» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10233 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700404 នាក់

ឧ​ទ្ធ​ម្ភ​ភាគ​ចក្រ​អ៊ុយ​ក្រែ​ន​បាន​ធ្លាក់​បណ្តាល​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្លាប់​

​ប្រទេស​អ៊ុយ​ក្រែ​ន​៖​ឧ​ត្ថ​ម្ភា​គ​ចក្រ​មួយគ្រឿង​បាន​ធ្លាក់​នៅ​ក្រុង Brovary ដែល​ស្ថិត​នៅជាប់​ជាយ​ទីក្រុង​កៀវ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​១៨​នាក់​។ លោក Oleksïi Kouleba អភិបាល​តំបន់​កៀវ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ពុធ​ទី​១៨​មករា មាន​មនុស្ស​ស្លាប់​យ៉ាងហោច ១៨​នាក់ ក្នុងនោះ​មាន​កុមារ​៣​នាក់​បាន​ស្លាប់​។ លោក​បានបង្ហាញ​ការបារម្ភ ថា​ចំនួន​អ្នកស្លាប់ អាច​កើន​លើស​នេះ ព្រោះថា​មាន​មនុស្ស​របួស​ចំនួន​២៩​នាក់ ដោយ​រាប់ទាំង​កុមារ​១៥​នាក់​ផ្សេងទៀត​។​a army elecopter 

ឧ​ត្ថ​ម្ភា​គ​ចក្រ​មួយគ្រឿង​នេះ ជា​របស់​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន ដែល​ក្នុងពេល​កើតហេតុ បាន​ដឹក​លោក Denys Monastyrsky រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អមដំណើរ​ដោយ​អនុរដ្ឋមន្ត្រី​ម្នាក់ រដ្ឋលេខាធិការ​ម្នាក់ ព្រមទាំង​មនុស្ស​៦​នាក់​ផ្សេងទៀត​។ អ្នកដំណើរ​ទាំង​៩​នាក់ នៅលើ​ឧ​ត្ថ​ម្ភា​គ​ចក្រ ស្លាប់​ទាំងអស់​។ លោក​ប្រធានាធិបតី​ហ្សេ​ឡេ​ន​ស្គី បាន​ថ្លែង​សារ សោកស្តាយ និង​តក់ស្លុត​រន្ធត់ចិត្ត​ជាព​ន់​ពេក ក្រោយ​បានទទួល​ដំណឹង​នៃ​ការស្លាប់​របស់លោក​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​មន្ត្រី​សំខាន់​ផ្សេងទៀត នៅក្នុង​ហេតុការណ៍​ដ៏​អកុសល​នេះ​។​

​បំណែក​ឧ​ត្ថ​ម្ភា​ចក្រ បាន​ធ្លាក់​រាយប៉ាយ នៅក្បែរ​ទីតាំង​សាលា​មតេយ្យ​មួយកន្លែង ខណៈ​បំណែក​ផ្ទុះ បាន​ឆាបឆេះ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​លើ​អគារ​សាលា​មតេយ្យ​។ បុគ្គលិក​សាលា​មតេយ្យ និង​កុមារ​ជាច្រើន​នាក់ កំពុង​ស្ថិតនៅ​ទីនោះ ក្នុងពេលដែល​ឧ​ត្ថ​ម្ភា​គ​ចក្រ​បាន​ផ្ទុះ​ធ្លា​ក់មក​។ លោក​អភិបាល​តំបន់​កៀវ បាន​អះអាងថា សមត្ថកិច្ច​រួមជាមួយ​ចៅក្រម បានចាប់ផ្តើម​បើក​ការស៊ើបអង្កេត ដើម្បី​ស្វែងរក​មូលហេតុ​ដែល​បណ្តា​ល​ឲ្យ​ឧ​ត្ថ​ម្ភា​គ​ចក្រ​នេះ​ធ្លាក់​។​​លោក Youry Ihnat អ្នកនាំពាក្យ​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន បាន​លើកឡើងថា ឧ​ត្ថ​ម្ភា​គ​ចក្រ​នេះ ជា​ប្រភេទ Super Puma ផលិត​នៅ​បារាំង ហើយ​ដែល​កង​សមត្ថកិច្ច​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​ជាទូទៅ​។ ការស៊ើបអង្កេត​អាច​ចំណាយពេល​ច្រើន​សប្តាហ៍ ដើម្បី​អាច​ដឹងថា​វា​មាន​បញ្ហា​បច្ចេកទេស ឬក៏​ដោយសារ​មូលហេតុ​អ្វី​ផ្សេង ដែល​អាចជា​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី ក៏​ថា​បាន​។ តែ​យ៉ាងណា គិត​ត្រឹម​ពេលនេះ គេ​មិនទាន់​អាចសន្និដ្ឋាន​ដោយ​តក់ក្រហល់​បានទេ​៕

​