» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7517 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697688 នាក់

ជំនួប​កំពូល​ចិន​អាមេរិក​ព្យាយាម​គេច​មិន​ឲ្យ​មានការ​ផ្ទុះ​សង្គ្រាម​!

​អាមេរិក​ចិន៖ ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​ប្រមាណ​ជាង ៣​ម៉ោង នៅ​ថ្ងៃ​អង្គា​រ៍​ទី​១៦​វិច្ឆិកា (​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​) ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន និង​ប្រធានាធិបតី​ចិន លោក ស៉ី ជិន​ពីង បាន​សន្យាថា​មានទំនាស់​គ្នា​តែ​នឹងមិន​ឲ្យ​កើតសង្គ្រាម​ឡើយ​! ។a byden meeting1

សារព័ត៌មាន​ចិន CNA នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​៖​។​​ក្រោយ​ជំនួប​ខាងលើ សេត​វិមាន​អាមេរិក​បានចេញ​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា «​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បានលើកឡើង​នូវ​ក្តីបារម្ភ អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​តំបន់​ស៉ី​ន​ជាំ​ង​, តំបន់​ទី​បេ​, និង​ទីក្រុង​ហុងកុង ហើយ​លោក​ថែមទាំង​បាន​ប្រា​ប់លោក ស៉ី ជិន​ពីង ថា សហរដ្ឋអាមេរិក​នៅតែ​គោរព គោលនយោបាយ​ចិន​តែមួយ ទាក់ទង​នឹង​តៃវ៉ាន់​»​។ ក្រៅពីនេះ មេដឹកនាំ​ទាំងពីរ ក៏បាន​សន្យា​ធ្វើការ​ជាមួយគ្នា លើ​បញ្ហា​ផ្នែក​ថាមពល និង​អាកាសធាតុ​ផងដែរ​។​

​ដោយឡែក បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ជំនួប​ដដែល លោក ស៊ី ជិន​ពីង បានបញ្ជាក់​ប្រាប់ លោក ចូ បៃ​ដិ​ន វិញ​ថា​៖ ប្រទេស​ចិន​នឹង​ចាំបាច់​ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់ ប្រសិនបើ​ចលនា​ទាមទារ​ឯករាជ្យ​របស់​តៃវ៉ាន់ ហ៊ាន​ឈាន​ជើង​ផ្លោះ​រំលង​ខ្សែបន្ទាត់​ក្រហម​។ លោក ស៊ី បាន​សង្កត់ធ្ងន់​ប្រាប់​លោក បៃ​ដិ​ន ថា ការគាំទ្រ​របស់​អាមេរិក ចំពោះ​ចលនា​ឯករាជ្យ​តៃវ៉ាន់ នឹង​ប្រៀបដូចជា​ការ​ប្រលែង​លេង​ជាមួយ​ភ្លើង​យ៉ាង​ដូច្នោះ​។​តាម​សេត​វិមាន លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​និយាយប្រាប់​ប្រធានាធិបតី​ចិន​ថា អាមេរិក​ប្រឆាំង​ដាច់ខាត​រាល់​ការប្រឹងប្រែង​ជា​ឯកតោភាគី ដើម្បី ផ្លាស់ប្តូរ Statut quo ឬ​ការប៉ុនប៉ង​ទាំងឡាយណា​ដើម្បី បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​នៅត្រង់ចំណុច​នេះ ប្រធានាធិបតី​អាមេរិក​បាន​អំពាវនាវ​ឲ្យ​គេ​គោរព​Statut quo ពោលគឺ​បច្ចុប្បន្ន​យ៉ាងម៉េច ទុក​ឲ្យ​វា​នៅ​ដូច្នេះ​ដដែល​។ សារ​របស់​អាមេរិក​មាន​ន័យ​សម្រាប់​ទាំង​ចិន និង​តៃវ៉ាន់ ព្រោះថា ទៅតាម​Statut quo អាមេរិក​គោរព​គោលការណ៍ ចិន​តែមួយ ហើយ ក៏​មិន​គាំទ្រ​ឲ្យ​តៃវ៉ាន់​ប្រកាស​ឯករាជ្យភាព​។ ប៉ុន្តែ បើសិន​តៃវ៉ាន់​រង​ការវាយប្រហារ​ឈ្លានពាន នោះ អាមេរិក​នឹង​ចេញមុខ​ការពារ តៃវ៉ាន់ ទៅតាម​ច្បាប់ Taiwan relation act​។ ច្បាប់ ដែល​អាមេរិក​បាន​បង្កើតឡើង នៅ​ឆ្នាំ ១៩៧៩ នៅក្រោយ​អាមេរិក ត្រលប់​ទៅ​ទទួលស្គាល់ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន (​ចិនដីគោក​) ហើយ​ទទួលស្គាល់ថា តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន មិនមែនជា​រដ្ឋ​ឯករាជ្យ​(​នយោបាយ​ចិន​មួយ​)​។​

​ទោះបីយ៉ាងណា មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​ទាំងពីរ ក៏បាន​លើកឡើង​ពី​ភាព​ទទួលខុសត្រូវ​រៀងៗ​ខ្លួន សម្រាប់​ពិភពលោក ដើម្បី​បញ្ចៀស​សង្គ្រាម​។ លោក ចូ បៃ​ដិ​ន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​លោក ក្នុងនាម​ជា​មេដឹកនាំ​ចិន និង​សហរដ្ឋអាមេរិក គឺ​ត្រូវ​ធានា​ឲ្យ​បាន​ថា ការប្រកួតប្រជែង​រវាង​ប្រទេស​យើង នឹងមិន​ប្រែ​ក្លាយទៅជា​ការផ្ទុះ​សង្គ្រាម​ឡើយ​»​។ ចំណែក លោក ស៊ី​វិញ បាន​ថ្លែងថា «​ក្នុងនាម​ជា​មហាអំណាច សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​របស់​ពិភពលោក នឹង​ជា​សមាជិក​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ចាំបាច់​ត្រូវ​បង្កើន​ការទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្ថែមទៀត​»៕a byden meeting 


​