» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8743 នាក់

ម្សិលមិញ 7482 នាក់

សរុប 18545724 នាក់

ឈ្មួញ​ឧកញ៉ា​សហការ​ជាមួយ​ក្រុមហ៊ុន​យូ​នី​គ្រី​ន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក​!


​ខេត្តមណ្ឌលគិរី​៖ សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ជាក់ស្តែង​ដឹកយក​គរ​ទុក​និង​​ទីតាំង​អារ​ផ្តួលរំលំ​ឈើ​ថ្មីៗ ឈើ​ប្រភេទ​ជា​ឡាំង​ធំៗ​ថ្មីៗ រាប់រយ​កំណាត់​ត្រូវបាន​គេ​ឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ជិត​ក្រុមហ៊ុន​ព្រៃ​សម្បទាន​មួយ​ឈ្មោះ​យូ​នី​ហ្គ្រី​ន ក្នុង​ចេតនា​នាំទៅ​ប្រទេស​វៀតណាម តាម​រូបភាព​បន្លំ ជាមួយនឹង​ឈើ​មាន​អាជ្ញាប័ណ្ណ ដែលមាន​ប្រមាណ​តែ​៥​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅ​អំពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​បែបនេះa koh nhek

គេ​បា​នរក ឃើញជាក់ស្តែង​ថា សកម្មភាព​អារ​ផ្តួលរំលំ​ឈើ​ធំៗ​គ្រប់​ប្រភេទ​ថ្មីៗ នៅក្នុង​ចំណុច​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដែលជា​ដីព្រៃ​សហគមន៍​ជនជាតិដើម ដឹកជញ្ជូន​ជា​ឈើមូល​ថ្មីៗ តាម​រថយន្ត​បា​កុង ដូច​ហែ​កឋិន ។ ឈើ​ទាំងនេះ ត្រូវបាន​គេ​ដឹកជញ្ជូន​យកមក​ដាក់​នៅក្នុង​ក្រុមហ៊ុន​យូ​នី​គ្រី​ន ឬ​ក្បែរ​ក្រុមហ៊ុន​នេះ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ពិសេស​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ក្នុងនាម​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​អើពើ​ឡើយ​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ថា​ពួកវា​ឃុ​ប​ឃឹ​ត​គ្នា​ពុករលួយ​ជា​ប្រព​ន្ធ័​តែម្តង​ទើប​ឈ្មួញ​និង​ពួក​ឧក្រឹដ្ឋជន​ព្រៃឈើ​អាចធ្វើ​បាន​។​a koh nhek1 

សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ចេញពី​តំបន់​ព្រៃ​សហគមន៍​ជនជាតិដើម​ភាគតិច​ស្ថិតក្នុង​ចំណុច​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក៏ត្រូវ​បាន​គេ​ទម្លាយ​ថា យ៉ាងតិច​មាន​ឧកញ៉ា​៣​រូប បាន​ពាក់ព័ន្ធ ។​
​ព្រោះ​ទី​១​ពួក​ឈ្មួញ​វា​បាន​យកប្រាក់​ពី​ឈ្មួញ​វៀតណាម ទី ២​មានការ ឃុបឃិត​គ្នា​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ក្បត់​ទំនុកចិត្ត​ខាង​ក្រសួងកសិកម្ម និង​ទី​បី កេណ្ឌ​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់បំផ្លាញ​ព្រៃឈើ និង​ប្រើប្រាស់​ដៃជើង​របស់ខ្លួន​ដឹកជញ្ជូន​ឈើមូល​ទាំង​នោះមក​ក្រុម​ខាងលើ​។​a koh nhek2 

សម​ត្ត​កិច្ច​នៃ​អាណាចក្រ​ខេត្ត​មណ្ឌល​គី​រី​គ្រប់គ្រង​ដោយ លោក​ស្វាយ សំ​អៀង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី មិន​លើក​ទូរស័ព្ទ និង​មិន​ឆ្លើយ​រាល់​សកម្មភាព បើ​មាន​បទល្មើស​ព្រៃឈើ​ពេល​មាន​អ្នកសារព័ត៌មាន​សួរនាំ​ឡើយ ។ ដោយឡែក លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​ជានិច្ចកាល​លោក​តែងតែ​ប្រាប់​អ្នកសារព័ត៌មាន​ថា ដាច់ខាត​មិន​ឲ្យ​បទល្មើស​ឈើ ដឹកជញ្ជូន និង​កាប់បំផ្លាញ​ក៏បាន​សំងំ​ឈឹង​ផងដែរ​៕!