» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9168 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699339 នាក់

៤​ប្រទេស​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ពេល​អាមេរិក​ប្រកាស​តម្លើង​ពន្ធ​ទំនិញ​ចិន​

 


​អាមេរិក​៖​នៅ​សមុទ្រ​ចិន​ខាងត្បូង នាវា​ពិឃាត​អាមេរិក​មួយ បានធ្វើការ​ហ្វឹកហាត់​ជាមួយ​នាវា​ដឹក​យន្តហោះ​ជប៉ុន នាវា​នៃ​កងទ័ពជើងទឹក​ឥណ្ឌា​២​គ្រឿង និង​នាវា​ល្បាត​ហ្វីលីពីន​មួយ នៅក្នុង​ផ្លូវទឹក​ដែល​អះអាង​សិទ្ធិ​ជែង​គ្នា​ដោយ​ចិន និង​អាមេរិក ។​a army ship us 

នេះ​បើតាម​កងទ័ពជើងទឹក​អាមេរិក​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ឧសភា​។​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ែន​ឌ្រូ ជេ គ្លុង មេបញ្ជាការ​នាវា​ពិឃាត​USS William P. Lawrence​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​ការចូលរួម​ពាក់ព័ន្ធ​បែប​វិជ្ជាជីវៈ​ជាមួយ​សម្ពន្ធមិត្ត ដៃគូ​និង​មិត្ត​របស់​យើង​នៅក្នុង​តំបន់​ជា​ឱកាស​ដើម្បី​ស្ថាបនា​មិត្ត​មាន​រឹងមាំ​របស់​យើង​»​។​

​ជប៉ុន​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​មួយ​ក្នុងចំណោម​នាវា​ប្រភេទ​នេះ​២​របស់ខ្លួន គឺ​Izumo​នៅពេល​ឥណ្ឌា​បញ្ជូន​នាវា​ពិឃាត INS Kolkata​និង​នាវា​ចាក់​ប្រេង INS Shakti​។​​សមយុទ្ធ​បានបញ្ចប់​កាលពី​ថ្ងៃ​ពុធ​ទី​៨​ឧសភា កើតឡើង​បន្ទាប់ពី​នាវាចម្បាំង​អាមេរិក​២​ផ្សេងទៀត បើក​ជិត​កោះ​ដែល​ចិន​កាន់កាប់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ ជាហេតុ​នាំអោយ​មានការ​តវ៉ា​ប្រឆាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​អះអាងថា​នាវា​នោះ​រំលោភ​អធិបតេយ្យភាព​របស់ខ្លួន​។​តែ​កងទ័ពជើងទឹក​អាមេរិក​និយាយថា ខ្លួន​ធ្វើ​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍ នៅក្នុង​ដែនទឹក​អន្តរជាតិ​ជុំវិញ​ពិភពលោក​តែប៉ុណ្ណោះ​។

​ការបង្ហាញ​កម្លាំង​ជើង​ទឹក​រួមគ្នា​ដោយ​ប្រទេស​៤​នេះ​ថ្វើ​ឡើង​នៅពេល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​តំលៃ​២០០​ពាន់​លាន​ដុល្លារ បើ​ចិន​មិន​បន្ទន់​ជំហរ​សំរាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាថ្មី​មួយ​ទេ​។​ក្រៅពីនេះ​អាមេរិក​ក៏បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅកាន់​ឈូងសមុទ្ទ​ពែ​ក្ស​ដើម្បី​ត្រៀម​ទប់ទល់់​ជាមួយ​ប្រទេស​អ៊ីរ៉ង​ផងដែរ​។​​តំបន់​សមុទ្ទ​ចិន​ខាងត្បូង​នេះ ចិន​អះអាង​ជា​កម្មសិទ្ធិ​លើ​សមុទ្រ​ស្ទើរ​ទាំងមូល ក្នុងពេល​ព្រុយ​ណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កោះ​តៃវ៉ាន់ ហ្វីលីពីន​និង​វៀតណាម​អះអាងថា​ជា​របស់ខ្លួន​ដែរ​។​អាមេរិក ជប៉ុន​និង​ឥណ្ឌា​មិនមាន កម្មសិទ្ធិ​ត្រួតគ្នា​នៅ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​តែ​ជប៉ុន​មាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត​៕a army usa sea 

​