» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10808 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981844 នាក់

អ្នករក​ស៊ីថា​លោក ញិ​ប ផល្លិក ប្រធាន​ក្រុម​គយ​ចល័ត​តំបន់​៥​ប្រចាំ​ប៉ុស្តិ៍​ជជុះ​ភូមិ​ជើងភ្នំ និង​បក្សពួក​ប្រើ​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​

ឧ​ត្ត​រ​មានជ័យ​៖​លោក ញឹប ផល្លិក ប្រធាន​ក្រុម​គយ​ចល័ត​តំបន់​៥​ប្រចាំ​ប៉ុស្តិ៍​ជជុះ​ក្នុងភូមិ​ជើងភ្នំ ប្រើ​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួក​អ្នក​ដឹកទំនិញ​...​យ៉ាងខ្លាំង​ជា​រៀងរាល់ថ្ងៃ​..​។​នេះ​បើតាម​ប្រភពពី​អ្នករកស៊ី​។​​មន្ត្រី​នៅ​សម​ត្ត​កិច្ច​ផ្សេង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ទាំង​ធំ​ទាំង​តូច​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ យ៉ាង​ពេញបន្ទុក​។a chhun1

សូម្បីតែ​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​ខូចគុណភាព និង​មាន​លាយ​សារ​ធាតុគីមី​ដូចជា​ជើងមាន់ ជើង​ទា ស្លាបមាន់ ជង្គង់​មាន់ គ្រឿងក្នុង​មាន់ គ្រឿងក្នុង​ជ្រូក គ្រឿងក្នុង​គោ ក៏ លោក ឆ ណាក់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​តាម​អំពើ​ចិត្ត​ដែរ​ដើម្បី​ផ្តូ​និង​លាភសក្ការៈ​។​សកម្មភាព​នេះ​ពួគគេ​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​គយ​ច​ល​ត័​ដើម្បី​បន្ត​កៀបសង្កត់​អ្នករកស៊ី​។

​ករណី​យ៍​ចឹ​ង​គេ​ជឿថា​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ច្បាស់​ជា​ដឹង​តែ​លោក​បាន​បណ្ដោយ​ឲ្យ​លោក ឆ ណាក់​មេ​គយ​ច្រក​និង​លោក​ញឹ​ប​ផល្លា ប្រមូល​លុយ យ៉ាង​ត្រជាក់ចិត្ត ។​
​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ទាំង​តាម​រថយន្ត​ធុន​ធំ និង​រថយន្ត​ធុន​តូច​ពី​ប្រទេស​សៀម យកមក​រក្សាទុក​តាម​ឃ្លាំង​ច្រើន​កន្លែង​នៅក្បែរៗ​ច្រកទ្វារ​អន្តរជាតិ​ជាំ ។ បន្ទាប់មក​ឈ្មួញ​អាច​ដឹកជញ្ជូន​ទំនិញ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ឲ្យ​តែ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​គយ​ចល័ត​តំបន់​5​ប្រចាំ​កុងត្រូលជជុះ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្រុម​ឈ្មួញ​បាន​បញ្ជាក់ថា លោក ញិ​ប ផល្លិក ប្រធាន​ក្រុម​គយ​ចល័ត​តំបន់​5​ប្រចាំ​ប៉ុស្តិ៍​ជជុះ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ មាន​ចរិត​ក្រអឺតក្រទម​ខ្លាំងណាស់ ហើយ​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​យ៉ាង​កំរោល​។​
​ប្រភពពី​ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹង​ទៀតថា ករណី​លោក ញិ​ប ផល្លិក គាប​យកលុយ​ពី​ពួកគាត់​គឺ​ពុំមាន​ការចេញ​បង្កាន់ដៃ ឬ​វិក្កយបត្រ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ហើយក៏​គ្មាន​អ្នកណា​ហ៊ាន​តវ៉ា​ដែរ ព្រោះ​ខ្លាច​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​។​កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច តេ​ជោ ហ៊ុន សែន បាន​ប្រមាន​ធ្ងន់ៗ​និង​ប្រើ​វិធានការ​ក្ដៅ​តាម​អភិក្រម​ទី ៥ វះកាត់​មន្ត្រី ពុករលួយ សម្ដេច នឹង សហការ​ជាមួយ អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់​ត្រង់ៗ​តែម្ដង​បើ​មន្ត្រី​ណា​ដែរ​ប្រព្រឹត្ត​អំពើរ​ពុករលួយ​ធ្វើអោយ​សង្គមជាតិ​បាត់ប្រាក់​ចំណូល​ដែល​បានមកពី​ការប្រមូល​ពន្ធ​។​តែ​សម្រាប់​លោក​ឈុន​សុភមង្គល​មេ​គយ​ខេត្ត​លោក​ញិ​ប ផល្លិក គយ​ចល័ត​និង​លោក​ឆ​ណាក់​មេ​គយ​ច្រក​ហាក់បីដូចជា​មិន​ញញើត​ខ្លាចរអា​ថែមទាំង​បាន​ផ្គើន​ថែមទៀត​។


​នៅ​ថ្ងៃទី​២ ខែ សីហា ឆ្នាំ​២០២៣​អ្ន​កាសែត​បានធ្វើ​បទ​សម្ភាស​តាមរយៈ​ទូរ​សព្ទ័​ទៅ លោក រ៉ែ​ម ផល្លា​វី​ប្រធាន​ស្នាក់ការ​ច្រកទ្វា​អន្តរជាតិ​ជាំ​អំពី​ទំនិញ​ដែល​ក្រុម​ឈ្មួញ​ដឹក​ជ​ញ្ជួ​ន​ចេញពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជា​និង​អាហារ​កាកសំណល សល់​ពី​ប្រទេស​ថៃ​មិន​បរិភោគ​នាំ​ចូលមក​ស្រុក​អន្លង់វែង​នោះ លោក រ៉ែ​ម ផល្លា​វី​បានបញ្ជាក់​ថាបើ​ចង់ដឹង ចង់​សួរ​មក​សួរ​នៅ​មាត់ច្រក​មក ។​រីឯ​លោក ញិ​ប ផល្លិក​គយ​ចល័ត​ក្រសួង​វិញ​ក្រុមការងា​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​បំភ្លឺ​បាន​នៅឡើយ​ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​។

សារ​ពត៍​មាន​យើង​រងចាំ​បកស្រាយ​បំ​ភ្លឹ​ឡើងវិញ​រាងរាល់​ម៉ោង​ធ្វើការ​ពី​អ្នក​ពាក់​ព​ន្ធ័​ជុំវិញ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​អ្នករកស៊ី​។​សូម​បញ្ចា​ក់ថា ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ច្រកព្រំដែន​អន្តរជាតិ​សំខាន់ៗ​ចំនួន​៣​។ ក្នុងនោះ​រួមមាន​៖ ច្រកព្រំដែន​អន្តរជាតិ​ជប់​គគីរ ស្ថិតក្នុង​ស្រុក​បន្ទាយ​អំពិល ជាប់​នឹង​ខេត្ត​បុរី​រាំ​ប្រទេស​ថៃ​។ ច្រកព្រំដែន​អន្តរជាតិ​ជាំ ស្ថិត​ក្នុងស្រុក​អន្លង់វែង ជាប់​នឹង​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ និង​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ស្ថិតក្នុង​ស្រុក​សំរោង​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​សុរិន្ទ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គយ​លោក​ឈុន​សុភមង្គល​៕a custom phaLLa a custom phalla1 a custom phalla2 a custom phalla3 a custom udora1