» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1038 នាក់

ម្សិលមិញ 8911 នាក់

សរុប 18579885 នាក់

ចុះ​ពី​ឡាន​អះអាងថា ជា​មន្ត្រីនគរបាល​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​ត្រូវ​ប្រជាពលរដ្ឋ​ព​ទ្ធ័​

 


​កំពង់ស្ពឺ​៖ មាន​មនុស្ស​មួយក្រុម គ្មាន​ឯកសណ្ឋាន បាន​ទៅ​អះអាងថា​គេ ជា​មន្ត្រីនគរបាល​ក្រសួង​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​វាយ​ទៅលើ​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ពួកគេ​សង្ស័យថា មាន​ជាប់​ពាក់​ព​ន្ធ័​នឹង​គ្រឿងញៀន​នៅ​កណ្តាលយប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅមុខ​វត្ត​អង្គ​តា​ឡឹ​ក ក្នុង​ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​ឡោមព័ទ្ធ ។a drug fake4 

​ពលរដ្ឋ បាន​និយាយថា មនុស្ស​មួយក្រុម​នោះ បាន​អះអាងថា ខ្លួន​ជាម​ន្ត្រី​ប៉ូលីស​នៃ​ក្រសួងមហាផ្ទៃ​ផ្នែក​បង្ក្រាប​គ្រឿងញៀន​។ មាន​ម្នាក់​ដែល​កាន់​កាំភ្លើង​ក្នុង​ដៃ ដែល​គ្មាន​ឯកសណ្ឋាន​។ ពួកគេ​បានធ្វើ​សកម្មភាព​ទះកំភ្លៀង​លើ​ឈ្មោះ ភឿង ឈឿង រស់ក្នុង​ភូមិ​អង្គ​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង និង​ឈ្មោះ ញ៉េ​ន រហូត​ជ្រុះ​ទូរស័ព្ទ​ពី​ដៃ​។

​ជុំវិញ​ករណីនេះ ផ្តើមចេញពី​ក្រុម​ជនរងគ្រោះ ដោយ​ពួកគេ​បាន​អង្គុយ​ជុំគ្នា​ផឹកស៊ី​លេង​សប្បាយ​នៅ​ម្ខាង​ផ្លូវជាតិ​លេខ​៥១ ក្រោយមក​ក៏​លេច​វត្តមាន​រថយន្ត​ហាយ​ឡិន​ឌ័​រ​មួយគ្រឿង​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​២-AI២០៦៩ មក​ឈប់​នៅ​ម្ខាង​ផ្លូវ ត្រង់ចំណុច​ដែល​ជនរងគ្រោះ​កំពុង​ផឹកស៊ី​។

​ដោយមាន​ការសង្ស័យ​(​ព្រោះ​ទីតាំង​ធ្លាប់មាន​ចោរប្លន់​ម៉ូតូ​) ជនរងគ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ទៅ​សាកសួរ (​បង​មកពី​ខាង​ណា​?) ភ្លាមនោះ​បុរស​ម្នាក់​ដែល​អះអាងថា ជា​មន្ត្រីនគរបាល បាន​ចេញមក​វាយ​ពួកគេ​តែម្តង ដោយ​និយាយថា គេ​មកពី​ក្រសួងមហាផ្ទៃ ផ្នែក​បង្ក្រាប​គ្រឿងញៀន ថែមទាំង​បាន​អា​មេ​កាំភ្លើង​ចំនួន ២​ដង គំរាម​បាញ់សម្លាប់​ជនរងគ្រោះ​ផងដែរ​។ ដោយ​ឃើញ​ហេតុការណ៍​មិន​ស្រួល ជនរងគ្រោះ​ក៏បាន​ហៅ​បងប្អូន​អ្នកភូមិ​មក​ស្ទាក់​រថយន្ត​ជាប់​មិនឱ្យ​ទៅណា​បានឡើយ ហើយក៏​សុំ​អន្តរាគមន៍​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បានឱ្យដឹង​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ថា ករណី​ប៉ះទង្គិច​នោះ ផ្តើមឡើង​រវាង​លោក​វរសេនីយ៍ត្រី ម៉ុ​ន ជាតិ ជា​មន្ត្រីនគរបាល​ពិតមែន ដែល​ស្ថិតក្នុង​អង្គភាព​កីឡា មិនមែន​ផ្នែក​គ្រឿងញៀន​ដូច​ពលរដ្ឋ​ប្រាប់​នោះទេ​។

​ការប៉ះទង្គិច​នេះ​អាច​បណ្តាលមកពី​ការភាន់ច្រឡំ និង​បង្កឡើង​ពី​ពលរដ្ឋ​ដែល​ផឹកស៊ី​ស្រវឹង​ទន់​ទោរ​ជ្រុល​។ មន្ត្រី​ប៉ូលីស​ដែល​គេ​ទៅ​ចត​រថយន្ត​ក្បែរ​នោះ​ដោយសារ​ការរង​ចាំ​យក​កម្មករ មិនមាន​ចេតនា​ណាមួយ​ទៅ​បង្ក​ការភ័យខ្លាច​ដល់​ពលរ​ដ្ឋ​នោះទេ​។​ករណីនេះ​មន្ត្រីនគរបាល​ខាងលើ ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កំពុងតែ​សម្របសម្រួល និង​ចាត់ការ​លើ​ករណី​នេះហើយ ។​a drug fake a drug fake1 a drug fake3 a drug fake5