» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8362 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698533 នាក់

រុស្ស៊ី​ក្តៀនយោបល់​រឿង​ហ្វាំ​ង​ឡង់​ចូល​សមាជិក​ណា​តូ​

​រុស្ស៊ី​៖ ​ថ្ងៃ​អង្គារ​ទី​៤​មេសា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​តំបន់​នៃ​ទីក្រុង Tula ស្ថិតនៅ​ទឹកដី​ភាគ​ខាងលិច​របស់​រុស្ស៊ី​ដើម្បី​ត្រួត​ពិនិត្យមើល​ដំណើរការ​ឧស្សាហកម្ម​នៅ​ទីនោះ​ចំ​និង​ថ្ងៃ​តែមួយ​នៃ​ការប្រកាស​ចូល​ជា​សមាជិកភាព​នៃ​អង្គការ​ណា​តូ​របស់​ប្រទេស​ហ្វាំ​ង​ឡង់ ។a find nato1 

​លោក​ពុ​ទីន​បាន​ទៅ​ត្រួតពិនិត្យ​ដំណើរការ​រោងចក្រ​ផលិត​រថភ្លើង និង​គ្រឿង​បរិក្ខារ​ផ្លូវដែក​មួយកន្លែង​នៅក្នុង​ទីក្រុង Tula មុននឹង​បន្ដ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ក្រុមប្រឹក្សារដ្ឋ​រុស្ស៊ី​លើ​បញ្ហា​អភិវឌ្ឍន៍​ឧស្សាហកម្ម​ក្នុងស្រុក ក្រោម​បរិបទ​នៃ​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​។​ទោះជា​យ៉ាងណា​ក្នុងអំឡុង​កិច្ចប្រជុំ​ដ៏​ពិសេស​នោះដែរ លោក​ពុ​ទីន និង​មន្ត្រី​រដ្ឋាភិបាល​របស់លោក​ដទៃទៀត មិនបាន​និយាយ​ពាក់ព័ន្ធ​នឹង​ដំណើរ​ការវិវត្ត​របស់​ប្រទេស​ហ្វាំ​ង​ឡង់​នៅក្នុង​បក្សសម្ព័ន្ធ​យោធា​របស់​អង្គការ​ណា​តូ​នោះទេ ដោយ​លោក​គ្រាន់តែ​ផ្តោត​ការពិភាក្សា​តែ​ទៅលើ​ការស្វែងរក​ដំណោះស្រាយ​ដើម្បី​ជម្រុញ​ដំណើរការ​ឧស្សាហកម្ម​របស់​រុស្ស៊ី​សម្រាប់​ថ្ងៃ​ខាងមុខ​។

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​៤​មេសា​នេះ ប្រទេស​ហ្វាំ​ង​ឡង់ បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ ជា​ផ្លូវការ​ហើយ នៃ​អង្គការ​សម្ព័ន្ធភាព​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់​ថា អូតង់ ឬ ណា​តូ​។ អស់​រយៈពេល​៣០​ឆ្នាំ​មកហើយ ដែល​ហ្វាំ​ង​ឡង់ បាន​អនុវត្ត​គោលនយោបាយ​អ​ព្យា​ក្រិ​ត្យ មិន​ចូលបក្ស​សម្ព័ន្ធ​ណាមួយ ដោយ​មិន​ចង់​បង្កបញ្ហា​ឲ្យ​រុស្ស៊ី​ខឹងក្រេវក្រោធ​។ ក៏ប៉ុន្តែ​ក្រោយ​ការធ្វើ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​អ៊ុយ​ក្រែ​ន បានធ្វើ​ឲ្យ​ហ្វាំ​ង​ឡង់ ដែលមាន​ព្រំដែន​ជាប់​រុស្សី​ជាង​១​ពាន់​គីឡូម៉ែត្រ​នោះ បាន​ភ្លឺភ្នែក​ថា ភាព​អ​ព្យា​ក្រិ​ត្យ​របស់ខ្លួន​នឹងមិន​អាច​ទប់​មហិច្ឆតា​របស់​លោកពូ​ទីន​បានទេ​។

​បន្ទាប់ពី​បានប្រគល់​ឯកសារ​ផ្លូវការ ជូន​លោក​អង់​តូ​នី ប្លី​ង​កិន រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែលមាន​តួនាទី​ជា​ឆ្មាំ​ការពារ​សន្ធិសញ្ញា​សម្ព័ន្ធ​ភាព​អា​ត្ល​ង់​ទិ​ក​ខាងជើង ទង់ជាតិ​ហ្វាំ​ង​ឡង់ នឹង​ត្រូវគេ​បង្ហូត​ឡើង នៅ​ចន្លោះ​ទង់ជាតិ​បារាំង និង អេ​ស្តូ​នី នៅ​ទីលាន​ខាងមុខ​ទីស្នាក់ការ​កណ្តាល​របស់​អូតង់ ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល វេលា​ម៉ោង ១​និង​៣០​នាទី​ម៉ោង​សកល​។​​ហ្វាំ​ង​ឡង់​ក្លាយជា​ប្រទេស​សមាជិក​ទី​៣១ នៃ​អង្គការ​អូតង់ នៅ​ថ្ងៃទី​៤​មេសា ថ្ងៃ​ខួប​នៃ​ការបង្កើត​សម្ព័ន្ធភាព​នេះ ៤ មេសា ១៩៤៩​។ សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន បានធ្វើ​ឲ្យ​ក្រឡាប់ចាក់​ដល់​ស្ថិរភាព​សន្តិសុខ​អឺរ៉ុប ហើយ​បាន​ជំរុញ​ទឹកចិត្ត ហ្វាំ​ង​ឡង់ ក៏ដូចជា​ស៊ុយអែត ឲ្យ​ងាក​ទៅសុំ​ចូល​ជា​សមាជិក​អូតង់​។ លោក Jens Stoltenberg អគ្គលេខាធិការ​អូតង់​បាន​លើកឡើងថា “​ពូ​ទីន​បាន​ប្រើ​កម្លាំង​ឈ្លានពាន​អ៊ុយ​ក្រែ​ន ក្នុង​កម្មវត្ថុ​ធំ​បំផុត គឺ​គំរាម​ធ្វើ​ឲ្យ​អូតង់​ចុះខ្សោយ​។ តែ​លទ្ធផល គឺ​បាន​ផ្ទុយ​ទាំងស្រុង ព្រោះ​ពេលនេះ អូតង់​កាន់តែ​រីក​ធំ​។​”

​សូមបញ្ជាក់ថា ជាមួយនឹង​សមាជិកភាព​របស់​ហ្វាំ​ង​ឡង់ ព្រំដែន​ដោយផ្ទាល់​រវាង​អូតង់ និង​រុស្ស៊ី នឹង​កើន​ប្រវែង​ទ្វេដង​។ ហ្វាំ​ង​ឡង់​នឹង​ទទួលបាន​ការការពារ ដោយ​មាត្រា​៥​នៃ​សន្ធិសញ្ញា ពោលគឺ​ក្នុងករណី​មានការ​វាយប្រហារ​មក​លើ​ហ្វាំ​ង​ឡង់ គឺ​សមាជិក​អូតង់​នឹង​រួម​កម្លាំង​គ្នា​ជួយ​ប្រយុទ្ធ​ការពារ​ហ្វាំ​ង​ឡង់​។ តែ​យ៉ាងណា សម្រាប់​ពេលនេះ ហ្វាំ​ង​ឡង់​អះអាងថា ខ្លួន​មាន​សមត្ថភាព​ពេញលេញ ក្នុងការ​ការពារ​ព្រំដែន​ដែល​ខ្លួន​មាន​ជាមួយ​រុស្ស៊ី ប្រវែង​១៣០០​គីឡូម៉ែត្រ​។ មន្ត្រី​ទូត​តំណាង​ប្រទេស​សមាជិក​អូតង់​ម្នាក់ បាន​លើកឡើងថា ហ្វាំ​ង​ឡង់ មិនទាន់​អនុញ្ញាត​ជា​ផ្លូវការ ថា​នឹង​ឲ្យ​កងទ័ព​សម្ព័ន្ធមិត្ត​អូតង់ ទៅ​ឈរជើង​នៅលើ​ទឹកដី​ខ្លួន​ទេ តែ​ទៅ​ថ្ងៃ​ខាងមុខ គឺ​មើលមិនឃើញ​ទេ ប្រសិនបើ​រុស្ស៊ី​ចល័ត​ទ័ព​នឹង​សព្វាវុធ​ខ្លាំង​នៅតាម​បណ្តោយ​ព្រំដែន​។​

​គួរ​បញ្ជាក់ដែរថា គិត​ត្រឹម​ពេលនេះ ពាក្យស្នើសុំ​ចូល​ជា​សមាជិក​អូតង់ របស់​ស៊ុយអែត ត្រូវបាន​ហុង​គ្រី និង​តួ​ក​គី បដិសេធ​មិន​គាំទ្រ​។ តែ​ទន្ទឹមគ្នានេះ លោក​អគ្គលេខាធិការ​អូតង់ បាន​អះអាងថា លោក​មាន​ជំនឿ​ចិត្ត ថា​ស៊ុយអែត ក៏​នឹង​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​អូតង់​នៅ​ថ្ងៃ​ខាងមុខ​។ ដូចគ្នា​ដែរ លោក​បាន​អះអាងថា គោលជំហរ​អូតង់​គឺ​មិនបាន​ផ្លាស់ប្តូរ​ទេ គឺ​គាំទ្រ​ចង់​ឲ្យ​អ៊ុយ​ក្រែ​ន​ក្លាយជា​សមាជិក​ផ្លូវការ​របស់​អូតង់​ដែរ​។ គ្រាន់តែ​ថា អាទិភាព​ពេលនេះ គឺជា​ការការពារ​អធិបតេយ្យភាព ឯករាជ្យភាព និង​បូរណភាព​ដែនដី​អ៊ុយ​ក្រែ​ន​ជាមុនសិន​៕a find nato 

 

​