» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11730 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701901 នាក់

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya​ឧកញ៉ា​លក់​ឡេ​ត្រូវបាន​ប៉ូលិស​និង​សមាគម​ឧកញ៉ា​ហៅ ចូល​សួរ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​!


​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​សមាគម​ឧកញ៉ា​កម្ពុជា បានចេញ​លិខិត​ដាច់ដោយឡែក​ពីគ្នា ដើម្បី​កោះហៅ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ឱ្យចូល​បំភ្លឺ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ស្អែក​នេះ​។​a love riya 

​បើតាម​លិខិត​សមាគម​ឧកញ៉ា​កម្ពុជា គឺ Love Riya ដែល​គេ​ស្គាល់​ថា ជា​អ្នកលក់​ឡេ​អន​ឡាញ ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ប្រជុំ​នា​ថ្ងៃស្អែក គឺ​នៅ​ម៉ោង ៩:០០​នាទី​ព្រឹក នៅ​ការិយាល័យ​សមាគម​ឧកញ៉ា កម្ពុជា (​សណ្ឋាគារ​ភ្នំពេញ​)​។ គោលដៅ​នៃ​ការប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សា​លើ​ការផ្សព្វផ្សាយ​នៅតាម​បណ្តាញ​សង្គម​មួយចំនួន នាពេល​កន្លងមក និង​ពេល​ថ្មីៗ​នេះ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សីលធម៌ សុជីវធម៌ និង​សេចក្តីថ្លៃថ្នូរ​របស់​គោរមងារ​ឧកញ៉ា​។ សូមបញ្ជាក់ថា​កន្លងមក​ថ្មីៗ​នេះ​ឧកញ៉ា​ឡូ​វ​រី​យ៉ា​ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​រីះ​គន់​ករណី​យ៍​លួច​បន្លំ​សម​ទ្ធិ​ផល​ដើម្បី​យកទៅ​ស្នើសុំ​គោរមងារ​ឧកញ៉ា​។​ព្រោះថា​តម្លៃ​នៃ​ការ​ឡង​ឧក​ញ៉​ឡើងដល់​៥០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ជួយឧបត្ថម្ភ​ការងារ​សង្គម​មិន​មេន​១០​ម៉ឺន​ដូច​កាល​មុន​ទេ​។​

​ចំណែក​លិខិត​កោះហៅ​របស់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា អាគារ​(L) គឺ​តម្រូវឱ្យ Love Riya ចូលមក​កាន់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា អាគារ​(L) ជាន់​ទី​០១ ក្រសួងមហាផ្ទៃ វេលា​ម៉ោង​០៩:០០ នាទី​ព្រឹក​ដូចគ្នា​។ ប៉ុន្តែ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ នៃ​ការកោះហៅ​នេះ​នៅឡើយ​ទេ​?​។​គេ​មិន​យល់ថា​តើ​យុត្ត​ធិ​ការ​សមាគម​ឧកញ៉ា​និង​នគរបាល​ត្រូវមាន​តួនាទី​ហៅ​មនុស្ស​ទៅ​ធើ​ក​ចឹ​ង​ដែរ​?​។​តើ​ឧកញ៉ា​ឡូ​វ​រី​យ៉ា​គាត់​ជា​សមាជិកសមាគម​ឧកញ៉ា​ដែរ​អត់​?​។​គេ​មិនដឹងថា​តើ​ឧកញ៉ា​ឡូ​វ​រី​យ៉ា​អាច​ចូលទៅ​បំភ្លឺ​តាម​ការអញ្ជើញ​ដែរ​ឬ​អត់​នោះទេ​ព្រោះ​ការកោះហៅ​ចំ​ថ្ងៃ​និង​ម៉ោង​ជាមួយគ្នា​ចឹ​ង​?៕​a love riya1 a love riya2 a love riya3 a love riya4 

​