» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8015 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698186 នាក់

ដឹង​មុខ​ម្ចាស់​ឡាន​ឡិច​ស៊ិ​ស​ដឹកឈើ​ខុសច្បាប់​ដែល​សម​ត្ត​កិច្ច​មិន​ហ៊ាន​ចាប់​នៅ​មណ្ឌល​គី​រី​!


​ ​
​មណ្ឌលគិរីៈ រថយន្ត​ប្រភេទ​ឡិច​ស៊ិ​ស​៤៧០ (lexus៤៧០) មួយគ្រឿង​ត្រូវគេ​បានឃើញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​រៀងរាល់​ថ្ងៃខែ​មកហើយ​ចេញពី តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​មេ​ម៉​ង់ មក​ទម្លាក់​នៅ​កណ្តាល ក្រុង​សែន​មនោ​រម្យ ខែត្រ​មណ្ឌលគិរី ដោយ​គ្មាន​មន្ត្រី​ស្ថាប័ន​ជំនាញ​ណា​ហ៊ាន​ចេញមុខ​បង្ក្រាប​ឡើយ​កាលពីពេល​ថ្មីៗ​នេះ​។​a lexis 

​តាម​សេចក្តីរាយការណ៍​ចេញពី ខែត្រ​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹង ថា រថយន្ត Lexus៤៧០ មួយគ្រឿង​នេះ​ជា​របស់លោក ធឹ​ម សៀង​ហៃ ហៅ ឆាយ​ជា​មនុស្ស​មានអំណាច​ទឹក​លុយ និង​មាន​ប្រវត្តិ​ល្បីល្បាញ​ត្រូវគេ​លុបឈ្មោះ​ចេញពី មន្ត្រី​អគ្គិសនី​ខែត្រ ។​ឡាន​នេះ​បានធ្វើ​សកម្មភាព​ដឹកឈើ​ខុសច្បាប់​យ៉ាង​ចំហ​តាំង​ពីមុន​ចូលឆ្នាំ​ខ្មែរ​រហូតដល់​ពេលនេះ ហើយ​ល្បីល្បាញ​ថា អាងខ្នង​អ្នកមានអំណាច​ជា​មន្ត្រី​ធំ​ម្នាក់​នៅក្នុង ខែត្រ​មណ្ឌលគិរី ទើប​គ្មាន​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ណា​ហ៊ាន​ក្អក ឬ​ប៉ះពាល់​គេ​ឡើយ​។​

​ប្រភពព័ត៌មាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៤៧០​នេះ​ពាក់​ស្លាក​លេខ ភ្នំពេញ 2AB -៤១២៦ បានធ្វើ សកម្មភាព​ដឹកឈើ​ជ​ញ្ជូ​ឈើ​ខុសច្បាប់​ឆ្លងកាត់​តាមផ្លូវ​ពូ​ត្រុំ​ក្នុង​មួយថ្ងៃ​ពីរដង និង​ពេលខ្លះ​ឈានដល់​បី​ដង​ក៍មាន​ហើយ​ដឹក​ស្ទើរតែ​ពេញ​ពីមួយ​ខែ​ទៅ​មួយខែ​។ ប្រភព​បាន​ឲ្យ​ដឹងថា សូម្បីតែ​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​កាលពី​ខែ​មុន​នោះ​ក៍​រថយន្ត​មួយគ្រឿង​នេះ​មិន​ឈប់សម្រាក​ដែរ ពោលគឺ​បន្ត​ដឹកឈើ​ខុសច្បាប់​ជា​រៀងរាល់ថ្ងៃ​។ រីឯ​មន្ត្រី​មាន​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ស្អេកស្កះ​ជាពិសេស​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទំនង ជា​បានត្រឹមតែ​អង្គុយ​សម្លក់​ចាំមើល ឈ្មួញ​ម្នាក់នេះ​ជា​រៀងរាល់ថ្ងៃ​និង​ភ្នែក​តែប៉ុណ្ណោះ​។​

​គេ​មិនដឹងថា អភិបាល ខែត្រ​មណ្ឌលគិរី លោក ថង សាវុន ដែល​ធ្លាប់តែ​ចេញ​បទបញ្ជា​យ៉ាង​ម៉ឹង​មាត់​ក្នុង​អង្គប្រជុំ គណៈបញ្ជាការ​ខែត្រ ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខែត្រ​ទាំងមូល​បង្ក្រាប​បទល្មើស​នានា​ជាពិសេស​បទល្មើស​ព្រៃឈើ​ខុសច្បាប់ បានដឹង​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​រាល់ថ្ងៃ​ចេញពី តំបន់​អភិរក្ស​សត្វព្រៃ​មេ​ម៉​ង់ របស់​មេ​ឈ្មួញ​ល្បីឈ្មោះ​ខាងលើ​ដែរឬទេ​?
​កន្លងមក​សកម្មភាព​ការដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ម្នាក់នេះ​ត្រូវគេ​អះអាងថា គ្មាន​នរណា​ហ៊ាន​ក្បែរ​នោ​ឡើយ​។ ពីព្រោះ​លោក​មានអំណាច និង​ខ្សែរយៈ​ធំ​ខ្លាំងណាស់ បើទោះបីជា​គាត់​ដឹកឈើ​ទាំង​ថ្ងៃ​ក៍​គ្មាន​នរណា​ហ៊ាន​សួរនាំ ឬ​ហ៊ាន​ដើរ​ក្បែរ​រថយន្ត​ឡិច​ស៊ិ​ស​៤៧០ នោះដែរ​។​

​ប្រជាពលរដ្ឋ​រាយការណ៍​ថា វា​ជា​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ចេញពី តំបន់​អភិរក្ស​សត្វព្រៃ​មេ​ម៉​ង់ ឆ្ពោះ​មកកាន់ ក្រុង​សែន​មនោ​រម្យ ដោយ​យកទៅ​ទម្លាក់​នៅ​ម្តុំ​ខាងក្រោយ វត្ត​លើ ក្នុង​បរិវេណ​ទីតាំង​ផ្ទះមួយ​កន្លែង​ស្ថិតក្នុង ភូមិ​ពូ​ត្រុំ សង្កាត់​មនោ​រម្យ​។ ការដឹកជញ្ជូន​ឈើ​ត្រូវបាន​រឹតបន្តឹង​នៅក្នុង ខែត្រ​មណ្ឌល​គិ​តែ​មិន​ហ៊ាន​ប៉ះ​ឡាន​លោក​ឆាយ​មិន​ថា​មកពី​មូលហេតុ​អី​។ ប៉ុន្តែ​សម្រាប់​រថយន្ត​មួយគ្រឿង​នេះ​ត្រូវគេ​ប្រាប់ថា គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​ដោយសារតែ​គេ​យក​ស្បែក​ខ្លា​នៅ ស្ថាប័ន​យុត្តិធម៌ មក​ប្រើ​បាំង​ពាស​ពី​ខាងក្រៅ​។ នេះ​គឺជា​អំណាច និង​ឥទ្ធិពល​របស់លោក ឆាយ ដែល​គេ​អះអាងថា គ្មាន​នរណា​ហ៊ាន​ក្អក​នោះទេ​។ ជារឿយៗ​លោក ឆាយ មាន​វត្ត​មាននៅ​ទីតាំង​ផឹកស៊ី​ជាមួយ​អ្នកកាង​ឈើ​ទៀតផង​។​

​ទោះយ៉ាងណា​ក៍ដោយ​គេ​រំពឹងថា គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៍​ដូចជា​អភិបាលខែត្រ​មណ្ឌលគិរី លោក ថង សាវុន នឹង​ពិនិត្យ​ស្រាវជ្រាវ​មើល​ករណី​បទល្មើស​ព្រៃឈើ​រប​ស់បុរ​ស​ឈ្មោះ ធឹ​ម សៀង​ហៃ ហៅ ឆាយ នេះ​ផង​ដើម្បី​ឈានដល់​ការបង្ក្រាប​ពិតៗ​។ ពីព្រោះ​បើ​អាង​ទៅលើ​សមត្ថភាព​មន្ត្រី​ជំនាញ​​ពាក់​ព័​ន្ទ​នៅតាម​ដងផ្លូវ​ពី មេ​ម៉​ង់ មក ក្រុង​សែន​មនោ​រម្យ គឺ​គ្មាន​នរណា​ហ៊ាន​ក្អក​ជាមួយ​លោក ធឹ​ម សៀង​ហៃ (​ឆាយ​) នោះទេ​។​វា​មិនដឹងថា​ហេតុ​ម៉េច​ចឹ​ង​?៕a lexis1 

 



​