» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7962 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698133 នាក់

ចាប់​បើក​លេង​វិញ​ហើយ សង្វៀន​បញ្ជល់មាន់​ស៊ីសង​ខុសច្បាប់​ឈ្មោះ ទ្រី នៅ​ស្រុក​ត្បូងឃ្មុំ​


​ខេត្ត​ត្បូងឃ្មុំ​៖ បន្ទាប់ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់​-​មាន​អាប៉ោង​ខុសច្បាប់​កាល់ពី​ខែ​មុន​រួចមក​ពេលនេះ​លោក ទ្រី ដែលជា​មេ​វង់ល្បែង​ល្បីឈ្មោះ ប្រចាំ​ឃុំ​មង់​រៀវ បានចាប់ផ្តើម​បើក​លេង​បន្ត​ទៀតហើយ ដោយ​គៀងគរ​ក្រុម​អ្នក​ញែ​ន​ល្បែង​កាន់តែ​ច្រើនជាង​មុន​។ គេ​មិនដឹងថា​តើ​សកម្ម​ភាពមិន​គោរព​ច្បាប់​បែបនេះ​តើ​ម្ចាស់​សង្វៀន​ជល់​មាន់​រូបនេះ ចង់​សាកល្បង​សមត្ថភាព​អនុវត្តន៍​ច្បាប់​របស់់លោក ចិន នី ស្នងការ​ខេត្ត​ត្បូងឃ្មុំ ដែល​ទើប​ចូលកាន់​តំណែង​ថ្មី ឬក៏​មានការ​គុបគិត​គ្នា​?a game tbong2 

​តាម​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ក្នុងភូមិ​ត្រពាំង​ក្រពើ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ឃើញ​ក្រុម​អ្នកញៀន​ល្បែង​បាន​ប្រមូល​ផ្តុំគ្នា​ជួបជុំ​លេងល្បែង ជល់​មាន់ និង​អាប៉ោង ខុសច្បាប់ នៅក្នុង​ចំការ​ស្វាយកែវ​រមៀត​មួយកន្លែង យ៉ាង​អនាធិបតេយ្យ​។ ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ម្ចាស់​សង្វៀន​ជល់​មាន់​ខុសច្បាប់​នេះ ឈ្មោះ​លោក ទ្រី មានអំណាច​ខ្លាំងណាស់ ទើប​អាច​បើក​ល្បែង​ជល់​មាន់​និង​អាប៉ោង ដោយ​មិន​ខ្លាចរអែង​ច្បាប់​បន្តិច​សោះឡើយ​។ ជាក់ស្តែង ចាប់ពី​ថៃ្ង​ទី ១៩ ខែឧសភា ឆ្នាំ​២០២៤​មកនេះ ស្រាប់តែ​ឃើញ​ចាប់​បើក​ដំណើរការ​ភ្នាល់​ល្បែង​ខុសច្បាប់​ឡើងវិញ និង​កាន់តែ​គគ្រឹកគគ្រេង​ជាង​មុន ទៅទៀត​ដោយ​ភ្នាល់​ជល់​មាន់​ក្នុង​មួយគូរៗ រហូតដល់​រាប់រយ​ពាន់​ដុល្លារ​ឯណោះ ហើយ​ក្នុង​មួយថ្ងៃៗ មាន​ភ្នាល់​ជល់​មាន់​ចាប់ពី​១០​ទៅ​២០​គូ ក៏មាន​។​

​គេ​សង្ស័យថា​ការបើក​ឲ្យ​លេងល្បែង​ស៊ីសង ជល់​មាន់ អាប៉ោង ខុសច្បាប់​របស់លោក​ទ្រី​ឡើងវិញ​នេះ ដោយសារតែ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ទទួល​លាភសក្ការៈ​ពី​លោក​ទ្រី​ហើយ​មើលទៅ​បានជា​លោក​ទ្រី​ទើប​អាច​បើក​លេង​បាន​រាល់ថ្ងៃ​។​តើ គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅឯណា​។​a game tbong3 

​