» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6090 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696261 នាក់

ប្រធានសភា​ប្រទេស​វ៉ែ​ណេ​ហ្សុ​យ​អេ​ឡា​អំបាវនាវ​ឲ្យ​ពលរដ្ឋ​ចេញ​បាតុកម្ម​ទាមទា​ការបោះឆ្នោត​ជាថ្មី​


​វ៉េ​ណេ​ហ្សុ​យ​អេ​ឡា​៖​លោក​ជួន​ហ្គី​យ៉ា​ដូ​( Juan Guaido )​ប្រធានរដ្ឋសភា​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា កាលពី​ថ្ងៃ​សុក្រ ទី​១១ មករា​បានប្រកាស​អំពាវនាវ​ឲ្យ​មាន​មហា​បាតុកម្ម​ប្រជាពលរដ្ឋ​ទាមទា​ឲ្យ​មានការ​បោះឆ្នោត​ជាថ្មី​បន្ទាប់ពី​លោក​នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​២​បាន​មួយថ្ងៃ​។a venezuala

សូមបញ្ជាក់ថា​៖​ក្រុម​គណបក្សប្រឆាំង​បានធ្វើ​ពហិកា​មិន​គាំទ្រ​និង​មិន​ចូល​ចូលរួម ទទួលស្គាល់​រដ្ឋា​ភិ​បាលល​លោក​ម៉ា​ឌុយ​រ៉ូ​ដែល​កើតចេញពី​ការបោះឆ្នោត​កាលពី​ខែឧសភា​ឆ្នាំ​២០១៨​កន្លងមកដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់ ។ ក្រុមប្រឆាំង​សង្ឃឹមលើ​ការដាក់​សម្ពោធ​ពី​សហគមន៍​អន្តរជាតិ ហើយ​ពេលនេះ គឺ​ការគាំទ្រ​ពី​ពលរដ្ឋ​ទូទៅ​ដើម្បី​អាច​ឲ្យ​មានការ​រៀបចំ​បោះឆ្នោត​ឡើងវិញ​។​

​ការ​ថ្លែង​របស់​ប្រធានរដ្ឋសភា​លោក​ជួន​ហ្គី​យ៉ា​ដូ​( Juan Guaido )​បាន​ធ្វើឡើង​នៅក្នុង​អង្គ​មិ​ទ្ទិញ​មួយ​នៅក្នុង​ទីក្រុង​កា​រ៉ា​កាស់​។ លោក​ជួន​ហ្គី​យ៉ា​ដូ​( Juan Guaido )​បាន​លើកយក​មាត្រា​ចំនួន ៣ នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ទៅ​សំអាង​ដើម្បី​បញ្ជាក់​ពី​រដ្ឋាភិបាល​មិន​ស្របច្បាប់​របស់លោក​ប្រធានាធិបតី​នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​សម្រាប់​អាណត្តិ​ទី​២​។ បើ​ប្រធានាធិបតី​ម្នាក់​លែង​ស្របច្បាប់​ហើយ អំណាច​នឹងត្រូវ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់​ពល​រដ្ឋ ហើយ​គឺ​មានតែ​ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា កងទ័ព និង​សហគមន៍​អន្តរជាតិ​ទេ​ដែល​អាច​ផ្តល់​អំណាច​ឲ្យ​យើង​បាន​។​

​លោក​ល្វី ហ្លូ​រី​ដូ សមាជិកសភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មកពី​គណបក្សប្រឆាំង​បានបញ្ជាក់​ច្បាស់ៗ​ថា ចាប់ពី​ថ្ងៃទី​១០ មករា​ទៅ លោក​ម៉ា​ឌុយ​រ៉ូ​នឹង​លែង​ជា​ប្រធានាធិបតី​ទៀតឡើយ​។​
« ចាប់ពី​ថ្ងៃទី​១០ មករា​ទៅ នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​នឹង​លែង​ជា​ប្រធានាធិបតី​ទៀតឡើយ​។ គេ​មិនអាច​ក្លាយជា​ប្រធានាធិបតី​ដោយ​ដណ្តើមយក​តែម្នាក់ឯង​នោះទេ​។ ការបោះឆ្នោត​ថ្ងៃទី​២០ ឧសភា​មិន​យុត្តិធម៌ មិន​សេរី និង​គ្មាន​ការចូលរួម​ពី​គ្រប់ភាគី​។ គណបក្ស​ផ្សេង​មិនអាច​ចូលរួម​នៅក្នុង​ការបោះឆ្នោត​នោះឡើយ​។ សហគមន៍​អន្តរជាតិ​ក៏​មិនអាច​ចូលរួម​ត្រួតពិនិត្យ​នៅក្នុង​ការរៀប​ចំ​បោះឆ្នោត​នោះដែរ​។​

​លោក​ប្រធានរដ្ឋសភា​រូ​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​មហា​បាតុកម្ម​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​នា​ថ្ងៃទី​២៣ មករា​ខាងមុខ​ដែល​ចំ​និង​ថ្ងៃ ធ្លាក់​ពី​អំណាច​អតីត​អ្នកកាន់អំណាច​ផ្តាច់ការ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ឆ្នាំ ១៩៥៨​។ មិន​ថា តើ​ការអំពាវនាវ​របស់លោក Guaido ពេលនេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​កម្រិតណា​នោះទេ​ព្រោះ រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រតិកម្ម​ព្រមាន​ខ្លាំងៗ ។

លោកស្រី​រដ្ឋមន្ត្រី​ទទួលបន្ទុក​គ្រប់គ្រង​ពន្ធនាគារ​បាន​ថ្លែង​នៅក្នុង​បណ្តាញ​សង្គម Twitter ថា បន្ទប់​គុក និង​សម្លៀកបំពាក់​អ្នកទោស​បានរៀបចំ​រួចរាល់​អស់ហើយ​សម្រាប់​លោក​ជួន​ហ្គី​យ៉ា​ដូ​( Juan Guaido )​។​ប្រសិនបើ​ចឹ​ង​មែន​នោះ ភាព​តានតឹង​ជា​រឿង​ចៀស​មិន​រួច​រវាង​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​នៅក្នុង​ក្បួន​បាតុកម្ម​ថ្ងៃទី​២៣ មករា​ខាងមុខ​។ សូ​មក​បញ្ជាក់ដែរថា​មានការ​វាយ​បង្ក្រាប​យ៉ាង​ហិង្សា បង្ហូរឈាម​លើ​ហ្វូង​បាតុករ​កាលពី​ឆ្នាំ ២០១៧ ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ១០០​នាក់​។

​សូមបញ្ជាក់ថា​ក្រៅពី​ត៍​មាន​ខាងលើ​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​បានដាក់​លិខិត​ទៅ​លោក ម៉ា​ឌូ​រ៉ូ អោយ​ចាក​ចេញពី​តំណែង​ប្រធានាធិបតី បើ​ពុំ នោះទេ លោក​នឹង​ចុះ​ចេញពី​តំណែង​។ នេះ​បើតាម​ការចុះផ្សាយ​របស់ សារព័ត៌មាន អាមេរិក Washington Post កាលពី​ថ្ងៃ​ពុធ​ទី​៩​មករា ឆ្នាំ​២០១៩​។

​បញ្ជាក់ថា ការស្នើសុំ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​នេះ​បាន​ធ្វើឡើង​កាលពីមុន គឺ​មុន​មួយខែ​ដែល​លោក​ម៉ា​ឌូ​រ៉ូ​ប្រកាស​ជា​ផ្លូវ​ការចូល​កាន់តំណែង​ប្រធានាធិបតី​ជាថ្មីទៀត បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ខែឧសភា ឆ្នាំ​២០១៨​ដោយ​គ្មាន​ការទទួលស្គាល់ ពី​សហគមន៍​អន្តរជាតិ​ដូចជា​អាមេរិក សហភាព​អឺរ៉ុប និង ប្រទេស​ក្នុង​តំបន់​នៃ​ទ្វីបអាមេរិក ដោយសារតែ លោក​ម៉ា​ឌូ​រ៉ូ កំចាត់​បេក្ខជន​បក្សប្រឆាំង​មិនអោយ​ចូល​បោះឆ្នោត​។​

​ទោះជា​យ៉ាងណា​លោក រដ្ឋមន្ត្រី​ការពារជាតិ Vladimir Padrino Lopez ស្ថិតនៅក្នុង​តំណែង​នៅឡើយ​តែ ប្រឈម​នឹង​ការតានតឹង​ជាមួយ​លោក​ម៉ា​ឌូ​រ៉ូ​។ កាលពី​សប្ដាហ៍​មុន ចៅក្រម​ពីររូប​នៃ​តុលាការ​កំពូល​របស់​ប្រទេស​នេះ បាន​រត់​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ អាមេរិក​បន្ទាប់ពី​ពួកគាត់ មាន​ជម្លោះ​ជាមួយ​លោក​ម៉ា​ឌូ​រ៉ូ ដែល​អ្នកសង្កេតការណ៍​ហៅថា​ជា​ជម្លោះ​ក្នុងសង្គម​និយមនៃ​ប្រទេស​នេះ​។

​ចាប់តាំងពី​ប្រទេស​នេះ ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ ដោយសារ​លោក​ម៉ា​ឌូ​រ៉ូ​រំលាយ សភា របស់​បក្សប្រឆាំង មាន​ឧ​ត្ត​ម​សេនីយ៍​ច្រើន​រូប​ត្រូវបាន​ចាប់ខ្លួន​ករណី​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ​ទ​ម្លា​ក់លោក​។​a venzuela 


​