» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5726 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695897 នាក់

ឧកញ៉ាជឹមសុខថៅកែគោដាក់ពាក្យប្តឹងស្នងការនគរបាលខេត្តព្រៃវែងជាផ្លូវការហើយ!

 

រាជធានីភ្នំពេញ៖ឧកញ៉ាជឺមសុខប្រធាសភាពានិជ្ជកម្មខេត្តព្រៃវែងដែលគេដឹងថាជាអ្នកជួញដូសត្វពាហនៈដ៏ធំមួយបានដាក់ពាក់ប្តឹងលោកឈឿនប៊ុនឆនស្នងការនគរបាលខេត្តព្រៃវែងនិងលោក ឡេង ពៅ ស្នការរងទទួលបន្ទុកសេនាធិការទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិជាផ្លូវការហើយដោយចោទប្រកាន់ពីករណីយ៍កំហែងយកនិងរំលោភអំណាច។a jim soka 

ករណីយ៍នៃការដាក់ពាក្យប្តឹងនេះបានកើតឡើងបន្ទាប់ពីលោកឧកញ៉ាកាសែតផែងវណ្ណៈទម្លាយរឿងពុករលួយដែលបង្កឡើងដោយលោកឈឿនប៊ុនឆន។ក្រោយពីរឿងពុករលួយត្រូវបានផ្ទុះនៅយប់ថ្ងៃទី២សីហាលោកផែងវណ្ណៈបានបង្ហោះវីដេអូកែសម្តីវិញថាលោកឈឿនប៊ុនឆនអត់មានការពាក់ពន្ធ័ទេបន្ទាប់ពីលោកអះអាងថាលោកឈឿនប៊ុនឆនបាមមកសំពះលោក?។

 

ទោះជាយ៉ាងណាបើយោងតាមប្រពភពីបណ្តាញសង្គមនានា បានបង្ហើបអោយដឹងថា នៅរសៀលម៉ោង២ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ននាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល នៃក្រសួងមហាផ្ទៃ បានកោះហៅ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង និងលោក ឡេង ពៅ ស្នការរងទទួលបន្ទុកសេនាធិការខេត្ត អោយចូលខ្លួនបំភ្លឺករណីដាក់ខែយកលុយពីអាជីវករខេត្តព្រៃវែងក្នុង១ខែ ១ម៉ឺនដុល្លារ ។ ភស្តុតាង​ដែល​បង្ហាញ​ថា​ លោក​វរសេនីយ៍​ទោ​ ឡេង​ ពៅ​ ស្នងការ​រងខេត្ត​ព្រៃវែង​ ជំរឹត​ទារលុយ​ពី​ពាណិជ្ជករ​រកស៊ី​ត្រឹមត្រូវ​តាមច្បាប់​ ក្នុង​១ខែ​ ១ម៉ឺន​ដុល្លារ​ ។ លោកឧត្ដមសេនីយ៍​ទោ​ ស្នងការ​ខេត្ត​ បាន​ប្រាប់​ថា​ គាត់​ មិនពាក់​ព័ន្ធ​ទេ​ ។ ដូច្នេះ​មាន​តែ​ អគ្គស្នងការ​ និង​ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ទេ​ ដែល​អាច​ស្រាវជ្រាវ​ស្វែងរក​ការពិត​រកយុត្តិធម៌ជូន​ភាគីពាក់ព័ន្ធ​ ។

ចំណែក​ឧកញ៉ា​ ជឹម​ សុខ​ ដែល​អះអាង​ថា​ជាជនរងគ្រោះ​ បាន​រៀបចំ​ពាក្យបណ្ដឹង​ប្ដឹង​ទៅ​ អគ្គស្នងការ​នគរបាលជាតិ​ និង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ រួចហើយ​ នៅថ្ងៃច័ន្ទ​សប្ដាហ៍​ក្រោយ​ ពាក្យ​បណ្តឹង​ទៅដល់​ អគ្គស្នងការ​ និង​ក្រសួង​មហាផ្ទៃ​ ។

សូមបញ្ជាក់ថា អាជីវករដែលរងទុក្ខបុកម្នេញពីសំណាក់ប៉ូលិសខេត្តព្រៃវែងនោះ គឺលោកឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង ដែលមានមុខជំនួញនាំគោ.ក្របីទៅលក់នៅប្រទេសវៀតណាម ។លោកឧកញ៉ា ជឹម សុខ បានបញ្ជាក់ប្រាប់កាសែតតាមទូរស័ព្ទថា ក្រុមហ៊ុនគាត់មានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញនិងអាជ្ញាធរខេត្តហើយបានបំពេញកាតព្វកិច្ចបង់ពន្ធគយត្រឹមត្រូវទាំងអស់ ហើយនៅតែត្រូវប៉ូលិសខេត្តព្រៃវែងធ្វើទុក្ខបុកម្នេញតម្រូវអោយបង់លុយប្រចាំខែក្នុង១ខែ ១ម៉ឺនដុល្លារជាកំហិត ។

ដោយអត់ទ្រាំនិងការរំខានមុខជំនួញស្របច្បាប់របស់គាត់ពីសំណាក់លោកស្នងការនិងស្នងការងខេត្តព្រៃវែង ទើបលោកឧកញ៉ាទម្លាយរឿងនេះតែម្តង ។ ពាក្យចាស់ពោលថា ធ្វើអោយដល់.ក.ហើយត្រូវបើកទម្លាយអោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានដឹង និងជួយអន្តរាគមន៌ ។ ពាក់ព័ន្ធករណីនេះ ចាំមើលថាតើលោកស្នងការនិងស្នងការរងខេត្តព្រៃវែងអាចលោតផុតពីអន្ទាក់ច្បាប់បានដែររឺទេ ? ។សង្គ្រាមបានផ្ទុះហើយមិនអាចអត់មានអ្នករងរបួសនិងស្លាប់នោះទេ!៕a jim sok money2 a jim sok sue a jim sok sue1