្នុងពេល​នេះដែរ គឺ​ធើ្វ​ឡើង​ដើម្បី​ជាការ​ពង្រឹង​កិច្ច​ទំនាក់​ទំ​ង​ទ្វេភាគី ក៏ដូចជា​សម្រាប់​ជាការ​ធានា​ផ្នែក​សន្ដិសុខ​ជាថ្មី​ម្តងទៀត​ទៅដល់​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់ ចំពោះ​គោលជំហរ​របស់​រដ្ឋាភិបាល​អាម៉េរិក​លើ​បញ្ហា​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង ហើយ​និង​ការគាំទ្រ​របស់ខ្លួន​ទៅលើ​សេចក្ដីសម្រេច​របស់​សាលាជំនុំ​ជម្រះក្ដី​អន្តរជាតិ​ដែល​បាន​បដិសេដ​ការទាមទារ​សិទ្ធិផ្ដាច់មុខ​របស់​ប្រទេស​ចិន​លើ​ដែនសមុទ្រ​មួយ​នេះ​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ដែនសមុទ្រ​ចិន​ខាងត្បូង​ខាងលើ​នេះដែរ ក៏​នៅមាន​ភាគី​ជម្លោះ​សំខាន់ៗ​ដទៃទៀត​ដូចជា ប្រទេស​វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ហើយ​និង​តៃវ៉ាន់​ជាដើម ដែល​សុទ្ធសឹង​ជា​ប្រទេស​ធ្លាប់បាន​ចូលរួម​ដណ្ដើម​ទាមទារ​សិទ្ធិ​សម្រាប់​ការ​អាស្រ័យ​ផល​នៅក្នុង​ដែនសមុទ្រ​មួយ​នេះ​៕ យោងតាម​AFP​និង​ប្រភព​៖ Reuters Connecta china spoke1 
​